: បាត់ដំបង ជនជាតិថៃម្នាក់ដែលបានភរិយាជាស្ត្រីខ្មែរ និងបានរស់នៅក្នុងទឹកដីខ្មែរអស់រយ:ពេលប្រមាណជាង7ឆ្នាំមកហើយនោះបានស្លាប់ភ្លាមៗកាលពីវេលាម៉ោង1,10នាទីនារសៀលថ្ងៃទី
> 26-1-15 ត្រង់ចំនុចភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង បន្ទាប់ពី
> ជនជាតិថៃរូបនេះបានផឹកសុីឡើងស្រវុឹងជោគជាំហើយបានដើរដួលបោកក្បាលទៅនឹងវត្ថុរឹងម្យ៉ាង។
តាមការអះអាងពីលោក អញ កាម៉ាល់ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកសំពៅលូនបានអោយដឹងថា បុរសដែលជាជនជាតិថៃនោះមានឈ្មោះ វីរ: ព្រុំខាំប៉ា អាយុ50ឆ្នាំ រស់នៅផ្ទះលេខ14ផ្លូវលេខ3 ភូមិមហាយស ឃុំណៃវឿង ស្រុកណាន ខេត្តណាន ប្រទេសថៃ ដែលអតីតជាមន្ត្រីយោធាថៃ ហើយក៏បានទំនាក់ទំនងជាមួយស្ត្រីខ្មែររហូតដល់បានគ្នាជាប្តី ប្រពន្ធជាង7ឆ្នាំព្រមទាំងមានកូនចំនួនពីរនាក់ជាចំណងដៃថែមទៀត ។
> ក្រោយពេលកើតហេតុស្ត្រីដែលជាភរិយាបានរៀបរាប់ថា នៅមុននេះគឺស្វាមីរបស់នាង
> បានទៅចូលរួមផឹកសុីជាមួយមិត្តភក្តិរហូតដល់ស្រវុឹងខ្លាំងមែនទែនទើបគាត់ត្រឡប់មកផ្ទះវិញប៉ុន្តែនៅពេលដែលគាត់ដើរមកដល់មុខផ្ទះក៏ស្រាប់តែទំនងជាងងឹតមុខដោយសារតែស្រវុឹងបានជាដួលបោកក្បាលទៅនឹងថ្មបណ្តាលអោយបែកហើយក៏បានដាច់ខ្យល់ស្លាប់នៅទីនោះតែម្តង ដោយបន្សល់ទុកនូវកូនចំនួនពីរនាក់ឯខ្លួនក៏ក្លាយជាស្ត្រីមេម៉ាយថែមទៀត ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានចុះទៅត្រួតពិនិត្យដើម្បីធ្វើកោសល្យវិច័យដោយបានសន្និដ្ឋានថា ជនរងគ្រោះអាចកើតខ្យល់គក៏ថាបានដោយសារតែគេបានផឹកសុីច្រើនហួសកំរិតរហូតស្ទើរតែបាត់នូវការចងចាំ ព្រមទាំងមានសភាពទន់ជ្រាយទើបបណ្តាលអោយដើរដួលបែបនេះដោយពុំមានពាក់ព័ន្ធទៅនឹងអំពើឃាតកម្មណាមួយឡើយ ។
> លោក មេបញ្ជាការរងបានបន្តថា នៅល្ងាចថ្ងៃដដែលនោះដែរក្រុមគ្រួសាររបស់ជនរងគ្រោះ
> ក៏បានធ្វើដំណើរមកទទួលយកសពត្រឡប់ទៅធ្វើបុណ្យនៅឯប្រទេសថៃវិញផងដែរ ៕


































