ឆ្មក់​ចុះបង្ក្រាប​ទីតាំង​ល្បែង​ស្ទូចត្រី​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ឃាត់​មនុស្ស​១៤​នាក់​

0


​ ​ភ្នំពេញ​៖​ទីតាំង​បើក​ល្បែង​ស្ទូចត្រី​មួយកន្លែង​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ<
ត្រូវបាន កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ខណ្ឌ​សែន​សុខ ដោយមាន​ការចូលរួម​ពី​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឆ្មក់​ចុះបង្ក្រាប ក្នុងនោះ​ឃាត់​បាន​មនុស្ស​ប្រុស ស្រី ១៤ នាក់ ។​v2
​ ​ហេតុការណ៍​បង្ក្រាប កាលពី​វេលា​ម៉ោង ១៣​និង​១៥​នាទី ថ្ងៃទី​២៦ ខែមករា ឆ្នា​២០១៥ ផ្ទះ​លេខ​៦៦ ផ្លូវ​៥៩៨ ក្រុម​១ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
​ ​សមត្ថកិច្ច​ប្រាប់ថា ហេតុការណ៍​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ខណ្ឌ​សែន​សុខ ជា​លទ្ធផល​ឃាត់​បាន​v4

មនុស្ស​ប្រុស ស្រី ១៤​នាក់ ម៉ូតូ ០២​គ្រឿង ក្នុងនោះ​ម៉ូតូ ម៉ាក សេ​១២៥ សេរី​ឆ្នាំ ២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ​1CH.8293 និង​ម៉ូតូ ម៉ាក គុប ០១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1AR.9135 ផងដែរ ទូរ​ហ្គេម ០១​ទូរ និង​សំភា​រះ​ពាក់ព័ន្ធ​មួយចំនួនទៀត​។​v6
​ ​សមត្ថកិច្ច​ប្រាប់​បន្ត​ឲ្យ​ដឹងថា នៅក្នុង​ចំណោម​មនុស្ស​ប្រុស ស្រី​ទាំង ១៤​នាក់​នោះ គឺមាន ០១ នាក់ ជា​អ្នកមើលការខុសត្រូវ​នៅក្នុង​ទីតាំង​ល្បែង និង​ម្នាក់ទៀត គឺជា​ម្ចាស់​ទីតាំង ឈ្មោះ ឡង់ ស៊ីណា ភេទ​ស្រី អាយុ​៥១​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​៦៦ ផ្លូវ​៥៩៨ ក្រុម​១ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​
​ ​សមត្ថកិច្ច​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា មនុស្ស​ប្រុស ស្រី ទាំង ១៤​នាក់ រួមទាំង​វត្ថុ តាង ត្រូវបាន​នាំយក​ទៅកាន់​ទីបញ្ជាការ​ដ្ឋា​ន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​v8
​ ​ជាមួយគ្នានេះ​មតិ​មហាជន​ក៏បាន​លើកឡើង​ឲ្យ​ដឹងថា ល្បែង​ស្ទូចត្រី​នេះ មិនមែន​មានតែ​មួយកន្លែង​នេះ​នោះទេ គឺ​នៅក្នុង​ខណ្ឌ​សែន​សុខ​ទាំងមូល កើតមាន​ច្រើន​កន្លែង​ណាស់ សូម សមត្ថកិច្ច​ចុះបង្ក្រាប​ឲ្យ​អស់​ទៅ កុំ​ទុក​ឲ្យ​នៅ នាំ​ឲ្យ​ក្រុមយុវជន ក្មេងៗ​លែង​ចូលរៀន​អស់ហើយ ដោយសារតែ​វក់​និង​ល្បែង​ស្ទូចត្រី​ទាំងនេះ​៕