​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ត្រង់ចំណុច​ផ្លូវកែង​បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​

0

​ភ្នំពេញ​៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាណ៍​មួយ​បង្កឡើង​ដោយ​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​ត្រង់ចំណុច​ផ្លូវកែង​បណ្ដាល​ឲ្យ​រង​ការខូចខាត​ទាំងសងខាង កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២១ ខែ​មិនា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​លេខ​១៣០​កែង​ផ្លូវ​១៣ ស្ថិតក្នុង​សង្កាត់​ផ្សារកណ្ដាល​ទី​១ ខណ្ឌដូនពេញ​។​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ម្នាក់​ស្រវឹងស្រា​ជោគ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​PCX ពណ៌​ក្រហម ពាក់​ភ្នំពេញ​1CF-3306 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៣ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ម៉ូតូ​ហ្វី​ណូ ពណ៌​ក្រហម ពាក់​ស្លាក​លេខ 1BD-4669 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៣០ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​បាន​ជ្រុល​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​រង​ការខូចខាត​ទាំងសងខាង​។​ ​

​ក្រោយពេល​កើតហេតុ​ភាគី​ទាំងសងខាង​បាន​តឹង​ស​សៃ​ក​ដាក់គ្នា​ជាង​កន្លះ​ម៉ោង ហើយ​សមត្ថកិច្ច​ក៏បាន​ធ្វើការ​សម្រប​ស្រួល​គ្នា​ដោយ​អោយ​ភាគី​ទាំងសងខាង​យក​ម៉ូតូ​ទៅ​ជួសជុល​រៀងៗ​ខ្លួន ៕​01 02