​ម៉ូតូ​ឃ្លី​ក​ជិះ​លឿន​មិន​ប្រយ័ត្ន​បុក​រ៉ឺម៉ក​កង់​បី​បណ្ដាល​ឲ្យ​របួស​ម្នាក់​

0

​ភ្នំពេញ​៖ យុវជន​ម្នាក់​ស្រវឹង​ស្រ​ជោគ​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​កមួយ​គ្រឿងក្នុង​ល្បឿន​លឿន​ជ្រុល​បុក​ជាមួយ​រ៉ឺម៉ក​កង់​ពីក្រោយ កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់​ថ្ងៃទី​២០ ខែ​មិនា ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវ​ប៉េ​តុង ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​យុវ​បុរស​ម្នាក់​ជិះ​ម៉ូតូ​រ៉ឺម៉ក​កង់​បី មួយគ្រឿង​តាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មក​ដក់​ចំណុចកើតហេតុ​ស្រាប់​តែមាន​យុវជន​ម្នាក់​ស្រវឹងស្រា​ជោគ​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក ពណ៌​ស លាយ​ក្រហម ពាក់​ស្លាក​លេខ​តាកែវ​1H-7793 ធ្វើដំណើរ​ស្រប​ទិស​គ្នា​បាន​ជ្រុល​បុក​រ៉ឺម៉ក​កង់​បី​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​ចំណែក​រ៉ឺម៉ក​បាន​ជ្រុល​បុក​បង្គោល​ទ្រ​ខ្សែភ្លើង​បណ្ដាល​ឲ្យ​បាក់​អស់​មួយ​ដើម​ទៅមុខ​លេង​រូ​ច​។​

​ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​និង​សម្របសម្រួល​ដោយ​ឲ្យ​ភាគី​ខាង​ម៉ូតូ​ចេញថ្លៃ​ខូចខាត​ទៅខាង​ម្ចាស់​រ៉ឺម៉ក​កង់​បី​១៥​ដុល្លារ​ដើម្បី​បញ្ចប់រឿង​៕​01 02