ក្រុមអ៊ិស្លាមជ្រុលនិយមបូកូហារ៉ាម បានវាយប្រហារទៅលើតំបន់ជាយុទ្ធ សាស្ដ្រដ៏សំខាន់ស្ថិតនៅភាគឦសានទី ក្រុង Maiduguri កាលពីថ្ងៃទី២៥ ខែ មករា ឆ្នាំ២០១៥ ដែលការវាយប្រហារ នេះបានបណ្ដាលឱ្យមនុស្សរាប់សិបនាក់ បាត់បង់ជីវិត ។
នៅព្រឹកថ្ងៃទី២៥ ក្រុមនេះបានវាយ ប្រហារដណ្ដើមកាន់កាប់ទីក្រុង Mon-guno ស្ថិតនៅភាគឦសានប្រទេស នីហ្សេរីយ៉ា ។ នៅពេលនេះ តំបន់ Maiduguri ទាំងមូលកំពុងប្រឈមនឹង ភ័យយន្ដរ៉ាយខ្ពស់ ។
រដ្ឋមន្ដ្រីការបរទេសអាមេរិក លោក ចន ឃើរី បានអញ្ជើញទៅដល់ប្រទេស នីហ្សេរីយ៉ាដើម្បីអំពាវនាវឱ្យមានការ បោះឆ្នោតប្រកបដោយសុខសន្ដិភាពនៅ អំឡុងខែខាងមុខនេះ ។ ការបោះឆ្នោត នេះតម្រូវឱ្យមានការរៀបចំឱ្យមាន លក្ខណៈស្ដង់ដា ។
ការបោះឆ្នោតនៅនីហ្សេរីយ៉ាមិន ដែលធ្វើឡើងម្ដងណាឡើយ ក្រោយបញ្ចប់ របបគ្រប់គ្រងដោយយោធារយៈពេល ជាង១៥ឆ្នាំកន្លងមក ។
លោកចន ឃើរី ទៅកាន់នីហ្សេរីយ៉ា លើកនេះត្រូវគេមើលឃើញថា ជាការ ទៅដើម្បីបង្ហាញពីសាមគ្គីភាពនៅក្នុង យុទ្ធនាការវាយប្រហារប្រឆាំងទៅលើ ក្រុមឧទ្ទាមបូកូហារ៉ាម ដែលក្រុមនេះ កំពុងបង្កើនសកម្មភាពវាយប្រហារនៅ ពេលថ្មីៗនេះ ។
ពលរដ្ឋរស់នៅក្នុងទីក្រុង Maidu guri នៅពេលព្រឹកព្រលឹមស្រាងៗ ទើប តែក្រោកដំណេក គឺបានឮស្នូរសំឡេង ផ្ទុះកាំភ្លើងក្ដុងក្ដាំង ខណៈដែលក្រុមឧទ្ទាម បូកូហារ៉ាមបានវាយប្រហារចូលទីក្រុង ដើម្បីដណ្ដើមសិទ្ធិគ្រប់គ្រង ។
ប្រជាពលរដ្ឋបានប្រទះឃើញកម្លាំង ថ្មើរជើង ទ័ពអាកាស និងក្រុមស្ម័គ្រចិត្ដ នៅបាននាំគ្នាធ្វើសកម្មភាពទប់ស្កាត់ ក្រុមជីហាដដែលប៉ុនប៉ុងចូលទីក្រុង ។ ក្នុងការវាយដោយឡែកនៅទីក្រុង Mon guno ក្រុមឧទ្ទាមបានកាន់កាប់ទីតាំង នេះពីកម្លាំងរដ្ឋាភិបាល ។ នៅខណៈ ដែលក្រុមឧទ្ទាមកាន់តែពង្រីកវិសាល ភាពគ្រប់គ្រងតំបន់កាន់តែធំទូលាយ នោះ ទីក្រុងMaiduguri កំពុងស្ថិតក្នុង សុបិនរបស់ក្រុមនេះដែលចង់បានជា ទីបំផុត ។ ពលរដ្ឋរស់នៅក្នុងទីក្រុងនេះ រាប់ពាន់នាក់បានរត់ភៀសខ្លួនចេញពី លំនៅឋានដោយសារតែជម្លោះ ។
ការវាយប្រហារនៅជាយក្រុង Mai duguri នៅតែបន្ដកើតឡើង ។ ច្បាប់ បម្រាមគោលចរមួយត្រូវបានអនុវត្ដ ដោយកម្លាំងរដ្ឋាភិបាល ហើយក្រុម ឧទ្ទាម និងទាហានរដ្ឋាភិបាលរាប់សិបនាក់ ត្រូវរាយការណ៍ថាបានបាត់បង់ជីវិត ។
ក្រុមបូកូហារ៉ាមបានបង្កើតឡើងនៅ ក្នុងឆ្នាំ២០០៩ដោយគោលបំណងបង្កើត រដ្ឋអ៊ិស្លាមនៅលើទឹកដីនីហ្សេរីយ៉ា ។ ក្រុមនេះបានធ្វើសកម្មភាពសម្លាប់ មនុស្សរាប់ពាន់នាក់ 9