បន្ទាយមានជ័យ:
ស្ត្រីជាជនសង្ស័យម្នាក់ឈ្មោះ ចែ បារាំង ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួនជាមួយនិងបុរសម្នាក់ទៀតកាលពី ថ្ងៃត្រង់ទី២៦ ខែមករា ឆ្នាំ២០១៥ក្នុងរឿងយកឈ្មោះថ្នាក់ដឹកនាំមកប្រើនិង ការបំផុស រត់ការទម្លាក់លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតដោយដាក់អ្នកថ្មីជំនួសវិញ។
តាមការអោយដឹងពីសមត្ថកិច្ចអាវុធហត្ថបានអោយដឹងថាការឃាត់ខ្លួនចែបារាំងមកសួរនាំនៅអហ ក្រុងប៉ោយប៉ែតនោះ បន្ទាប់ពីមានសាក្សីខ្លះបានឮការអួតអាងរបស់ចែបារាំងដោយប្រើប្រាស់ឈ្មោះ និងកិតិ្តយសថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័នជាតិ ពិសេសរាជរដ្ឋាភិបាល បញ្ជាការដ្ឋានអង្គរក្សនាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជា យកមករត់ការដក លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បច្ចុប្បន្ន រួចតម្លើងលោក ឱក សុផាន មេដឹកនាំល្បីឈ្មោះម្នាក់របស់អតីតសមាគមអវិឌ្ឍន៍កសិកម្មជាតិ នៅភូមិបាលីលេយ្យសងា្កត់/ក្រុងប៉ោយប៉ែត។នាពេលឆាប់ៗនិងធ្វើពីធីជប់លៀងធំនៅភោជនីយដ្ឋាននាគទិព្វ ១ ដែលមានភ្ញៀវរាប់រយពាន់នាក់ ដោយមិនគិតថាជាមន្ត្រី ឬរាស្ត្រ ហើយមិនគិតនិន្នាការចូលហូបដោយពុំចង់ដៃ។
ជាមួយនិងការឃាត់ខ្លួនចែបារាំងសមត្ថកិច្ចប៉េអឹមក៍បានឃាត់ខ្លួនឈ្មោះឱក សុផានអតីតសមាគមអវិឌ្ឍន៍កសិកម្មជាតិមកសាកសួរផងដែរ។
លោក ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ អោយដឹងថានៅរសៀលថ្ងៃទី២៦ មករាថា កម្លាំងអហរបស់លោក ពិតជាឃាត់ខ្លួនចែបារាំង មកសួរនាំនៅក្រុងប៉ោយប៉ែតមែន ដោយសារមានសាក្សី ២-៣នាក់ បានរាយការណ៍ប្តឹងមកសមត្ថកិច្ចទាក់ទងនឹងប្រើប្រាស់ឈ្មោះ និងកិត្តិយសថ្នាក់ដឹកនាំ និងករណីសង្ស័យឆបោកដោយចេតនា រត់ការដកមេក្រុង (អភិបាលក្រុងប៉ោយប៉ែត) ចាស់ ហើយដាក់អ្នកថ្មី។ ក្នុងនោះ ក៏ពាក់ព័ន្ធការទារកុំមុយស្យុងកន្លែងជួលជប់លៀង ,ចុងភៅ,ភ្លេង,…។
លោកបានអោយដឹងទៀតថាក្រោយការឃាត់ខ្លួនទាំងចែបារាំងនិងឈ្មោះ ឱក សុផាន បន្តឃាត់ខ្លួនមកបញ្ជការអាវុធហត្ថខេត្តដើម្បីសួរនាំទៅតាមនីតិវីធីច្បាប់និងដើម្បីរកវង្ថុតាងដាក់បន្ទុក៕ដោយ:ឃិន គន្ធា



































