ចាប់បាន​អ្នក​ឆក់​ត្រី​ម្នាក់ និង​សំភា​រះ​ឆក់ ពេល​កំពុង​ធ្វើ​សកម្មភាព​ឆក់​

0

​កំពង់ឆ្នាំង​៖​យុវជន​ម្នាក់​រួម​និង​ឧបករណ៍​ឆក់​ត្រី ត្រូវបាន​អាជ្ញាធ​មូលដ្ឋាន​និង​សហគមន៍​នេសាទ​ធ្វើ​ការឃាត់​ចាប់បាន​ភ្លាមៗ ខ​ណះ​ដែល​ជនល្មើស​កំពុងតែ​ធ្វើ​សកម្មភាព​នៅក្នុង​តំបន់​អភិរ​ក្ស័​បឹង​ភក់​ ​។​ ​ករណី​បង្ក្រាប​បទល្មើស​ខាងលើនេះ​បានធ្វើ​ឡើង​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៥ កន្លងមក​នៅ​ចំណុច​បឹង​អភិរ​ក្ស័​បឹង​ភក់​ស្ថិត​ក្នុងភូមិ​អង្គ​ជ្រុំ​  ​ឃុំ​កោះ​ថ្កូវ​  ​ស្រុក​ជល់​គិរី ខេត្តកំពង់ឆ្នាំង​។​x3
​ជនល្មើស​ខាងលើនេះ​ត្រូវបាន​សមត្ថកិច្ច​ប្រាប់​អោយដឹងថា​៖​ឈ្មោះ ផន សុ​គុ​ន្ធា អាយុ​២៣​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ស្រុក​ខាងលើ មានមុខ​រប​មិន​ពិតប្រាកដ​។​នៅក្នុង​ការបង្ក្រាប ជនល្មើស​ឆក់​ត្រី​ខាងលើ សមត្ថកិច្ច​បាន​និយាយ​អោយដឹងថា​៖​នៅ​មុនពេល​ឈានដល់​ការបង្ក្រាប​បង​ល្មើស​នេះ​ខាង​សហគមន៍​នេសាទ​និង​អាជ្ញាធ​មូលដ្ឋាន បានទទួល​ព​ត៏​មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ជនល្មើស​កំពុងធ្វើការ​ឆក់​ត្រី​នៅក្នុង​តំបន់​អភិរ​ក្ស័​បឺ​ង​ភក់ ភ្លាមៗ​នោះ លោក​ក៏បាន​រាយ​ការ​ណ៏​ជូន​លោក​មេឃុំ​និង​លោក​អភិបាលស្រុក រួច​បាន​នាំ​កំលាំង​ចុះ​ធ្វើការ​បង្ក្រាបបាន​ភ្លាមៗ​ផងដែរ​x1

។​ ​នៅក្នុង​ការបង្ក្រាប​ខាងលើ​នោះ សមត្ថកិច្ច​ដកហូត​បា​ន​ ​ទូក​មួយគ្រឿង​ ​អាគុយ​៤០​អំពែរ​មួយគ្រឿង ក្បាល​អាំង​វែ​ទ័​ឆក់​ត្រី​មួយគ្រឿង  ​សាង​ចាក់​ត្រី​មួយ​ ​ដង​ឆក់​ត្រី​មួយគូរ និង​ត្រី​៧​គីឡូក្រាម​។​

​បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​នាំយក​ជនល្មើស​មកកាន់​ប៉ុ​ស្តិ៏​នគរបាល​រដ្ឋបាល​ឃុំ ដើម្បី​ធ្វើការ​សាកសួរ រួច​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៥ និង​នាំយកមក​ប្រគល់អោយ​ផ្នែក​រដ្ឋបាល​ជលផល​កំពង់​ប្រាសាទ កសាង​ឯកសារ បញ្ជូនបន្ត​មក​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​។​x2
គួរបញ្ជាក់​ផងដែរ​ថា​៖​នៅក្នុង​ច្បាប់​ស្តីពី​ជលផល​ត្រង់​មាត្រា​៩៨ ចំណុច​៤​បាន​ចែងថា ជនល្មើស​ដែល​ប្រើប្រាស់​ឧ​បក​ណ៍​ឆក​ត្រី ត្រូវ​ជាប់ទោស​ពី​៣​ឆ្នាំទៅ​៥​ឆ្នាំ ក្នុងនោះ​សម្ភា​រះ​ត្រូវ​រឹបអូស​ជាស​ម្បិ​ត្ត​រដ្ឋ​៕