​នគរបាល​ប្រឆាំង​គ្រឿងញៀណ​ខេត្តកំពង់ចាម បង្ក្រាប​ជនសង្ស័យ​ជួញដូរ​ថ្នាំញៀណ​ប្រុស​ស្រី​៥​នាក់​បញ្ជូនទៅ​តុលាការ​

0

 

​ខេត្តកំពង់ចាម​: ជនសង្ស័យ​ប្រុស​ស្រី​៥​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅផ្ទះ​ជួល ដោយ​កំលាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀណ​ខេត្តកំពង់ចាម ពីបទ​រក្សាទុក ជួញដូរ និង​ចែកចាយ​ថ្នាំញៀណ​។ ប្រតិ​ប​ត្ត​កា​រព​ទ្ធ័​ផ្ទះជួល​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ធ្វើរ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៦  ខែមករា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​ជង្ហុក ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។​image(4)

​លោក​វរសេនីយ៍ទោ សោម រស់ នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀណ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​បាន​ឲ​ដឹងថា បន្ទាប់ពី​មានការ​ណែនាំ​ចង្អុលបង្ហាញ ពី​លោក ឧ​ត្ត​ម​សេនីយ៍​ស្នងការ បែន រ​ត្ន័ ក្នុងការ​អនុវត្ត តួនាទី ភារកិច្ច ពិសេស យកចិត្តទុកដាក់ អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ឲ​កាន់​មាន​មាន​ប្រសិទ្ធភាព​ថែមទៀត​នោះimage(3)

កំលាំង​នគរបាល​ប្រឆាំង​គ្រឿងញៀណ​ដឹកនាំ​ដោយ​លោក បាន​បើក​ប្រតិ​ប​ត្ត​ការស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​បាន​និង​ឈានទៅ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​បានសំរេច ហើយ​ការចាប់​ឃាត់ខ្លួន​នូវ​មុខសញ្ញា​ជនសង្ស័យ​ជួញដូរ​ថ្នាំញៀណ​ខាងលើនេះ ក៏ បានការ​ឯកភាព​ផ្នែក​ផ្លូវច្បាប់​ពី​តំណាង​អយ្យការ គឺ​លោក ប្លង់ សុផល ព្រះរាជ​អ​ជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពង់ចាម​ផងដែរ​។​image

 

​លោក​បន្ត​ឲ​ដឹងថា ជនសង្ស័យ​ទី​១​មានឈ្មោះ ឈាង ថេត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ថ្នល់​បែក​លិច ឃុំ​ស្វាយទាប ស្រុក​ចំការលើ​,​ទី​២ ឈ្មោះ បូ ណា​រ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​-​ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម​,​ទី​៣ ឈ្មោះ​  សេង រ​ត្ន័ ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ស្លា ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​,​ទី​៤ អី​ុ​ម សោ​ភ​ណ្ឌ័ ភេទ​ស្រី អាយុ​២៧​image(1)

ឆ្នាំ នៅ​ភូមិ​ថ្លុក​ក្រ​វ៉ាន់ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ​,​ទី​៥ ឈ្មោះ ជុំ សុខុម ហៅ​នី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​៨៧ ឃុំ​ជប់ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ​។ ក្នុងនោះ​យើង​រិ​ប​អុស​វត្ថុតាង ថ្នាំញៀណ​ប្រភេទ​ម្សៅ​ក្រាម​ព​ណ៍ស បាន ២៩​កញ្ចប់​(​ធំ​៣​កញ្ចប់​តូច​២៦​កញ្ចប់​) លុយ​មួយចំនួនធំ ម៉ូតូ​២​គ្រឿង ទូរ​សព្ទ័​ដៃ​៥​គ្រឿង រួម​និង​សំភារ​វេច​ខ្ចប់ ជក់ មួយចំនួនធំ​។​image(2)

​លោក​ក៏បាន​បញ្ជាក់​ឲ​ដឹង​ដែរ​ថា ករណីនេះ​ជនសង្ស័យ​រួម​និង​វត្ថុតាង ត្រូវបាន​កំលាំង​ជំនាញ​កំពុង​សើ​ុ​ប​សួរ​ស្រាវជ្រាវ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕