ជន​សង្ស័យ កាំភ្លើង​ពី​នាក់ បាញ់ប្រហារ បុរស​ម្នាក់​ពេល​ដែរ​កំពុង​បើករថយន្ត សង្ស័យ​ជា​រឿង​គុំនុំ​

0

​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​កំពុងតែ​បើករថយន្ត​តាម​បណ្ដោយ​ផ្លូវ​ក៏ត្រូវ​ជន​ខ្មាំង​កាំភ្លើង​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ដេញតាម​និង​បាន​ដក​កាំភ្លើង​បាញ់​មួយ​ចង់​ធ្វើឃាត​តែ​មិនបាន​សម្រេច ព្រោះតែ​ការបាញ់​មួយ​គ្រាប់​នោះ​មិន​ចំ​គោលដៅ​ល្អ ក៏​ធ្លាយ​កញ្ចក់​ពី​ម្ខាង​ទៅ​ម្ខាង​បណ្ដាលអោយមាន​ការភ្ញាក់ផ្អើល​ដល់​កម្លាំង​កងរាជអាវុធហត្ថ​ចុះ​អន្តរាគមន៍​ភ្លាមៗ ក្រោយពី​កើតហេតុ​ខាងលើ​ជន​ខ្មាន់កាំភ្លើង​ជិះ​គេចខ្លួនបាត់​បន្ទាប់ពី​បានធ្វើ​សកម្មភាព​ហើយ​។​ ​ហេតុការណ៍​បាញ់ប្រហារ​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​០០​នាទី​យប់​ថ្ងៃទី​១០​ខែកុម្ភៈ​ឆ្នាំ​២០១៤​ស្ថិត​ត្រង់ចំណុច​ទល់​សាលាបឋមសិក្សា ទួលគោក តាម​បណ្ដោយ​ផ្លូវ​២៨៩ ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​។​ ​

តាម​ការ​ឱ្យដឹងពី​បុរស​ដែល​ត្រូវ​ខ្មាន់កាំភ្លើង​ប៉ង​ធ្វើឃាត​នេះ​គាត់​ឈ្មោះ ជា សំឡេង អាយុ​៦៣​ឆ្នាំ​មុខរបរ​ជាជាង​ជួសជុល​រថយន្ត ស្នាក់​នៅក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក គាត់​បានអោយដឹងថា មុនដំបូង​គាត់​ទើបតែ​ត្រឡប់​មកពី​ស្គន់ ទៅ​ជួសជុល​រថយន្ត​គេ​ហើយ​ត្រឡប់ទៅផ្ទះ​វិញ ក៏​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​កើតហេតុ​ខាងលើ ខណៈ​មកដល់​ចំណុចកើតហេតុ​នេះ គាត់​កំពុង​ជិះ​រថយន្ត​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង

ក្នុង​ល្បឿន​លឿន​ល្មម ស្រាប់តែ​ពេលនោះ​គាត់​ឮ​សម្លេង​ផ្ទុះ​មួយ​ចូលក្នុង​រថយន្ត​របស់​គាត់ គាត់​មិនដឹង​ជា​សម្លេង​អ្វី​នោះទេ ហើយ​គាត់​ស្មានតែ​គេ​គប់​កញ្ចក់​រថយន្ត​រប​ស់គា​ត់ ខណៈនោះ​គាត់​ក៏បាន​ឈប់​រថយន្ត​មើល​ទើប​ដឹងថា កញ្ចក់​រថយន្ត​របស់​គាត់​មិនមែន​គេ​គប់​នោះទេ គឺ​ស្នាម​គ្រាប់កាំភ្លើង​តែម្ដង​ព្រោះថា​កញ្ចក់​រថយន្ត​គាត់ រួមទាំង​រូបគាត់​ពេលដែល​កំពុងបើក​រថយន្ត​ក៏ត្រូវ​គ្រាប់កាំភ្លើង​បាញ់​ធ្លុះ​ពី​ម្ខាង​ទៅ​ម្ខាង​ហើយ​ខ្ទាត​មក​ត្រូវ​នឹង​បបូរមាត់​របស់គាត់​ប​ណ្ដា​ល​អោយ​រងរបួស សំណាង​ហើយ​ដែល​គ្រាប់កាំភ្លើង​នេះ​មិនត្រូវ​ចំណុច​ដែល​ខ្មាន់កាំភ្លើង​ចង់​ធ្វើឃាត​នោះ​

។​ ​ហើយ​យោងតាម​ប្រភពព័ត៌មាន​ដែលជា​សន្តិសុខ​ដែល​ឈរ​យាម​នៅក្បែរ​កន្លែងកើតហេតុ​នេះ​បានឱ្យដឹងថា គាត់​ក៏បាន​ឃើញ​ហេតុការណ៍​នេះ គឺមាន​បុរស​២​នាក់​ស្លៀកពាក់​ខោអាវ​ពណ៌​ខ្មៅ ហើយ​ពាក់​មួយ​សុ​វត្តិភាព​ទាំង​២ រួច​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌ្រី​ម​សង់​C125 ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បានធ្វើ​ដំណើរ​ដេញតាម​រថយន្ត​មួយគ្រឿង​ម៉ាក​Rav4 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-9565 ពីក្រោយ​រហូតមកដល់​ចំណុច​

ខាងលើ​ក៏​បុរស​២​នាក់​នោះបាន​ដក​កាំភ្លើង​ចេញពី​ចង្កេះ​ភ្ជង់​ទៅ​កន្លែង​អ្នកបើករថយន្ត​ហើយក៏​បាន​បាញ់​មួយ​គ្រាប់​ត្រូវ​រថយន្ត​នោះ​រួច​បុរស​ទាំង​២​នាក់​នោះបាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់​ស្រមោល​ភ្លាមៗ​ពី​កន្លែងកើតហេតុ​តែម្ដង​។​ ​ក្រោយពេល​កើតហេតុ​ប្រហែលជា​១០​នាទី​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែង​ភ្លាមៗ​បាន​នាំ​បុរសរងគ្រោះ​ខាងលើ​ទៅធ្វើ​ការសាកសួរ​នៅ​មូលដ្ឋាន​

កងរាជអាវុធហត្ថ អោយ​ច្បាស់​ពី​ហេតុការណ៍​នេះ​។​ ​ជំ​ហ៊ាន​ដំបូង​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ករណី​ខាងលើនេះ​ជា​រឿង​គំនុំ​ក៏​ថា​បាន ព្រោះថា ជន​ខ្មាន់កាំភ្លើង​បាញ់​ចង់​ធ្វើអត្តឃាត​នេះ​គឺ​ចង់​សម្លាប់​មនុស្ស​តែម្ដង ក៏ប៉ុន្តែ​វា​ជា​សំណាងល្អ​ដែល​គ្រាប់កាំភ្លើង​មិនត្រូវ​ម្ចាស់​រថយន្ត​ខាងលើនេះ​។​គួរបញ្ជាក់​ផងដែរ​ថា ចំពោះ​ហេតុការណ៍​នេះ​ក៏​ស្រដៀង​និង​ការធ្វើឃាត​កូន​ថៅកែ​ហង្ស​នាគ​ដែល​ត្រូវ​ក៏បាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅត្រង់ចំណុច​ខាងលើនេះ​ផងដែរ ហើយ​បច្ចុប្បន្ន​សមត្ថកិច្ច​នៅ​មិនទាន់​វែក​រកមុខ​ក្រុម​ឃាតករ​ទាំង​នោះបាន​នៅឡើយ​ទេ​៕ ​