បុរស​មាន​ជម្ងឺសរសៃប្រសាទ​ម្នាក់ វាយកំទេច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ រហូត​ឈានដល់​ម្ដាយ​ទ្រាំលែងបាន ចាប់​ដាក់​ច្រវាក់​ដៃជើង នៅ​ស្រុក​កំពង់រោទិ៍​

0

បុរស​ម្នាក់​ដែលមាន​ជម្ងឺសរសៃប្រសាទ ជា​យូរ​ឆ្នាំ​មកហើយ​នោះ ត្រូវ​ម្ដាយ​សំរេចចិត្ត យក​ច្រវាក់​ដាក់​ភ្ជាប់​ដៃ ជើង ដោយសារ​ទ្រាំលែងបាន ដោយ​បុរស​ខាងលើ បាន​វាយ​និង​បំផ្លាញ​ទ្រព្យសម្បត្តិ ហើយ​បាន​គំរាម​លើ​ក្រុមគ្រួសារ​ផងដែរ ។​
ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ បងស្រី​ឈ្មោះ សែន ណី អាយុ​៣៦​ឆ្នាំ ត្រូវជា​បង​បង្កើត​បុរស​ខាងលើ បាន​រៀប​រាប់ទាំង​អួលដើមក​រថា ប្អូនប្រុស​គាត់​មាន​ជម្ងឺសរសៃប្រសាទ​នេះ មានឈ្មោះ សែន ផល្លី ហៅ ក្លី អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សា​ម៉ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោទិ៍ មិនទាន់មាន​គ្រួសារ​ទេ ។​2
បងស្រី សែន ណី បាន​បន្តទៀតថា កាលពី​ជាង​៧​ឆ្នាំមុន ប្អូនប្រុស​របស់គាត់ បាន​ប្រឡង​ជាប់​បាក់​ឌុប ហើយ ក៏បាន​បន្ត​ការសិក្សា នៅ​សកល​វិទ្យាល័យ​រាជធានី​ភ្នំពេញ បាន​រយះពេល​២​ឆ្នាំ ។ ក្រោយមក ដោយ​ជីវភាព​មានការ​ខ្វះខាត ក៏​សំរេចចិត្ត​បញ្ចប់​ការសិក្សា ទៅធ្វើជា​កម្មករសំណង់ នៅ​រាជធានី​ភ្នំពេញ ហើយ​បាន មក​ធ្វើការ​នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ក៏មាន​មិត្ត​ភ័ក្ត្រ​នាំគ្នា​ជួបជុំ​ផឹកស៊ី​រាល់ថ្ងៃ និង​សង្ស័យ​មាន​លេង​ថ្នាំ​ផងដែរ ។ បន្ទាប់មក ស្រាប់តែ​ប្អូនប្រុស​គាត់ និយាយ​លែង​ដឹង​ខុសត្រូវ និង​បាន​វាយកំទេច​សម្ភា​រះ​ទ្រព្យសម្បត្តិ របស់​ក្រុមគ្រួសារ ធ្វើ​ឲ្យ​ម្ដាយ​មានការ​សង្ស័យ ខ្លាច​ត្រូវ​អំពើរ​របស់គេ ក៏​យក​កូន​ទៅ​មើល​រហូត​លក់​ដី ស្រែ​មួយចំនួន និង​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ បង្អែក​ជី​ភូ ក្រុង​បាវិត ត្រូវបាន​គ្រួ​ពេទ្យ​អោយ​ថ្នាំ​សរសៃប្រសាទ មក​លេប ប៉ុន្តែ​ហាម​មិនអោយ​ផឹក​គ្រឿង​ស្រវឹង​នោះទេ ខ្លាច​ជម្ងឺ​រើ​ឡើងវិញ ។​1
ប្រភព​ដដែល​បន្តថា ក្រោយពី​បាន​ផឹកថ្នាំ​សរសៃប្រសាទ បាន​រយះពេល​មួយឆ្នាំ ប្អូនប្រុស​ក៏មាន​ស្មារតី​ធម្មតា ដឹង​ខុសត្រូវ​ឡើងវិញ ហើយ​ជួយ​ធ្វើការ​ម្ដាយ​និង​បងស្រី ធ្វើ​ឲ្យ​ពួកគាត់​សប្បាយចិត្ត​យ៉ាងខ្លាំង ។ ប៉ុន្តែ​ក្រោយពី​បាន​ស្គាល់​មិត្ត​ភ័ក្ត្រ ក៏​នាំគ្នា​ផឹកស្រា​ទៀត ធ្វើ​ឲ្យ​ជម្ងឺសរសៃប្រសាទ រើរ​ឡើង​ខ្លាំង​ជាង​មុន ដើរ​អុកឡុក និង​វាយកំទេច​របស់របរ​អ្នកភូមិ ធ្វើ​ឲ្យ​ម្ដាយ​ពិបាកចិត្ត​ទ្រាំលែងបាន ក៏​សម្រេចចិត្ត​ដាក់​ច្រវាក់​ដៃជើង និង​រើ​អី​វែ​អីវ៉ាន់ ទៅ​រស់នៅ​ក្នុងភូមិ​ផ្សែង​ទៀត ព្រោះ​មិនអាច​ទ្រាំ​មើល​កូន​វេទនា​បែបនេះ ។​3
យោងតាម​អ្នកភូមិ បាន​ឲ្យ​ដឹងថា ក្រោយពី​ម្ដាយ​បាន​ចាក​ចេញទៅ​រស់នៅ​ក្នុងភូមិ​ផ្សេង​នោះ ក៏មាន​បងស្រី​បង្កើត​ឈ្មោះ សែន ណី មាន​ទីលំនៅ​ក្បែរ​ភូមិ​-​ឃុំ យក​ម្ហូបអាហារ មក​រៀប​ឲ្យ​ហូប​ជាប្រចាំ ប៉ុន្តែ​បើ​ថ្ងៃ​ណា​ជម្ងឺ​ធ្វើទុក្ខ បុរស​ខាងលើ បាន​ស្រែកជេរ វាយ​ចានឆ្នាំង និង​បាន​គំរាម​ដុត​ផ្ទះ​ថែម​ទៀតផង ធ្វើ​ឲ្យ​អ្នកភូមិ មានការ​ភ័យខ្លាច​បុរស​ខាងលើ​ជាខ្លាំង ។
បងស្រី សែន ណី ត្រូវជា​បង​បង្កើត​របស់​បុរស មាន​ជម្ងឺ​ប្រ​សៃ​ប្រសាទ​ខាងលើ បាន​សំណូមពរ​ដល់​មន្ទីរ​ដែ​លពាក់​ព័ន្ធ​ដែលមាន​ចិត្ត​អាណិតអាសូរ​ដល់​គ្រួសារ​គាត់ មេត្តា​មកជួយ​ដល់​ប្អូនប្រុស​របស់គាត់ និង​ជួយ​យកទៅ​ព្យាបាល​ផង ព្រោះ​គាត់​អស់​លទ្ធភាព ក្នុងការ​មើលថែ​ហើយ ព្រោះ​ជម្ងឺ​ប្អូន​គាត់ កាន់តែ​ធ្វើ​ទុក​ខ្លាំង​ទ្បើងៗ​ជា​រៀងរាល់ថ្ងៃ ៕