ជនសង្ស័យ​លោង​លោម​រំលោភ​ក្មេងស្រី​ច្រើន​នាក់​នៅ​ស្រុក​មង្គល​បូរី​ត្រូវបាន​ប៉ូលិស​ព្រហ្ម​ទ័​ណ្ឌ​បង្ក្រាប​

0

បន្ទាយ​មាន​ជ័​យះ
ជនសង្ស័យ​ម្នាក់​ដែល​បានធ្វើ​សកម្មភាព​ប៉ុនប៉ង់​និង​ចាប់រំលោភ​សេព​សន្ធ​វះ​លើ​ក្មេងស្រី​ជា​អនីតិជន​ក្រោម​អាយុ​១០​ឆ្នាំ​ជា​បន្តបន្ទាប់​នៅ​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​ត្រូវបាន លោក សិទ្ធិ ទ្បោះ ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ​បង្ហាញ​ពី​សាវតា​រឿង​នៅ​ព្រឹក​ថ្ងៃទី​២៧​មករា​២០១៥​។​IMG_1803
ជនសង្ស័យ​ឈ្មោះ មឿ​ន សេត ហៅ​ក្រឹម អាយុ ២១​ឆ្នាំ​រស់នៅ​ភូមិ​តា​សល់ ឃុំ​ចំណោម ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។
លោក សិទ្ធិ ទ្បោះ បាន​ប្រាប់​អោយដឹងទៀតថា​ដោយ​អនុវត្តតាម​ការចង្អុល​ណែនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​និង​ការសម្របសម្រួល​នីតិវិធី​ពី​លោក​ព្រះរាជអាជ្ញា​ខេត្ត​បន្ទាប់ពី​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ប្រើ​សកម្មភាព​ខ្ពស់​គ្រោងទុក​មុន​ចាប់រំលោភ​បាន​ក្មេងស្រី​ម្នាក់ ឈ្មោះ អ .​យ អាយុ​០៩ ឆ្នាំ​ក្នុងចំណោម​ក្មេងប្រុស​ស្រី​៩​នាក់​ក្រោយ​ចេញពី​រៀន​មក​ផ្ទះ​វិញ​នា​ថ្ងៃទី​៦​មករា​២០១៥​វេលា​ម៉ោង​២​រសៀល​ខាងលិច​វត្ត​ដង​ត្រាង​ក្នុងភូមិ​ដង​ត្រាង​ឃុំ​ចំណោម​ស្រុក​មង្គល​បូរី​។​IMG_1800
ពេល​ចាប់រំលោភ​ក្មេងស្រី​ខាងលើ​គឺ​សង្ស័យ​ឈ្មោះ មឿ​ន សេត បាន​បិទ​ម៉ាស់​មុខ​ពួនស្ទាក់​ក្មេងស្រី​ទាំងអស់​ដោយ​ប្រើល្បិច​ថា​នៅខាងមុខ​មាន​ក្រុមចោរប្លន់​មិនអាច​ទៅបាន​ទេ បើ​នៅតែ​ដើរទៅ​ទៀត​នោះ​ចោរ​នឹង​ចាប់​ហើយ​ដូច្នេះ​ត្រូវតែ​ចូល​ពួន​ក្នុង​ក​ម្ពោ​ត​ព្រៃ​ក្បែរ​នេះ​សិន​ទៅ​។​ក្មេង​ទាំងអស់​ក៏​ចូល​ពួន​ក្នុង​ក​ម្ពោ​ត​ព្រៃ​នោះ ដោយ​ឃើញ​ដូច្នេះ​ជនសង្ស័យ​ក៏​បានអោយ​ក្មេងស្រី​៥​នាក់​ស្រាត​ហើយ​ដេក​តំរៀប​គ្នា​ព្រមទាំង​អោយ​បិទ​ភ្នែក​ផង​រីឯ​ក្មេងប្រុស​៣​នាក់​និង​ក្មេងស្រី​ម្នាក់ទៀត​គឺ​ជនសង្ស័យ​អោយ​ឈរ​តែ​ត្រូវតែ​បិទ​ភ្នែក​។​ក្រោយ​ក្មេងៗ​ទាំងអស់​ធ្វើតាម​រួច​ជនសង្ស័យ​ក៏​ចាប់រំលោភ​ក្មេងស្រី​ម្នាក់​ខាងលើ​រហូត​បានសំរេច​ហើយក៏​អោយ​ស្លៀកពាក់​វិញ​ចាក​ចេញទៅ​។​IMG_1802
លុះដល់​ថ្ងៃទី​២៦​ម្សុ​ិ​ល​មុ​ិ​ញ​នេះ​ក្នុង​ឃុំ​ដដែល​ជនសង្ស័យ​ក៏បាន​ធ្វើ​សកម្ម​ពួនស្ទាក់​កុមារី​ម្នាក់ទៀត​ដោយ​ប្រើ​វិធីសាស្ត្រ​ដូច​មុន​ពួន​ក្នុង​ក​ម្ពោ​ត​ព្រៃ​ពេល​ឃើញ​ក្មេងស្រី ល​.​ស​.​វ ដែល​ជិះ​កង់​មកពី​សាលា​ក៏​ស្ទុះ​ចេញមក​ចាប់ ហើយ​អូស​បង្ខំ​អោយ​កុមារី​នោះ​ចុះ​ពីលើ​កង់​ចូលទៅ​ក្នុងព្រៃ​ដើម្បី​រំលោភ តែ​កុមារី​នោះបាន​អង្វរ​អោយ​លែងដៃ​ខ្លួន​សិន​ដើម្បី​រើស​ស្បែកជើង​ដែល​ជ្រុះ​ពេល​ចាប់​ចុះ​ពី​កង់ តែ​ដោយ​ឱកាសល្អ​ក្មេងស្រី​នោះ​ក៏បាន​ស្ទុះ​រត់​ទៅផ្ទះ​តែម្តង​ដោយ​ចោល​កង់​និង​កា​តាប​សៀវភៅ​នៅ​កន្លែងកើតហេតុ ។​IMG_1801
លោក​ស្នងការរង សិទ្ធិ ឡោះ បានបញ្ជាក់​បន្ថែមថា​ដោយ​ឆ្លងតាម​ករណី​ទី​២ និង​យោងតាម​សាក្សី​ជា​ព្រះសង្ឃ​ព្រមទាំង​បណ្តឹង​ក្រុមគ្រួសារ​ក្មេងស្រី សមត្ថកិច្ច​បាន​ស្រាវជ្រាវ​វែកមុខ​សញ្ញា​រកឃើញ​វត្ថុតាង​ឈានដល់​ការឃាត់ខ្លួន​មុខសញ្ញា​ជន​ប្រព្រឹត្ត​បានតែ​ម្តង​។
ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​បាន​សារភាព​នូវ​រាល់​ទង្វើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត រីឯ​ក្មេងរងគ្រោះ​ទាំងអស់​ត្រូវបាន​ខាង​អង្គការ​CPU បាន​ជួយ​ផ្នែក​ច្បាប់​និង​ជនរងគ្រោះ​៕ ​ដោយ​:​ឃិន គ​ន្ធា​