​រថយន្ត​សណ្តោងរ​ម៉ក​របស់​ថៃ​បុក​រថយន្ត​តាក់ស៊ី​ខ្មែរ​ធ្លាក់​ប្រឡាយ​ទាំង​២

0

​ខេត្ត​ប៉ៃលិន​៖​រថយន្ត​តាក់ស៊ី​មួយគ្រឿង​បើកបរ​ក្នុងទិសដៅ​ស្រប​ទិស​គ្នា បំ​រ៉ុង​និង​វ៉ា​តែ​ត្រូវ​រថយន្ត​សណ្តោងរ​ម៉ក​របស់​ជនជាតិ​ថៃ​បុក​និង​កៀរ បណ្តាលឱ្យ​ធ្លាក់​ប្រឡាយ​ផ្ងារជើង​ទាំង​២​តែម្តង សំណាង​គ្មាន​មនុស្ស​គ្រោះថ្នាក់​ដល់​ជីវិត​គ្រាន់តែ​រងរបួស​ធ្ងន់​និង​ស្រាល​មនុស្ស​ចំនួន​០៤​នាក់​ប៉ុ​ណ្ណុះ ។​BTB-02 (2)
​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ៩​និង​២០​នាទី​ព្រឹក​ថ្ងៃទី​២៦​ខែមករា​ឆ្នាំ​២០១៥​នេះ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧​ស្ថិតនៅ ភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។​
​ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ​ប្រិ​ម ព្រី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​មុខរបរ​រត់​តាក់ស៊ី មាន​ទីលំនៅ​ភូមិ​ទួល​ស្រឡៅ​សង្កាត់​ទួល​ល្វា​ក្រុងប៉ៃលិន បើកបរ​រថយន្ត​ម៉ាក

កាមរី​សេរី​ឆ្នាំ​១៩៩៥ ពណ៌​ស្លែ ពាក់​ស្លាក​លេខ បាត់ដំបង 2A-4258 រីឯ​អ្នករួមដំណើរ​៣​នាក់​ទៀត​មិនបាន​ស្គាល់ឈ្មោះ​ក្រោយពី​កើតហេតុ​ត្រូវបាន​សាច់ញាតិ​នាំ​ចាកចេញ​អស់​។ ចំណែក​អ្នកបើកបរ​រថយន្ត​សណ្តោងរ​ម៉ក​ម៉ាក​(FUSO)​ពាក់​ស្លាក​លេខ​ថៃ មានឈ្មោះ​កៃ​ឡុង ជា​ជនជាតិ​ថៃ ។​BTB-02 (1)
​ប្រភពពី​ពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បានឱ្យដឹងថា ឃើញ​រថយន្ត​ទាំង​២​បើក​ស្រប​ទិស​គ្នា​ពី​ប៉ៃលិន​ឆ្ពោះទៅ​ខេត្តបាត់ដំបង ក្នុង​សភាព​លឿន​ដូចគ្នា​លុះ​មកដល់​ចំណុចកើតហេតុ​ពេល​រថយន្ត​កាមរី​បំ​រ៉ុង​និង​វ៉ា​ស្រាប់តែ រថយន្ត​សណ្តោងរ​ម៉ក​ជៀស​ពី​រថយន្ត​មួយ​ផ្សេងទៀត​ច្រាស់ទិស​គ្នា​ក៍​ទៅ​ប៉ះ​ជាមួយ កាមរី​បណ្តាលឱ្យ​ប្រ​ឡាប់​ធ្លាក់​ប្រឡាយ​គ្មាន​ទឹក​នៅ​ជិត​ផ្លូវ​នេះ​តែម្តង​។​
​បច្ចុប្បន្ន​កំលាំង​សមត្ថកិច្ច​បាន​នាំយក រថយន្ត​ទាំង​២​មកកាន់​ស្នងការ​ដ្ធា​ន​ខេត្ត រងចាំ​ម្ចាស់​មក​ដោះស្រាយ​គ្នា​នាពេល​ក្រោយ​៕​