សំណុំរឿង​ឆ្នាំ​១៩៩៩ ៖ សាលា​ឧ​ទ្ឋ​រណ៍​កាត់ទោស​ជនល្មើស​៣​នាក់​ពីបទ​ជួញដូរ មនុស្ស​ធ្វើ​ស្រីពេស្យា​ចារ​នៅ​ប៉ោយប៉ែត​

0

​ភ្នំពេញ ៖ ជនជាប់ចោទ​៣​នាក់ ដែល​បច្ចុប្បន្ន​មានតែ​ម្នាក់​កំពុង​ជាប់​ព​ន្ឋ​នាគារ ត្រូវបាន​សាលា ឧ​ទ្ឋ​រណ៍​កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៤ កាត់ទោស​ពីបទ​ជួញដូរ​មនុស្ស​ដោយមាន​គោលដៅ ពាក់​ព័​ន្ឋ​នឹង​ការអូសទាញ​នារី​២​នាក់​ទៅធ្វើ​ស្រីពេស្យា​ចារ​នៅ​ប៉ោយប៉ែត បន្ទាប់ពី​ជនជាប់ចោទ​ទាំង អស់​ត្រូវបាន​តុលាការ​ថ្នាក់ក្រោម​ផ្តន្ទាទោស​ក្នុង​ម្នាក់ៗ​៧​ឆ្នាំ តែ​ពួកគេ​បាន​ប្តឹង​ឧ​ទ្ឋ​រណ៍ ។

សំណុំ រឿងនេះ គឺ​បាន​កើតឡើង​កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​១៩៩៩ ស្ថិតនៅ​ភូមិ​ត្រពាំង​ស្មាច់ ឃុំ​ត្របែក ស្រុក​រមាសហែក ខេត្តស្វាយរៀង ។​ ​ជនជាប់ចោទ​ដែល​បច្ចុប្បន្ន​ត្រូវបាន​តុលាការ​ឃុំខ្លួន​ដាក់​ព​ន្ឋ​នាគារ​ឈ្មោះ ចាន់ ថៃ អាយុ​៥៦​ឆ្នាំ ។ ចំណែក​២​នាក់​ទៀត ដែល​ពុំទាន់​ត្រូវបាន​ចាប់ខ្លួន​ឈ្មោះ មាស គយ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ និង ឈ្មោះ សួស ស៊ុយ ភេទ​ប្រុស ។

ជន​ទាំង​៣​នេះ ត្រូវបាន​តុលាការខេត្ត​ស្វាយរៀង ផ្តន្ទាទោស​ក្នុង​ម្នាក់ៗ ៧​ឆ្នាំ ពីបទ​ជួញដូរ​មនុស្ស​ដោយមាន​គោលដៅ តាម​មាត្រា​១៥ នៃ​ច្បាប់ ស្តី​ការជួញដូរ​មនុស្ស​និង​អំពើ ធ្វើ​អាជីវកម្ម​ផ្លូវភេទ ។

ប៉ុន្តែ​ការសម្រេច​នេះ ត្រូវបាន​ឈ្មោះ ចាន់ ថៃ ប្តឹង​ឧ​ទ្ឋ​រណ៍ ។​ ​លោក​ចៅក្រម ងួន អ៊ី​ម បាន​ថ្លែង​ក្នុង​សវនាការ​ថា កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​១៩៩៩ ជនជាប់ចោទ​ទាំង​៣​នាក់ បាន​អូសទាញ​នារី​រងគ្រោះ​ចំនួន​២​នាក់ ទៅធ្វើ​ការងារ​នៅ​ប៉ោយប៉ែត ។

ប៉ុន្តែ​ពេល​ដល់​គោលដៅ ស្រាប់តែ​ក្រុម​ជនជាប់ចោទ​បាន​នាំ​នារី​រងគ្រោះ​ទាំង​២​នាក់ ទៅ​លក់​នៅផ្ទះ បន​មួយកន្លែង​ដែលមាន​ម្ចាស់​ឈ្មោះ មុំ ជា​ប្រព​ន្ឋ និង​ប្តី​ឈ្មោះ ឡុង ក្នុងតម្លៃ​៤០០០​បាត ។ ក្រោយមក​អង្គការ​សង្គ្រោះ ស្ត្រី​មាន​វិបត្តិ​នៅ​កម្ពុជា បាន​ជួយ​រំដោះ​នារី​រងគ្រោះ​ទាំង​២​នាក់​នេះ រួច​ក៏​រៀបចំ​ពាក្យបណ្តឹង​ប្តឹង​ក្រុម ជនល្មើស​តែម្តង ។

​តំណាង​មហាអយ្យការ​អម​សាលា​ឧ​ទ្ឋ​រណ៍ លោក ហ៊ាន រិ​ទ្ឋ បាន​សន្និដ្ឋានថា បណ្តឹង​ឧ​ទ្ឋ​រណ៍ របស់​ជនជាប់ចោទ​ធ្វើឡើង​តាម​ទម្រង់​ច្បាប់ ហើយ​ជនជាប់ចោទ​ក៏បាន​ឆ្លើយ​បដិសេធ​គ្រប់​ដំណាក់ កាល តែ​យោងតាម​ចម្លើយ​របស់​ជនរងគ្រោះ​និង​សាក្សី​មួយចំនួន​មាន​ភាពស៊ីសង្វាក់​គ្នា ដើម្បី​ដាក់ បន្ទុក​លើ​ជនជាប់ចោទ ។ ដូច្នេះ​សំណូមពរ​តុលាការ​សម្រេច​ទៅតាម​ច្បាប់ ។ ​

ពាក់​ព័​ន្ឋ​ការចោទប្រកាន់​នេះ ពេល​ចេញពី​បន្ទប់​សវនាការ ជនជាប់ចោទ​ឈ្មោះ ចាន់ ថៃ បាន​បដិសេធ ថា ………… ( សម្លេង​និង​រូបភាព ) ។ ​ចំណែក​លោក អៀន សំអាត មេធាវី​ការពារ​សិទ្ឋិ​ជនជាប់ចោទ បាន​និយាយថា ………….(​មានតែ​សម្លេង ) ។​ ​ចំណែក​នារី​រងគ្រោះ​ទាំង​២​នាក់​មិនអាច​ទាក់ទង​បានទេ ដោយសារ​ពួកគេ​គ្មាន​វត្តមាន​ក្នុង សវនាការ ។ ទោះបីយ៉ាងណា​ក្រោយ​ការសួរដេញដោល សាលា​ឧ​ទ្ឋ​រណ៍ បាន​លើក​ពេល​ប្រកាស សាលដីកា​ទៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៤​ខាងមុខនេះ​វិញ ៕ 01 02