​បាតុកម្ម​នៅ​អេ​ហ្ស៊ី​ប​ស្លាប់​១៨​នាក់​

0

​យ៉ាងហោចណាស់​មនុស្ស​១៨​នាក់ បាន​បាត់​បង់ជីវិត​កាលពី​ថ្ងៃទី​២៥ ខែ មករា ឆ្នាំ​២០១៥ នៅក្នុង​ការធ្វើ​បាតុកម្ម យ៉ាង​បង្ហូរឈាម​មួយ​កើតឡើង​នៅក្នុង ប្រទេស​អេ​ហ្ស៊ី​ប ចាប់តាំងពី​លោក Abdel Fattah al-Sisi ត្រូវ​ជ្រើសរើស​ឱ្យ ធ្វើជា​ប្រធានាធិបតី​។ កម្លាំង​សន្ដិសុខ បាន​បាញ់ប្រហារ​ទៅលើ​ហ្វូង​បាតុករ​ដែល កំពុង​ប្រារឰ​ពិធី​រំលឹក​ខួប​ថ្ងៃ​ធ្វើ​រដ្ឋប្រហារ ទម្លាក់​លោក ហូ​ស្នី មូ​បា​រ៉ា​ក់ ក្នុង​ឆ្នាំ ២០១១ ។​s1
​ស្នូរ​គ្រាប់កាំភ្លើង​ផ្ទុះ និង​រថយន្ដ សា​រ៉ែ​ន​បាន​លាន់ឮ​យ៉ាង​កងរំពង​តាំងពី ពេល​ថ្ងៃ​រហូតដល់​ពេលយប់ ខណៈដែល កងសន្ដិសុខ​ប្រដាប់​ដោយ​អាវុធ​បាន សម្រុកចូល​ទៅកាន់​មជ្ឈមណ្ឌល​ក្នុង​ទី ក្រុង​ដែល​ទីនេះ​ជាថ្មី​ម្ដងទៀត កម្លាំង​សន្ដិ សុខ​បាន​ប្រើ​សិទ្ធិ​ស្របច្បាប់​បង្ក្រាប​ទៅ លើ​ប្រជាពលរដ្ឋ​។ អ្នកនាំពាក្យ​ក្រសួង សុខាភិបាល​អេ​ហ្ស៊ី​ប​បាន​ថ្លែងថា យ៉ាង ហោចណាស់​មនុស្ស​១៨​នាក់​បាន​បាត់ បង់ជីវិត​នៅក្នុង​រលក​បាតុកម្ម​ទូទាំង ប្រទេស​លើក​នេះ ។​s3
​ការប្រារឰពិធី​ខួប​នេះ​ជាការ​សាក ល្បង​ឱ្យឃើញថា តើ​ក្រុម​អ៊‌ិ​ស្លាម​និយម និង​ក្រុម​សកម្មជន​សិរី​និយម​មាន​វិធី​នៅ ក្នុងការ​ទប់ទល់​ប្រឆាំង​បាន​ដោយ​វិធី​ណា ជាមួយ​រដ្ឋាភិបាល​ដែល​ពីមុន​ជានា​យ ឧត្ដមសេនីយ៍​Sisi ហើយ​បានធ្វើ​រដ្ឋ ប្រហារ​ទម្លាក់​ប្រធានាធិបតី មូ​ហា​ម៉េ​ដ មឺ​ស៊ី នៅក្នុង​ខែកក្កដា ឆ្នាំ​២០១៣ ក្រោយ​មហា​បាតុកម្ម​ប្រឆាំង​ការ​កាន់ អំណាច​របស់លោក​នោះ ។
​ខ្មាន់កាំភ្លើង​ជិះ​ក្នុង​រថយន្ដ​បាន​បាញ់ ប្រហារ​ទៅលើ​កងសន្ដិសុខ​ដែល​កំពុង ត្រួតពិនិត្យ​សន្ដិសុខ​នៅ​ប៉ុស្ដិ៍​ក្បែរ​វិមាន Pyramid បណ្ដាលឱ្យ​ស្លាប់​ប៉ូលិស​២​នាក់ ហើយ​ការ​បំផ្ទុះ​គ្រាប់បែក​បាន​បណ្ដាល ឱ្យ​រងរបួស​ប៉ូលិស​២​នាក់​ថែមទៀត​ស្ថិត នៅ​ខាងក្រៅ​ក្លិប​កីឡា​ក្នុង​ទី​ក្រង​កៃរ៉ូ​ផង ដែរ​។ នេះ​បើតាម​ការបញ្ជាក់​ពី​កង សន្ដិសុខ​។​s2
​នៅ​អំឡុងពេល​ថ្ងៃ កម្លាំង​បង្ក្រាប បាតុកម្ម​អមដោយ​កម្លាំង​ទាហាន​ប្រដាប់ ដោយ​រថយន្ដ​បំពាក់អាវុធ​បាន​បិទផ្លូវ​ជា ច្រើន​កន្លែង ដោយ​ក្នុងនោះ​មាន​ផ្លូវ​ឆ្ពោះ ទៅកាន់​ទីលាន Tahrir Square ក្នុង​ទី ក្រុង​កៃរ៉ូ​ដែលជា​ទីតាំង​និ​មិ​ត្ដ​រូប​ដល់​ការ ធ្វើ​ប​ដិ​វត្ដ​ន៍​នៅក្នុង​ឆ្នាំ​២០១១​ផងដែរ ។​
​ការបាត់​បង់ជីវិត​ច្រើនជាង​ទៀត​នោះ គឺ​ស្ថិតនៅ​ជាយក្រុង​កៃរ៉ូ​តំបន់ Matariya ដែលជា​ទីតាំង​រស់នៅរ​បស់​ក្រុម​អ្នក គាំទ្រ​គណបក្ស​បងប្អូន​អ៊‌ិ​ស្លាម​។ សាក្សី បានឱ្យដឹងថា កម្លាំង​ពិសេស​របស់ អេ​ហ្ស៊ី​ប​បាន​បាញ់កាំភ្លើង​ទៅលើ​ហ្វូង បាតុករ ហើយ​បើតាម​ក្រសួងសុខាភិបាល បញ្ជាក់ថា មនុស្ស​៨​នាក់​ក្នុងនោះ​មាន ប៉ូលិស​ម្នាក់​ផងដែរ​បាន​បាត់បង់​ជីវិត ។​s5
​ប្រជាពលរដ្ឋនៅក្នុង​តំបន់​Matariya បាននាំគ្នា​ស្រែក​ពាក្យស្លោក​ថា «​បរាជ័យ ពួក​កាន់អំណាច​យោធា​» និង​«​ប​ដិ​វត្ដ​ផ្ទុះ ឡើង​ទៀតហើយ​»​។ ប្រភពពី​កង​សន្ដិ សុខ​បញ្ជាក់ថា មនុស្ស​៦​នាក់​បាន​ស្លាប់ នៅក្នុង​ការធ្វើ​បាតុកម្ម​ហិង្សា​កើតឡើង នៅ​ទីក្រុង​ធំ​លំដាប់​ទី​២​របស់​អេ​ហ្ស៊ី​ប​គឺ ទីក្រុង​Alexandria, ការធ្វើ​បាតុកម្ម​នៅ តំបន់ Giza និង​នៅ​តំបន់​Baheira ខេត្ដ Nile Delta ខាងក្រៅ​ទីក្រុង​កៃរ៉ូ​ផងដែរ​9