កំពង់ធំ=កាលពីរព្រឹក ថ្ងៃទី២៧ ខែមករាឆ្នាំ២០១៥នៅសាលប្រជុំខេត្តកំពង់ធំបានបើកពីធីប្រកាសតែងតាំងប្រធានមន្ទីរពត័មានក្រោមអធិតិយភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្នមន្ដ្រីក្រសួងពត័មាន ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុត សំអន
អភិបាលខេត្តកំពង់ធំ ព្រមទាំងអភិបាលខេត្តមន្ដ្រីរាជមកពីតាមមន្ទីរនានាជុំវិញខេត្ត សរុប២០០នាក់ ។
ឯកឧត្តម អ៊ុត សំអន ក្នុងពិធីប្រកាសតែងតាំង ការចូលកាន់តំណែង ប្រធានមន្ទីរពត័មានខេត្តកំពង់ធំ ដើម្បីជួយដឹកនាំ គ្រប់គ្រង ចាត់ចែងការងារក្នុងមន្ទីរដែលត្រូវទទួលរ៉ាបថរង ដោយផ្ទាល់ អនុវត្តន៍តាមផែនការដោយផ្អែកតាមផែនការរបស់ក្រសួង និងការណែនាំរបស់ថ្នាក់ខេត្ត ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ អង្គការជាតិ អន្ដរជាតិ ជាពិសេសជាមួយអាជ្ញាធ័រ
ដែនដីគ្រប់លំដាប់ថ្នាក់ អតិថិជន អាជីវករនិងពលរដ្នទូទៅដោយមិនរើសអើង ក្នុងឪកាសនោះដែរ ឯកឧត្តមក៏បានជូនពរដោយស្មោះ និងផ្ដាំផ្ញើរថា សូមអោយលោក លោកស្រី ពង្រឹងអោយបាននូវចំណងសាមគ្គីភាពផ្ទៃក្នុង មិត្តភាព និងសហប្រតិបត្តិការទៅវិញទៅមក គឺជួយរែកពុននូវអំរែក ដ៏ធ្ងន់ធ្ងរ ជាមួយនិងរដ្នបាលខេត្ត ជាមួយក្រសួងដើម្បីធ្វើការជាមួយក្រសួងដើម្បីអនុវត្តន៍នូវកម្មវិធីយុទ្ធសាស្ដ្ររបស់រាជរដ្នាភិបាលអោយបានសំរេចជោគជ័យ។
លោក កងសុ វណ្ណ ប្រធាននាយកដ្ឋានបុគ្គលិក បានអានសេចក្ដីប្រកកាសតែងតាំងមន្ដ្រីរាជការ ដោយយោងតាមលិខិត៤៨៤៦តត ចុះថ្ងៃទី៣១ខែធ្នួឆ្នាំ២០១៤របស់ក្រសួងមុខងារសាធារណះ
ដោយពិនិត្យលើលក្ខណះសម្បត្តិ និងសមត្ថភាពមន្ដ្រីរាជការ ដោយសម្រេចប្រកាស= ១ តែងតាំង លោកស្រី ង៉ែត ណារីនជាប្រធានមន្ទីរពត័មានខេត្កំពង់ធំនៃក្រសួងពត័មានជំនួសលោក ម៉ាន់សារ៉ាន ដែលត្រូវផ្ទេរអោយទៅបំពេញការងារនៅទីស្ដីការក្រសួងពត័មានវិញ។
២ អគ្គនាយកដ្ឋានរដ្នបាល និងហិរញ្ញវត្ថុ ខុទ្ទកាល័យ មន្ទីរពត័មានខេត្តកំពង់ធំ និងសាមីខ្លួន ត្រូវអនុវត្តន៍តាមការប្រកាសចាប់ពីរពេល ចុះអត្តលេខានេះតទៅ។
ឯកឧត្តម ខៀវកាញារីទ្ធ បានមានប្រសាសន៍កោតសសើរ ស្នាដៃ លោក ម៉ាន់ សារ៉ានប្រធានមន្ទីរពត័មានចាស់ ក្នុងការបំពេញការងារកន្លងមកទទួលបានជោគជ័យនិងត្រូវបានផ្ទេរ អោយទៅបំពេញការងារនៅទីស្ដីការក្រសួងពត័មានវិញ ព្រមទាំងសុំអោយទទួលស្គាល់ប្រធានមន្ទីរពត័មានថ្មី ដែលនិងត្រូវបំពេញការងារបន្ដ ក្នុងនោះក៏បានសង្កត់ធ្ងន់លើការចេះប្រើបណ្ដាញសារពត័មានតាមវិទ្យុ ទូទស្សន៍ ការសែត ហ្វេបសាយ ហ្វេសបុក ជាដើមអោយមាន
ភាពទូលំទូលាយ ចំពោះមន្ដ្រីពត័មានត្រូវស្គាល់ពីតួនាទីរបស់ខ្លួនអោយបានច្បាស់ ចេះសរសេរពត័មានអោយត្រូវចំនុចខ្លី ខ្លឹម ជៀសវាងចំនុចប្រាចាកពីការពិត មានក្រមសីលធម៍ មានវិជ្ជាជីវះជាអ្នកសារពត័មានច្បាស់លាស់ សហការសាមគ្គីភាព យោគយល់អាធ្យាស្រ័យ ពិសេស សហការជាមួយអាជ្ញាធ័រគ្រប់តំបន់នានាអោយបានខ្ចាប់ខ្ជួន ចុងក្រោយឯកឧត្តមបានផ្ដាំផ្ញើរដល់ប្រធានមន្ទីរថ្មីយកចិត្តទុកដាក់ រែកពុនការងារសារពត័មានទាំងនេះអោយមានការរីកចំរើន សំបូរបែប ៕ប៊ុន រិទ្ធី





































