​តូចចិត្ត​រឿង​បងប្អូន​ស្តីបន្ទោស​រឿង​ជិះ​ម៉ូតូ​ដួល ផឹកថ្នាំ​បាញ់​កក់​សម្លាប់ខ្លួន​

0

​កំពង់ឆ្នាំង​៖​យុវជន​ម្នាក់​គ្រាន់តែ​បងប្អូន​ស្តីបន្ទោស​អោយ​រឿង​ជិះ​ម៉ូតូ​ដួល បានសំរេច​ចិត្ត​យក​ថ្នាំ​បាញ់​កក់​មក​ផឹក​សំលាប់ ត្រូវបាន​បងប្អូន​ដឹង​ទាន់ ដឹក​យកមក​ធ្វើការ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ភ្លាមៗ ។​ ​ហេតុ​ការភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៥ នៅ​និង​ផ្ទះ​របស់​ជនរងគ្រោះ​ស្ថិតនៅ​ក្នុងភូមិ​កោះ​លត ឃុំ​កោះ​ថ្កូវ ស្រុក​ជល់​គី​រី ខេត្តកំពង់ឆ្នាំង ។​z3
​យុវជន​ដែល​សំរេចចិត្ត​ផឹកថ្នាំ​បាញ់​កក់​សម្លាប់ខ្លួន​ខាង​លើ​នេះ​មានឈ្មោះ តេង ស​ម្ប​តិ្ត អាយុ​១៩​ឆ្នាំ មាន​ឪពុក​ឈ្មោះ តេង តុ​ន ម្តាយ​ឈ្មោះ ទំ ពឿ​ន មានមុខ​រប​ធ្វើស្រែ​និង​ចំការ ពួកគេ​រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ ។​z4
​បងប្អូន​យុវជន​ចិត្តខ្លាំង​ដែល​បាន​ផឹកថ្នាំ​បាញ់​កក់​ខាងលើ​បាន​និយាយ​នៅ​អោយដឹង​នៅក្នុង​មន្ទី​ពេទ្យ​ខេត្ត​ថា​៖​នៅ​មុនពេល​កើតហេតុ​យុវជន​រងគ្រោះ​ខាងលើ​បាន​ទៅ​បាញ់ថ្នាំ​កក់​នៅឯ​ស្រែប្រាំង លុះ​ដល់ពេល​ត្រឡប់មកផ្ទះ​វិញ​បាន​ជិះ​ម៉ូតូ​របស់​បងថ្លៃ​មកហើយ​បាន​ដួល​បែកកា​បាំង​ម៉ូតូ ដល់ពេល​មកដល់​ផ្ទះ​វិញ បងថ្លៃ​បាន​សួរនាំ​និង​ស្តីបន្ទោស​អោយ​បន្តិច​ប​ន្ទួ​ច រួច​យុវជន​រងគ្រោះ​ខាងលើ​បាន​ដើរ​ឡើងទៅ​លើផ្ទះ ដោយ​សម្ងំ​ផឹកថ្នាំ​បាញ់​កក់​តែម្នាក់ឯង​។​
​បងប្អូន​យុវជន​រងគ្រោះ​ខាងលើ​បានអោយដឹង​បន្ថែមទៀតថា​៖​ដោយ​បាត់​យុវជន​រងគ្រោះ​យូរ​មិនឃើញ​ចុះមក​ដី​វិញ​និង​ដោយមាន​ការសង្ស័យ​ផង​នោះ ក្រុមគ្រួសារ​ក៏បាន​នាំគ្នា​ឡើងទៅ​លើផ្ទះ​មើល ហើយក៏​បានឃើញ​យុវជន​រងគ្រោះ​ដេក​ប្រកាច់​បែកពពុះមាត់ ដោយមាន​ដប​ថ្នាំ​បាញ់​កក់​នៅ​ជិត​ខ្លួន​ផង​ភ្លាមៗ​នោះ ឃើញ​ដូចនេះ​ក្រុមគ្រួសារ​ក៏បាន​នាំគ្នា​ដឹក​ជនរងគ្រោះ​តាម​កាណូត​មករក​រថ​យន្ត​ដឹក​បន្ត ដើម្បី​មកកាន់​មន្ទី​ពេទ្យ​ខេត្ត អោយជួយ​សង្គ្រោះ​។​z1

​តែ​មកដល់ពេលនេះ គេ​នៅ​មិនទាន់​ដឹងថា យុវជន​រងគ្រោះ​អាច​រួច​ផុតពី​ការស្លាប់​បាន​ឬ​យ៉ាងណា​នោះ​នៅឡើយ ព្រោះ​យុវជន​រងគ្រោះ​គេ​បាន​ផឹកថ្នាំ​បាញ់​កក់​អស់​ច្រើនណាស់ គឺមាន​ធំក្លិន​ជ្រាប​ពេញ​ខ្លួន​ទៅហើយ នៅពេលនេះ​ក្រុម​គ្រួ​ពេទ្យ​កំពុង​យកចិត្តទុកដាក់ ផងដែរ​៕