ប្រទេសថៃៈ កិច្ចសំណេះសំណាល ស្តីពីការផ្សារភ្ជាប់ចំណងសាមគ្គី អ្នកសារពត៍មានអាស៊ាន ដើម្បីចែករំលែកបទពិសោធន៍ ដែលមានការចូលរួមពីសំណាក់អ្នកសារពត៍មានថៃ កម្ពុជា ឡាវ នៅទីស្នាក់ការភូមិភាគ២ ដែលបានបានផ្សាយគ្រប ដណ្តប់៩ខេត្តនៅភូមិភាគឥសាន្ត ដែលយល់ឃើញថាអ្នកសារពត៍មានមានសារះសំខាន់ និងបានដើរតួនាទីដ៏មានប្រយោជន៍ ជួយដល់សង្គមនៃប្រទេសនីមួយៗ ក្នុងការពាំនាំនូវសារ:សំខាន់និងមានប្រយោជន៍ ដល់ប្រជាពលរដ្ឋ ។
គោលបំណងសំខាន់ក្នុងកិច្ចជំនួបអ្នកសារពត៍មាន នៃប្រទេសជិតខាង នៃគ្រុបអាស៊ាននេះ គឺជាការចែករំលែក នូវបទពិសោធន ៍ បច្ចេកទេសប្រព័ន្ឋវិទ្យាសម័យទំនើប ដូចជាទូរទសន្សន៍ វិទ្យុ និងការ ព្រមទាំងបានឲ្យយល់ដឹងកាន់តែច្បាស់នូវតួនាទីដ៏មានសារះសំខាន់ របស់អ្នកសារពត៍មានដែលមានភាពសច្ចះធម៍. គុណធម៍ និងវិជ្ជាជីវះត្រឹមត្រូវ និងផ្សព្វផ្សាយពីសកម្មភាព ក្នុងប្រទេស នូវវប្បធម៍ និងការរស់នៅក្នុងសង្គមពីរដ្ឋនិងឯកជនឲ្យប្រជាពលរដ្ឋ បានយល់កាន់តែច្បាស់ពីសកម្មភាពរដ្ឋាភិបាល។
នៅក្នុងពិធីសំណេះសំណាល ត្រូវបានលើកយកវិធានបទមួយ ពាក់ព័ន្ឋទៅនឹង ជីវភាពរស់នៅដ៏សំខាន់របស់ប្រជាពលរដ្ឋ រវាងប្រទេសជិតខាងដែលមានព្រំប្រទល់ជាប់ព្រំដែន ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានដឹងពីគោលជំហររបស់រាជរដ្ឋាភិបាល ទាំងពីរប្រទេស ដើម្បីរួមគ្នាអភិវឌ្ឍន៍មូលដ្ឋាននិងការរស់នៅត្រូវ ដោយសេដ្ឋកិច្ចគ្រួសារ ជាពិសេសនោះគឺជាផ្សព្វផ្សាយគឺសំដៅទៅលើ វិធានការជួយគ្នាទប់ស្កាត់ រាល់អំពើអសន្តិសុខ ក៏ដូចជាជំងឺឆ្លង និងការចែករំលែកក្នុង បច្ចេកទេសដំណាំកសិកម្ម ដើម្បីគាំទ្រនូវទីផ្សារនៅតាម បន្ទាត់ព្រំដែន ។
លោកស្រី នាង រ័ជវ័ន្ត សឺបយ៉ែម ប្រធានមណ្ឌល់ពត៍មានភូមិភាគ២ បានកោតសរសើរ ចំពោះកិច្ចសហការរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលបានរៀបចំឲ្យមាន កិច្ចជំនួបនៃអ្នកសារពត៍អាស៊ាន ដើម្បីរួមគ្នាគិតរួមគ្នាធ្វើ រួមគ្នាពន្លត់អសន្តិសុខ ដោយសារតែជាប្រទេសដែលមានភូមិផងរបងតែមួយ និងសូមឲ្យអ្នកសារពត៍មាននៃប្រទេសទាំងពីរ ដើរតួរសំខាន់ក្នុងពេលដែលប្រទេសជាសមាជិកអាស៊ាន ហើយនឹងចាត់ឲ្យមានការការជួបពិភាគក្សារវាងអ្នកសារពត៍មានឲ្យបានញឹកញាប់ដើម្បីឲ្យមានភាពជិតស្និទ្ធគ្នាកាន់តែប្រលសើរឡើង។
ដោយ ប៊ុន រដ្ឋា. និង លោក ហេង វណ្ណា