ខេត្តប៉ៃលិន ៖ យ៉ាងហោ ចណាស់ក៏មានមនុស្សរងរបួសធ្ងន់ និងស្រាលចំនួន៤នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូបុកនឹងម៉ូតូ ខណៈម៉ូតូមួយគ្រឿងពេលកំពុងបើកបរក៏ឈប់បម្រុងនឹងបត់ត្រឡប់ក្រោយ ក៏ត្រូវម៉ូតូមួយគ្រឿងទៀតដែលបើកបរ ស្របទិសគ្នាក្នុងល្បឿនលឿន បុកចំពាក់កណ្តាលម៉ូតូយ៉ាងពេញទំហឹង បណ្តាលឱ្យមនុ ស្សនិងម៉ូតូប្រហែលចំងាយ៣ម៉ែត្រ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៤០នាទីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២ ០១៥ នៅបណ្តោយផ្លូវជាតិលេខ៥៧ ចំណុចផ្លូវកែងបត់ចូលវិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិត ស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ជនរងគ្រោះទី១. ឈ្មោះ សឿន រី ភេទប្រុស អាយុ១៧ឆ្នាំ រងរបួសធ្ងន់បាក់ជើងឆ្វេង និងរលាត់ដៃ រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃ លិន ដោយបើកបរម៉ូតូម្នាក់ឯង ម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខប៉ៃលិន 1A-1401 រងការខូចខាតបែកម៉ាស៊ីន និងខូចខាតផ្នែកខាងមុខ ។
ចំណែកអ្នកបើកបរម៉ូតូ ១គ្រឿងទៀត មាន ឈ្មោះ ច្រាយ ម៉េងហួត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងជួសជុលរថយ ន្ត រងរបួសស្រាល ជាអ្នកបើកបរម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេ ខ ប៉ៃលិន 1A-0337 រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រស់នៅភូមិអូរតាពុកលើ សង្កាត់ទួល ល្វា ក្រុងប៉ៃលិន និងអ្នករួមដំណើរចំនួន២នាក់ ទី១. ឈ្មោះ ខៃ សីហា ភេទប្រុស អាយុ២៤ឆ្នាំ រងរបួសស្រាល រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និងទី២. ឈ្មោះ ជាង គឹមអ៊ី ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសស្រាល មុខរបរជាងដែក រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។
ប្រភពពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ គេឃើញម៉ូតូឌ្រីមស៊េរីឆ្នាំ២០០៩ បើកបរក្នុងទិសដៅពីកើតទៅលិច ដោយល្បឿនមធ្យម លុះផ្លូវកែងក៏ឈប់បម្រុងនឹងបត់ត្រឡប់ក្រោយ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកឌ្រីមស៊េរីឆ្នាំ២០០៦ ជិះគ្នាបីនាក់ក្នុងទិសដៅស្របគ្នា បើកបរ៉ក្នុងល្បឿនយ៉ាងលឿន ជាន់ហ្វ្រាំងមិនជាប់ក៏ជ្រុលចង្កូតទៅបុកម៉ូតូខាងមុខពេញទំហឹង បណ្តាលឱ្យខ្ទាតទាំងមនុស្សនិងម៉ូតូនៅកណ្តាលផ្លូវ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង និងដឹកម៉ូតូទាំងពីរគ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាល ខេត្តប៉ៃលិន រង់ចាំភាគីទាំងសងខាងធ្វើការដោះស្រាយនាពេលក្រោយ ។ ចំណែកជនរងគ្រោះ ត្រូវសាច់ញាតិដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ៕


































