0

​ប៉ូ​លិ​ល​ហ្វីលីពីន​៣០​នាក់​បាត់​បង់ជីវិត ក្នុង​សកម្មភាព​បាញ់ប្រហារ​នៅ​ភាគ ខាងត្បូង​
​យ៉ាងហោចណាស់​ប៉ូលិស​ហ្វីលីពីន ៣០​នាក់​បាន​បាត់​បង់ជីវិត នៅក្នុង​សមរ ភូមិ​ជាមួយ​ខ្មាន់កាំភ្លើង​សង្ស័យថា ជា ក្រុម​សកម្ម​ប្រ​យុ​ុ​ទ្ធ​ដើម្បី​សេរីភាព​អ៊‌ិ​ស្លាម Bangsamoro(BIFF) និង​ខ្មាន់កាំភ្លើង របស់​ក្រុម​រណសិរ្ស​រំដោះ​អ៊‌ិ​ស្លាម​Moro (MILF) ស្ថិតនៅ​ខេត្ដ Maguindanao ភាគខាងត្បូង​កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៥ ។a5
​ប៉ូលិស​បាន​បញ្ជាក់ថា ការប្រយុទ្ធ បានចាប់ផ្ដើម​នៅពេល​ព្រឹក​ព្រលឹម ស្ថិតនៅក្នុង​ទីប្រជុំជន​Mamasapano​។ ប៉ូលិស​ដែល​បាត់បង់​ជីវិត​ទាំងនោះ​ស្ថិត នៅក្នុង​ជួរ​កងកម្លាំង​សកម្ម​ភា​ពិសេស នៃ​ប៉ូលិស​ជាតិ​ហ្វីលីពីន ។

a4
​អ្នកនាំពាក្យ​កម្លាំងយោធា​ហ្វីលីពីន លោក Restituto Padilla បាន​ថ្លែងថា ភ្លាមៗ កម្លាំង​ទាហាន​ត្រូវដាក់​ពង្រាយ និង​ស្វែងរក​ជនរងគ្រោះ​ដែល​បាត់បង់ ជីវិត ហើយ​មកដល់​រសៀល​ថ្ងៃ​ដដែល គេ​បាន​រកឃើញ​សាកសព​៩​នាក់ ក្នុង ចំណោម​ជាង​៣០​នាក់​ដែល​ត្រូវស្លាប់ ។
​ប្រភព​បាន​បន្ដថា ប៉ូលិស​បាន​ចុះ ប្រតិ​ប​ត្ដិ​ការ​បោសសម្អាត​តំបន់​ដែល គ្មាន​សណ្ដាប់ធ្នាប់ និង​ការស្វែងរក​ចាប់ ខ្លួន​ផងដែរ​ទើប​មានការ​ប៉ះទង្គិច​កើត ឡើង​បណ្ដាលឱ្យ​បាត់បង់​ជីវិត​បែបនេះ​។​a3
​ប្រភព​ដដែល​បន្ដថា ក្រុម​សង្កេត ការណ៍​អន្ដរជាតិ​(IMT), ក្រុម AHJAG និង​គណៈកម្មការ​សម្របសម្រួល​ដើម្បី រ​ម្ង​ប់​អំពើ​អរិភាព​(CCCH) បាន​ទៅ ដល់​កន្លែងកើតហេតុ​ដើម្បី​សម្រប សម្រួល​ស្វែងរក​ដំណោះស្រាយ​ចំពោះ ការប៉ះទង្គិច​គ្នា​ប្រកបដោយ​ហិង្សា​នេះ​។​
​ក្រុម​IMT, AHJAG និង​ក្រុម CCCH គឺជា​យន្ដ​ការដែល​រួមចំណែក​នៅក្នុង ដំណើរ​ការចុះ​កិច្ចព្រមព្រៀង​សន្ដិភាព ជាមួយ​ក្រុម​MILF ។a2
​រដ្ឋាភិបាល​ហ្វីលីពីន និង​ក្រុម​ឧទ្ទាម MILF បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម ព្រៀង​សន្ដិភាព​កាលពី​ខែមីនា ឆ្នាំ​២០១៤ ដើ​ម្ប​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ដែល អូសបន្លាយ​រយៈពេល​វែង​ស្ថិតនៅ​ភាគ ខាងត្បូង​ហ្វីលីពីន ។

a1
​ប្រភព​ស្នើ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ ដឹងថា ក្រុម​ឧទ្ទាម​ដែល​រស់នៅ​គ្មាន ច្បាប់ទម្លាប់​នោះ​មាន​រួមបញ្ចូល​គ្នា​ទាំង សមាជិក​ក្រុម MILF និង​ក្រុម BIFF​។ ប្រភព​បន្ដថា ខាង​យោធា​កំពុង​ត្រួត ស៊ើបអង្កេត​ទៅលើ​ព័ត៌មាន​នេះ​ថា តើ ពិត​ដែរ​ឬ​យ៉ាងណា ។
​ក្រុម​ឧទ្ទាម​BIFF ជា​ក្រុម​ដែល​បំបែក ចេញពី​ក្រុម MILF កាលពី​ឆ្នាំ​២០១០ ដោយសារតែ​មិន​ពេញចិត្ដ​នៅក្នុង​កិច្ច ចរចា​សន្ដិភាព​ជាមួយ​រដ្ឋាភិបាល 9