យន្ដហោះចម្បាំង F-16 របស់ប្រទេស ក្រិចបានធ្លាក់ពេលកំពុងហ្វឹកហាត់នៅ ភាគខាងត្បូងប្រទេសអេស្ប៉ាញកាលពី យប់ថ្ងៃទី២៦មករា បណ្ដាលឱ្យមនុស្ស ១០នាក់ស្លាប់ និង២១នាក់រងរបួស ។
នាយករដ្ឋមន្ដ្រីអេស្ប៉ាញលោក Mariano Rajoy បានប្រកាសឱ្យដឹងថា អ្នកដែលបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ខាង លើមានជនជាតិបារាំង៨នាក់និងអាកាស យានិកជនជាតិក្រិច២នាក់ ។ លោកបន្ដ ទៀតថា បុគ្គលិកណាតូ២១នាក់ផ្សេងទៀត ក៏រងរបួស ភាគច្រើនជាជនជាតិបារាំង និងជនជាតិអ៊ីតាលី ។ ភាគច្រើនអ្នករង របួសដោយសាររលាកភ្លើង ខ្លះទៀតស្ថិត ក្នុងសភាពគ្រោះថ្នាក់សង្គ្រោះបន្ទាន់ ។
នៅពេលដែលយន្ដហោះចម្បាំង F-16 ធ្លាក់ចុះ បានចំទៅនឹងយន្ដហោះចម្បាំង ដទៃទៀតដែលនៅនឹងដីផ្ទុះឆេះយ៉ាងខ្លាំង។ យន្ដហោះជួបគ្រោះថ្នាក់នោះ ចូលរួម ហ្វឹកហ្វឺនរបស់សម្ពន្ធមិត្ដយោធាណាតូ នៅទីតាំងទ័ពអាកាស Los Lianos នៅ ប្រទេសអេស្ប៉ាញ ។
មន្ដ្រីគ្រប់គ្រងការហ្វឹកហ្វឺននោះបាន ឱ្យដឹងថា យន្ដហោះដែលជួបគ្រោះថ្នាក់ បាត់បង់ការគ្រប់គ្រងដោយសារតែប្រព័ន្ធ អគ្គិសនីនៅលើយន្ដហោះត្រូវបានកាត់ ផ្ដាច់ ។ ពេលនេះគេកំពុងបើកការស្រាវ ជ្រាវថាតើគ្រោះថ្នាក់ខាងលើបណ្ដាលមក ពីកំហុសអាកាសយានិក ឬកំហុសយន្ដ ហោះ ។
រដ្ឋមន្ដ្រីក្រសួងការពារជាតិអ៊ីតាលី មានគម្រោងទៅកាន់ទីតាំងដែលជួប គ្រោះថ្នាក់នៅថ្ងៃទី២៧មករាដើម្បីត្រួត ពិនិត្យហេតុការណ៍ឱ្យបានច្បាស់លាស់។ អគ្គលេខាធិការអង្គការណាតូក៏បានរំលែក ទុក្ខដល់សាច់ញាតិគ្រួសារជនរងគ្រោះ ខាងលើ ។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានបញ្ជាក់ថា នេះជាសោកនាដកម្មពាក់ព័ន្ធដល់គ្រួសារ ជាសមាជិករបស់អង្គការណាតូ 9