​ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង​បានទទួល​មរណៈភាព​ដោយ​ជម្ងឺ

0

​កំពង់ឆ្នាំង​៖ លោកស្រី អ៊ុត​ណា​រី ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង ទទួលបន្ទុក​ការិយាល័យ​ប្រឆាំង​ការជួញដូរ​និង​ការពារ​អ​និតិ​ជន (​យេនឌ័រ​) រយៈពេល​ចុងក្រោយ​ជាង​២​ខែ​មកនេះ​មាន​ជម្ងឺ​យ៉ាងធ្ងន់ធ្ងរ ក្រុមគ្រួសារ​បាន​យកចិត្តទុកដាក់ ព្យាបាល​យ៉ាង​អស់​លទ្ធភាព ទាំង​ក្នុងប្រទេស​និង​ក្រៅប្រទេស នៅតែ​មិន​ធូរ​ស្រាស ដោយ​សភាព​ជម្ងឺ​កាន់ តែ​ធ្ងន់ធ្ងរ​ទៅៗ នៅវេលា​ម៉ោង​២​

DSC06434និង​៣០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៥ លោកស្រី​បានទទួល​មរណៈភាព​ចោល​លោក​យើង​ទៅ ក្រោម​ការសោកស្តាយ​អាឡោះអាល័យ​យ៉ាងខ្លាំង​ពី​សំណាក់​ក្រុមគ្រួសារ ពី​ថ្នាក់​នាំ​ខេត្ត ពី​មន្ត្រីរាជការ និង​ពី​មន្ត្រីនគរបាល​ទូទាំង​ខេត្តកំពង់ឆ្នាំង​។​DSC06444
​ ​លោក​ឧ​ត្ត​ម​សេនីយ​ត្រី ប្រាក់ វុទ្ធី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​៖​លោកស្រី អ៊ុត ណា​រី កើត​នៅ​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​១៩៦២ មាន​ស្រុកកំណើត​នៅ​ភូមិ​ដំណាក់​ពពូល ឃុំ​កំពង់ឆ្នាំង ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ស្វាមី​លោកស្រី​គឺ លោក អ៊ឹម សុវណ្ណ មន្ត្រីនគរបាល​ខេត្តកំពង់ឆ្នាំង​បានទទួល​មរណៈភាព​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ឆ្នាំ​២០ ១២​មកម្ល៉េះ ហើយ​លោកស្រី មានកូន​ក្នុងបន្ទុក​៤​នាក់ ស្រី​២​នាក់​និង​ប្រុស​២​នាក់​។​DSC06450
​ ​ប្រវត្តិ​ការងារ លោកស្រី​បាន​ចូល​បំរើ​ការងារ​តាំងពី​ឆ្នាំ​១៩៨១​ជា​បុគ្គលិក​ពេទ្យ​នៅ​ឃុំ​កំពង់ឆ្នាំង​ហើយ​លោកស្រី​បាន​ផ្ទេរ​ចូល​ជា​កងកម្លាំង​នគរបាល​ខេត្តកំពង់ឆ្នាំង​នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​១៩៨៣ មាន​តួនាទី​ជា​មន្ត្រី​ស្ថិតិ​អត្តសញ្ញាណប័ណ្ណ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​។​DSC06473

ដោយមាន​ស្នាដៃ​ល្អ​ក្នុង​ការងារ​ជា​បន្តបន្ទាប់ លោកស្រី​បាន ក្លាយជា​នាយរង​ការិយាល័យ​សុខាភិបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​ឆ្នាំ​២០១៤ និង​ត្រូវ​បានទទួល​តំណែង​ជា​ស្នងការរង​នគរបាល​ខេត្ត​ទទួលបន្ទុក​យេនឌ័រ​។​នៅក្នុង​ការបំពេញភារកិច្ច​ជាង​៣៤​ឆ្នាំកន្លងមក លោកស្រី​អ៊ុត ណា​រី បានទទួល​បាន​មេដាយ​ការពារជាតិ​ចំនួន​៣​គឺ មេដាយមាស​១ មេដាយប្រាក់​១ មេដាយ​សំរិត​១ និង​ទទួលបាន​មេដាយមាស​ការងារ​ចំនួន​១​គ្រឿង ព្រមទាំង​ទទួលបាន​ប​ណ្ណ័​សរសើរ​ចំនួន​៣​ផងដែរ ។​DSC06460
​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែមករា​នេះ​ ​ឯកឧត្តម ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត រួម​ដំណើរ​ដោយ​ឯកឧត្តម អ៊ុន សំអុល អភិបាលរង​ខេត្ត លោក​មេបញ្ជាការ​កងក​ម្លាំ​ង​ប្រដាប់អាវុធ​ទាំងបី​ប្រភេទ និង​មន្ត្រីរាជការ​គ្រប់​អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រីនគរបាល​ទូទាំង​ខេត្តកំពង់ឆ្នាំង បាន​អញ្ជើញ​ចូលរួម​រំលែក​មរណៈទុក្ខ​និង​គោរព​វិញ្ញាណក្ខន្ធ​លោកស្រី អ៊ុត ណា​រី នៅ​គេហដ្ឋាន​សព​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​DSC06448
​ ​ក្រុមគ្រួសារ​សព​លោកស្រី អ៊ុត ណា​រី បានអោយដឹងថាៈ​ ​ពិធី​បុណ្យសព​នឹង​ប្រារ​ព​ធ្វើ​ពីថ្ងៃ​ទី​២៥​ដល់​២៦​ខែមករា​ឆ្នាំ​២០១៥ នៅវេលា​ម៉ោង​២​រសៀល ថ្ងៃទី​២៦ ខែមករា នេះ​នឹង​ត្រូវបាន​ដង្ហែរ​សព​ទៅ​បូជា​នៅ​វត្ត​អារញ្ញការាម​ស្ថិត​ក្នុងភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​ ​ហើយ​ក្រុមគ្រួសារ​សព​ក៏​សូម​គោរព​អញ្ជើញ​ញ្ញាតិមិត្ត​ជិត​ឆ្ងាយ​របស់​សព មេត្តា​ចូលរួម​ក្នុង​ពិធីបុណ្យ និង​កម្មវិធី​ដង្ហែ​សព​ទៅ​បូជា​តាម​កម្មវិធី​ខាងលើ​ដោយ​សេចក្តី​អនុគ្រោះ​។​DSC06446
​រូ​បំ អនិច្ចំ អន​តា កើត ចាស់ ឈឺ ស្លាប់ គឺជា​រឿង​មិនអាច​ជៀសផុត​របស់​មុ​ស្សលោក សូម​វិញ្ញាណក្ខន្ធ​របស់លោក​ស្រី​អ៊ុត ណាវី បាន​បដិសន្ធិ​ក្នុង​សុគតិភព​កុំបី​ឃ្លាត​ឡើយ​៕