រុស្ស៊ី នឹង​ចាត់ការ​ខ្លួនឯង ដើម្បី​ដោះស្រាយ ដោយ​សន្តិភាព ក្នុង​វិបត្តិ​អ៊ុយ​ក្រែ​ន

0

​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក សឺ​ហ្គេ ឡា​រ៉ូ​វ បាន​និយាយ នៅ​ថ្ងៃអាទិត្យ​ថា ប្រទេស​រុស្ស៊ី គឺ​បាន​ត្រៀមខ្លួន​រួច ជាស្រេច​ហើយ ដើម្បី​ធ្វើ​អ្វី​គ្រប់បែបយ៉ាង ដែល​ខ្លួន​អាច​បញ្ចុះបញ្ចូល​គ្រប់ភាគី​ទាំងអស់ នៅក្នុង​ប្រទេស អ៊ុយ​ក្រែ​ន ដើម្បី​ឲ្យ​ដោះស្រាយ វិបត្តិ​តាម​វិថី​សន្តិភាព ។​
​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ កាលពី​រាត្រី​ថ្ងៃអាទិត្យ ទី​២៥ ខែមករា ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹង ដោយ​ផ្អែក តាម​កិច្ចសន្ទនា តាម​ទូរស័ព្ទ​រវាង​លោក ឡា​រ៉ូ​វ ជាមួយ​រដ្ឋមន្ត្រីការបរទេស អាម៉េរិក លោក ច​ន ឃឺ​រី ដោយ​លោក ឡា​រ៉ូ​វ សង្កត់ធ្ងន់ថា «​លទ្ធផល​ពិតប្រាកដ​» នៃ​ដំណោះស្រាយ​រីកចម្រើន អាច​សម្រេច​ទៅតាម គឺ​តាមរយៈ​កិច្ចពិភាក្សា ដោយ ផ្ទាល់ រវាង​ភាគី​ជម្លោះ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ។​g1
​លោក ឡា​រ៉ូ​វ ត្រូវបាន​ដកស្រង់​សម្តី ដោយបាន​និយាយថា «​រដ្ឋាភិបាល​ទីក្រុង គៀវ បាន​ងាក​ចេញ​យ៉ាង​ឆ្ងាយ ពី​ដំ ណោះ​ស្រាយ​ដោយ​សន្តិភាព និង​បានបញ្ជាក់​យ៉ាងច្បាស់ អំពី​ការប្រើប្រាស់​អំពើហិង្សា បង្ក្រាប​នៅ​ភាគ​ខាងកើត​អ៊ុយ ក្រែ​ន​»​។​g2
​ជាមួយគ្នា​នោះដែរ លោក​បាន​អំពាវនាវ ឲ្យ​សហរដ្ឋ​អាម៉េរិក ត្រូវ​ប្រើប្រាស់​ឥទ្ធិពល ទៅលើ​អាជ្ញាធរ​រដ្ឋាភិបាល​ទីក្រុង គៀវ និង​បញ្ចុះបញ្ចូល​ពួកគេ កុំ​ឲ្យ​ងាក​មកប្រើប្រាស់​យោធា ក្នុងការ​ដោះស្រាយ​បញ្ហា​ទៀត ។​g4
​ស្ថានការណ៍ នៅ​អ៊ុយ​ក្រែ​ន គឺ​កាន់តែ​អាក្រក់​ទៅ ដែល​នេះ​ជា​លទ្ធផល​នៃ​ការវាយប្រហារ ដែល​ដឹកនាំ​ដោយ​កងកម្លាំង អ៊ុយ​ក្រែ​ន ដែល​បាន​រំលោភបំពាន កិច្ចព្រមព្រៀង​ទីក្រុង មីន​ស្កិ៍ ។​
​ខណៈនោះ​ដែរ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​រូបនេះ ក៏បាន​ចោទប្រកាន់​រដ្ឋាភិបាល​ទីក្រុង​គៀវ​ថាg5 g3

បាន​បរាជ័យ ក្នុង​ការដក សព្វាវុធ​ធុន​ធ្ងន់​របស់ខ្លួន ចេញពី​សមរភូមិ ដោយ​អនុលោម​តាម​កិច្ចចរចា​នៅ​ទីក្រុង មីន​ស្កិ៍ និង​កិច្ចព្រមព្រៀង​ថ្មីៗ​ដែល ធ្វើឡើង ដោយ​រដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់ រុស្ស៊ី បារាំង និង​អ៊ុយ​ក្រែ​ន​ខ្លួនឯង ៕