អ៊‌ិ​ស្លាម​បង្កើត​រដ្ឋប្រហារ​ជីវិត ចំណាប់ខ្មាំង​ជប៉ុន​

0

​ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ IS កាលពី​ថ្ងៃ ទី​២៥ ខែមករា បាន​បញ្ជាក់ថា ខ្លួន​បាន សម្លាប់​ចំណាប់ខ្មាំង​ជប៉ុន​ម្នាក់ ក្នុង ចំណោម​ពីរ​នាក់​ដែល​ពួកគេ​បាន​ចាប់ នាពេល​កន្លងមក​នោះ ។ ការ​ប្រហារ ជីវិត​ដោយ​កាត់​ក្បាល​ចំណាប់ខ្មាំង​ជប៉ុន ខាងលើនេះ​បង្ក​ឱ្យ​ខឹងសម្បារ និង​មិន អាច​អត់ឱន​បាន​ពី​សំណាក់​នាយក​រដ្ឋ មន្ដ្រី​ស៊ីន​ហ្សូ អា​បេ ។
​ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ ចាប់តាំងពី ខែសីហា ឆ្នាំ​២០១៤​មកទល់ពេលនេះ បានសម្លាប់​ដោយ​ក្បាល​ទាំង​រស់នូវ ចំណាប់ខ្មាំង​លោកខាងលិច​អស់​៥​នាក់ ហើយ ក្នុងនោះ​ចំណាប់​ចុងក្រោយ​មាន ឈ្មោះ Haruna Yukawa ជា​ជនជាតិ ជប៉ុន​នោះ ។f1
​កាលពី​ចុង​សបា្ដហ៍​មុន ខ្សែ​វីដេអូ មួយ​បាន​ផ្សព្វផ្សាយ​ពាសពេញ​ពិភព លោក​បង្ហាញឱ្យឃើញ​ពី​ចំណាប់ខ្មាំង ជប៉ុន​២​នាក់​ត្រូវ​ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ ចាប់បាន ហើយ​គំរាម​សម្លាប់ និង​ទារ ប្រាក់​លោះ​ពី​រដ្ឋាភិបាល​ជប៉ុន​២០០​លាន ដុល្លារ​ក្នុង​រយៈពេល​៧២​ម៉ោង ជា​ថ្នូរ​នឹង ការដោះលែង ។ ប៉ុន្ដែ​មកដល់ពេលនេះ ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ​បានសម្លាប់ ចំណាប់ខ្មាំង​អស់​ម្នាក់​ហើយ នៅសល់ តែ​ចំណាប់ខ្មាំង​ម្នាក់​ឈ្មោះ Kenji Goto តែប៉ុណ្ណោះ ។f2
​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន លោក Yoshihide Suga បាន​ថ្លែងថា វីដេអូ ស្ដីអំពី​ការប្រហារជីវិត​ចំណាប់ខ្មាំង​ជប៉ុន ខាងលើនេះ ពិត​ជាមាន​ប្រាកដ​មែន ។ ទោះយ៉ាងណា នៅពេលនេះ​រដ្ឋាភិបាល នៅតែមាន​ចម្ងល់​សង្ស័យ​ទៅលើ​វីដេអូ នេះ​ថា ពិតជា​របស់​ក្រុម​អ៊‌ិ​ស្លាម​បង្កើត IS ដែរ​ឬ​យ៉ាងណា ។f3
​លោក Suga បាន​បន្ដថា ជប៉ុន កំពុង​ធ្វើ​សហ​ប្រតិ​ប​ត្ដិ​ការ​ជាមួយ​ហ្ស៊​ក ដង់ និង​បណ្ដា​ប្រទេស​ដទៃទៀត​ដើម្បី ធានា​ដល់​ការដោះលែង​ប្រកបដោយ សុវត្ថិភាព​ចំណាប់ខ្មាំង​ម្នាក់ទៀត​ដែល នៅ​មិនទាន់​ប្រហារជីវិត ។ ប៉ុន្ដែ​ជប៉ុន នៅ​មិនទាន់​ដោយផ្ទាល់​ជាមួយ​ក្រុម​អ្នក ចាប់ជំរិត​នៅឡើយ ។

f4
​នាយករដ្ឋមន្ដ្រី​ជប៉ុន លោក​ស៊ីន​ហ្សូ អា​បេ​បាន​កោះប្រជុំ​គណៈរដ្ឋមន្ដ្រី​ភ្លាមៗ​បន្ទាប់ពី​វីដេអូ​ប្រហារជីវិត​ចំណាប់ខ្មាំង របស់​ជប៉ុន ។ ជប៉ុន​ចាត់ទុកថា ការ សម្លាប់​នេះ​ពិតជា​រឿង​មួយ​ដែល​មិន អាច​អត់ឱន​ឱ្យបាន​ឡើយ 9f5