​ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​សង្គម​ស៊ីវិល និង​អ្នកនយោបាយ បញ្ឈប់​ការប្រើប្រាស់​ប្រជាពលរដ្ឋ​ធ្វើជា​ឈ្នាន់

0

ដើម្បី​បម្រើ​ម​ហិ​ច្ច​តា​របស់ខ្លួន ដោយ​ត្រូវ​ទុក​លទ្ធភាព ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះ ប្រកប​របរ​រកស៊ី ក្នុង​ជីវភាព​ប្រចាំថ្ងៃ​​ក្នុង​ពិធី​សម្ពោធ​សមិទ្ធិផល​នានា​ក្នុង​វត្ត​វិមាន​តេជះ ហៅ​វត្ត​ស្រះចក ស្ថិតនៅក្នុង​ខណ្ឌដូនពេញ រួមមាន​កុដិ​២​ខ្នង កម្ពស់​៤​ជាន់ អគារ​សាលា​បុណ្យ និង​តម្កល់​អដ្ឋិធាតុ​១​ខ្នង កសាង​របង​ព័ទ្ធជុំវិញ​វត្ត និង​ក្លោងទ្វារ​ធំថ្មី​ចំនួន​២ និង​សមិទ្ធិផល​ជាច្រើន​

3ផ្សេងទៀត នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២៧ ខែមករា ឆ្នាំ​២០១៥ ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​សង្គម​ស៊ីវិល និង​អ្នកនយោបាយ បញ្ឈប់​ការប្រើប្រាស់​ប្រជាពលរដ្ឋ​ធ្វើជា​ឈ្នាន់ ដើម្បី​បម្រើ​ម​ហិ​ច្ច​តា​របស់ខ្លួន ដោយ​ត្រូវ​ទុក​លទ្ធភាព ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះ ប្រកប​របរ​រកស៊ី ក្នុង​ជីវភាព​ប្រចាំថ្ងៃ ។​4
​ឯកឧត្តម ប៉ា សុជាតិ​វង្ស បាន​បន្ថែមទៀតថា សូម​ឲ្យ​ភាគី​សង្គម​ស៊ីវិល និង​អ្នកនយោបាយ​ទាំងអស់ កុំ​បំពុល ប្រជាជន​ឲ្យ​វិលវល់ ជាមួយនឹង​សកម្មភាព​ទាំងឡាយណា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ សង្គម​តទៅទៀត ។5
​ឯកឧត្តម បានបញ្ជាក់​ទៀតថា ក្រុម​អ្នកនយោបាយ​ទាំងនោះ បាន​ភ្ជាប់​ប្រជាជន ជាមួយ​បញ្ហា​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដូចជា​រឿង​នៅ​បឹងកក់​ជាដើម គឺ​ត្រូវបាន​គេ​ប្រើប្រាស់ ដើម្បី​យកចំណេញ​ផ្នែក​នយោបាយ ខណៈដែល​បញ្ហា​នេះ មានគ្រួសារ​រាប់ពាន់​បាន​ទទួលយក​គោលនយោបាយ ដោះស្រាយ​របស់​អាជ្ញាធរ​រួច​អស់ហើយ នៅសល់តែ​ចំនួន​២២​គ្រួសារ​ប៉ុណ្ណោះ ដោយ​ចំនួន​នៅសល់​នេះ ខាង​អាជ្ញាធរ​នៅតែ​ផ្តល់​ដំណោះស្រាយ ដោយបាន​ផ្តល់​ដី​មួយ​ឡូរ​ជូន​ផងដែរ ។​1
​បើតាម​ការ​អោយដឹងពី លោក គួច ចំរើន អភិបាលខណ្ឌ​ដូនពេញ បាន​បញ្ជាក់ថា សម្តេចព្រះ​ឧ​ត្ត​ម​ចរិយា​បណ្ឌិត ឈឹង ប៊ុន​ឈាន ជា​ព្រះចៅអធិការ​ទី​៨ ដែល​បានមក​គង់នៅ ដឹកនាំ​គ្រប់គ្រង ស្តារ​កិត្តិយស កេរ្តិ៍ឈ្មោះ​វត្ត​នេះ​ឡើងវិញ នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១០ ។​
សូមបញ្ជាក់ថា ក្រោម​ការដឹកនាំ​គ្រប់គ្រង របស់​ព្រះចៅអធិការ​ទី​៨ គឺ​សម្តេចព្រះ​ឧ​ត្ត​ម​ចរិយា​បណ្ឌិត ឈឹង ប៊ុន​ឈាន ក្នុងឋានៈ​ព្រះអង្គ ជា​ព្រះ​អគ្គាធិការរង ពុទ្ធិកសិក្សា​ជាតិ និង​ជា​សមាជិក​ថេរ​សភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។6

ព្រះអង្គ​បាន​កសាង​នូវ​សមិទ្ធផល​នានា​ក្នុង​វត្ត ដូចជា សេនាសនៈ កុដិ​ធំ​ចំនួន​ពីរ​ខ្នង កម្ពស់​ពីរ​ជាន់ អគារ​សាលា​បុណ្យ សម្រាប់​ធ្វើបុណ្យ និង​តម្កល់​អដ្ឋិធាតុ កសាង​របង​ព័ទ្ធជុំវិញ ក្លោងទ្វារ​ធំថ្មី​ពីរ រៀបចំ​ប្រព័ន្ធ​ទឹក ភ្លើង លូ ឡើងវិញ និង​រៀបចំ​ដោះដូរ​ចេតិយ ដែល​មិនមាន​សណ្តាប់ធ្នាប់ ឲ្យ​ទៅជា​កន្លែង​មួយ​សមរម្យ រួម​និង​សមិទ្ធផល​នានា ជាច្រើន​ទៀតផង​ដែរ ៕7 2