ព្រះសីហនុ៖បុរសមេជាងផ្សារដែកម្នាក់ បានរងរបួសធ្ងន់ ត្រូវបានអ្នកជិតខាងបញ្ជូនទៅសង្គ្រោះនៅគ្លីនិច កំពង់ផែឧញ្ញ៉ាម៉ុង រួចបញ្ជូនមកកាន់មន្ទីពេទ្យបង្អែកចំការចេកខេត្តព្រះសីហនុ បន្ទាប់ពីមានជំលោះ ជាមួយអ្នកជាប់បន្ទប់។ហេតុការនេះបានកើតឡើងនៅវេលាម៉ោង២១និង០០នាទីយប់ថ្ងៃទី២៥មករាឆ្នាំ២០១៥នៅចំនុច ភូមិកម្មក ឃុំកែវ ផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
យោងតាមប្រភពអ្នកជិតខាង ដែលបាននាំជនរងគ្រោះមកកាន់មន្ទីពេទ្យបានអោយដឹងជនរងគ្រោះមានឈ្មោះ សៀវ វិចិត្រ ភេទ ប្រុស អាយុ ៣០ឆ្នាំ មានមុខរបរជាជាងផ្សារដែកនៅក្នុងកំពង់ផែរទីក្រុងឧញ្ញ៉ាម៉ុង (រងរបួសធ្ងន់ ត្រង់ក្បាលផ្នែកខាងក្រោយ) ត្រូវបានមនុស្សចំនួន២នាក់វាយនឹងតំបងទីប បណ្តាលអោយរងរបួសធ្ងន់ដោយសារទំនាស់ពាក្យសំដី។
ជនបង្ករទាំងពីរមានឈ្មោះហួត សុភ័ត្រ ភេទ ប្រុស អាយុ៣៤ឆ្នាំមុខរបរកម្មក(ជាបងថ្លៃ)និង ឈ្មោះស្នា ភេទ ប្រុសអាយុ២០ឆ្នាំមុខរបរកម្មក(ត្រូវជាប្អូនថ្លៃ) អ្នកទាំងពីរជាបងប្អូនថ្លៃ។
យោងតាមប្រភព លោក នង ឌីណារ៉ា មេឃុំ កែវ ផុស បានអោយដឹងដែរថា ករណីហឹង្សានាយប់ថ្ងៃទី២៥បណ្តាលអោយមានមនុស្សរងរបួសធ្ងន់នេះ គឺដោយសារតែភាគីជនរងគ្រោះបានមានទំនាស់ពាក្យសំដីជាមួយជនបង្ករ ហើយជនរងគ្រោះបានទៅជេរករឿងឈ្មោះស្នា និង
ប្រពន្ឋរបស់ ហួត សុភ័ត្រ ដល់បន្ទប់របស់ជនបង្ករ ទើបជនបង្ករទាំងពីរនាក់បងប្អូនថ្លៃទ្រាំពុំបានក៏តដៃ រហូតបណ្តាលអោយជនរងគ្រោះរងរបួសធ្ងន់បែបនេះទៅ។ បច្ចុប្បន្នករណីហង្សាបង្កររបួសស្នាមនេះ អាជ្ញាធរឃុំ និង សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលកែវ ផុស កំពុងធ្វើការស្រាវជ្រាវបន្ថែម និងតាមចាប់ខ្លួនបង្ករទាំងពីរ។
ក្រោយកើតហេតុជនបង្ករទាំងពីរនាក់ បានរត់គេចខ្លួនបាត់ស្រមោល ឯ ជនរងគ្រោះកំពុងសំរាលព្យាបាលនៅមន្ទីពេទ្យបង្អែកចំការចេកក្រុងព្រះសីហនុ៕



































