ផ្ទះជាងជួសជុលម៉ូតូមួយកន្លែង ត្រូវបានអគ្គិយភ័យឆាបឆេះទាំងកណ្តាលថ្ងៃត្រង់ ខណៈដែលម្ចាស់ផ្ទះកំពុងជុំគ្នាហូបបាយនៅខាងមុខផ្ទះជាមួយក្រុមគ្រួសារ។
ហេតុការណ៏អគ្គីភ័យឆាបឆេះខាងលើ កើតឡើងកាលពីវេលាម៉ោង១២.៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥នេះ ស្ថិតនៅក្នុងភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកៀនស្វាយខេត្តកណ្តាល។ ដែលមានម្ចាស់ផ្ទះឈ្មោះ ឈួន សុខកេង អាយុ៣២ឆ្នាំ មុខរបរជាជាងជួសជុលម៉ូតូច មានប្រពន្ឋឈ្មោះ ចាន់ និងមានកូន២នាក់។
អ្នកជិតខាងឈ្មោះ ភឿន ភុំ ដែលឃើញហេតុការណ៏នេះបានឲ្យដឹងថា ដំបូងឡើងគេឃើញម្ចាស់ផ្ទះពីរនាក់ប្តីប្រពន្ឋនិងកូនៗ កំពុងហូបបាយនៅមុខផ្ទះដោយហូបបណ្តើរ អង្គុយមើលសម្ភារៈជួសជុលនៅមុខផ្ទះបណ្តើរ ហើយមិនទាន់បានហូបរួចផង ក៏ស្រាប់តែគេឃើញភ្លើងឆាបឆេះចេញមកពីលើផ្ទះ នៅត្រង់កន្លែងដាក់ជើងធូបជីដូនជីតា។
ឃើញដូច្នេះគាត់ក៏បានស្រែកឆោឡោឡើងធ្វើឲ្យផ្អើលដល់អ្នកជិតខាង ហើយនាំគ្នាទៅតទុយោទឹក ពីវត្តកំពង់ស្វាយមកបាញ់ពនលត់តែភ្លើងមិនទាន់រលត់ភ្លាមទេ រហូតទាល់តែមានអន្តរាគមន៏ ពីរថយន្តពន្លត់អគ្គីភ័យស្នងការនគរបាលខេត្តកណ្តាល បាញ់ទឹកអស់ចំនួន៥រថយន្ត ទើបភ្លើងរលត់ទៅវិញ។
លោក ប៉ា សំអិត អធិការស្រុកកៀនស្វាយបានឲ្យដឹងថា ជំហានដំបូងលោកនៅមិនទាន់អាចវាយតម្លៃបានពីការខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះនោះទេ ប៉ុន្តែយ៉ាងហោចអគ្គីភ័យបានលេប ត្របាក់ផ្ទះឆេះទាំងស្រុង ដែលសង់ពីឈើប្រក់សង្កសីចាក់បេតុងខាងក្រោម និងគ្មានបន្សល់សម្ភារអ្វីដល់ម្ចាស់ផ្ទះនៅទេ ព្រមទាំងបង្ករឲ្យឆេះខ្លោចជញ្ជាំង អ្នជិតខាងទាំងសងខាងទៀតផង។
គេនៅមិនទាន់អាចកុំអត្ថាធិប្បាយពីម្ចាស់ផ្ទះនោះឡើយ ដោយសារក្រោយពីភ្លើងឆេះពួកគាត់ ពីរនាក់ប្តីប្រពន្ឋមានការភិតភ័យខ្លាំងពេក រត់ទៅស្នាក់នៅផ្ទះម្តាយ បាត់អស់ទៅហើយ។ ប៉ុន្តែ បើតាមការអះអាងពីអ្នកជិតខាងគឺអគ្គីភ័យនេះ កើតឡើងដោយសារតែទុស្សេខ្សែភ្លើង នៅកន្លែងដាក់ជើងធូបកុងម៉ាតែម្តង៕


































