ឆែកឆេរ​គ្លីនិក​យ៉ា​ស៊ីន​រឹបអូស​ឱសថ​ហួស​កាលបរិច្ឆេទ​មួយចំនួន​

0

ខេត្តសៀមរាបៈ កាលពី​រសៀល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៥ កំលាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក អ៊ុំ អមរា ស្នងការរង​ទទួលបន្ទុក​បទល្មើស បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​និង​ឆែកឆេរ​គ្លីនិក​ឯកជន​មួយកន្លែង​ដែលមាន​ទីតាំងនៅ​ក្នុងភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។​IMG_20150126_124616-1
ទីតាំង​គ្លីនិក​ដែល​ត្រូវបាន​ឆែកឆេរ​នោះ​យីហោ «​យ៉ា ស៊ីន​»​។ ការពិនិត្យ​ឆែកឆេរ​នោះ​សមត្ថកិច្ច​ដកហូត​បាន​ឱសថ​ជា​ប្រភេទ​ថ្នាំ​ចាក់​ចំនួន​២២​មុខ ស្មើនឹង​៧២៦០​អំពូល និង​ថ្នាំ​គ្រាប់​ចម្រុះ​៧៩​មុខ ស្មើ​២៦០៩០​គ្រាប់ និង​ស៊ី​រ៉ូម​៣​មុខ ស្មើ​២១០​ដប ។​P1030412

លោក​វរសេនីយ៍ឯក សឿន សេន នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានអោយដឹង​ថា​ដោយ​អនុវត្ត​ជាប្រចាំ​តប​តាម​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​លោក​ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ក៏ដូចជា​ធានា​ឱ្យបាន​នូវ​សុខុមាល​ភាពល្អរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ផង​នោះ​សមត្ថកិច្ច​របស់លោក​ដោយ​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត​តែងតែបាន​យកចិត្តទុកដាក់​ចុះ​ធ្វើការ​ត្រួតពិនិត្យ​និង​ឆែកឆេរ​ជាប្រចាំ​លើ​ទីតាំង​ដែលមាន​ការសង្ស័យថា​បាន​នឹង​កំពុង​ប្រើប្រាស់​នូវ​ឱសថ​ហួស​កាលកំណត់​និង​មិនបាន​ចុះបញ្ជី​ការ​ដើម្បី​ធ្វើការ​ដាក់ពិន័យ​ទៅតាម​ច្បាប់​។​P1030407 P1030403

លោក​បន្ថែមថា គ្លីនិក​យ៉ា​ស៊ីន​ដែល​ត្រូវបាន​ពិនិត្យ​ឆែកឆេរ​នោះ​គឺ​គ្រប់គ្រង​ដោយ​គ្រូពេទ្យ​ចិន​ឈ្មោះ HUANG GUI YUE ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ជា​ជន​ជាតិចិន កាន់​លិខិតឆ្លងដែន​លេខ​G20100415 បាន​ចូលមក​រកស៊ី​នៅ​កម្ពុជា​ថ្ងៃទី​១៦ ធ្នូ ២០១៤ ផុតកំណត់​នៅ​ថ្ងៃទី​២២ ធ្នូ ឆ្នាំ​២០១៥​។​P1030402
គ្រូពេទ្យ​ចិន​រូបនេះ​បានមក​បើក​គ្លីនិក​យ៉ា​ស៊ីន ដែល​ត្រូវគេ​ស្គាល់​ថា​មាន​ឯកទេស​ផ្នែក​ជំងឺ​ច្រមុះ​នៅក្នុង​ខេត្តសៀមរាប​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មកហើយ តែ​ក៏ត្រូវ​បាន​ខាង​មន្ទីរ​សុខាភិបាល​ចុះមក​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​២​លើក​មកហើយ​ដែរ​ក្នុង​ឆ្នាំ​២០១៤ ប៉ុន្តែ​នៅ​មិន​រាងចាល​ទៀត ក៏​លួច​ព្យាបាល​បន្ត​រហូតមកដល់​ថ្ងៃទី​២៦ ខែមករា​នេះ ជា​លើក​ទី​៣៕​ដោយ​ខេង​ឧ​ត្ត​ម​