អាមេរិក​ប្រកាសអាសន្ន​ពី​ព្យុះ​ព្រិល ទ្រង់ទ្រាយ​ធំ​បំផុត​ក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ

0


​រដ្ឋ​មួយចំនួន​នៅ​អាមេរិក​បានប្រកាស អាសន្ន​នា​ថ្ងៃទី​២៦​មករា ដោយមាន​ព្យុះ ព្រិល​អមដោយ​ខ្យល់​ខ្លាំង​និង​បក់បោក ចូល​រដ្ឋ​ជាច្រើន​ដែលមាន​កម្រាស់​ព្រិល រហូតដល់​៩០​សង្ទីម៉ែត្រ និង​តំបន់​ខ្លះ អាចមាន​កម្រាស​ខ្ពស់​ជាងនេះទៅទៀត​។​
​សារព័ត៌មាន AFP បាន​ផ្សព្វផ្សាយ ថា នៅ​រដ្ឋ New Jersey, Connecticut, Rhode Island និង Massachusetts បាន ប្រកាសអាសន្ន​បន្ទាន់​ពី​ព្យុះ​ព្រិល​ជា​ទ្រង់ ទ្រាយ​ធំ ហើយ​ពលរដ្ឋ​ប្រមាណ​៥៩​លាន នាក់​ក្នុង​រដ្ឋ​ទាំងនោះ អាច​ត្រូវ​ប្រឈម នឹង​ព្រិល​ធ្លាក់​យ៉ាង​ក្រាស់​នៅ​តំបន់​របស់ ខ្លួន ។ តាម​ការព្យាករណ៍​នៅ​រដ្ឋ​ទាំងនោះ មាន​ព្រិល​ធ្លាក់​យ៉ាងតិច​ក៏​កម្រាស់​១​ម៉ែត្រ​។s2
​ក្រសួង​ព្យាករណ៍​អាកាសធាតុ​អាមេរិក បាន​បញ្ជាក់ថា មធ្យម​ក្នុង​១​នាទី​ព្រិល ធ្លាក់ មាន​កម្រាស់​១០​សង្ទីម៉ែត្រ ស្ថិត នៅ​បណ្ដា​រដ្ឋ​ភាគ​ឦសាន​សហរដ្ឋអាមេរិក​។
​មន្ដ្រី​ក្នុង​តំបន់​បានចេញ​បញ្ជា​ហាម ប្រាម​រថយន្ដ​ធ្វើចរាចរ​ដងផ្លូវ​មួយចំនួន ដែល​អាច​បង្កឱ្យមាន​គ្រោះថ្នាក់ ដោយ សារ​តែ​ព្រិល​ធ្លាក់ ។ អភិបាលក្រុង​ញូ​វ យ៉​ក លោក Bill de Blasio បាន​វាយតម្លៃ ថា ព្យុះ​ព្រិល​លើក​នេះ មាន​ទ្រង់ទ្រាយ​ធំ បំផុត​មិន​ធ្លាប់មាន ហើយ​វា​កើតឡើង ខុស​ប្រក្រតី ។s4
​សារព័ត៌មាន BBC បាន​ផ្សព្វផ្សាយ ថា ជើងហោះហើរ​៦.៥០០​ជើង​របស់ ក្រុមហ៊ុន​អាកាសចរ​នានា​ទាំង​ក្នុង​និង ក្រៅប្រទេស តាម​បណ្ដោយ​ឆ្នេរសមុទ្រ ភាគ​ខាងកើត​អាមេរិក ត្រូវ​លុបចោល ទាំងស្រុង ខណៈ​ព្យុះ​ព្រិល​ជិត​ចូលមក​ដល់​។s3
​អភិបាលក្រុង​ញូវយ៉ក លោក Andrew Cuomo បាន​ព្រមាន​ថា សេវាកម្ម​ច​រា ចរណ៍​សាធារណៈ​និង​ផ្លូវ​ហាយវ៉េ​ត្រូវ​បិទ នាពេល​រសៀល ដើម្បី​បញ្ចៀស​គ្រោះ ថ្នាក់​កើតឡើង​ជាយថាហេតុ ។
​ក្រសួង​ព្យាករណ៍​អាកាសធាតុ​អាមេរិក បាន​បញ្ជាក់ថា ព្យុះ​ព្រិល​លើក​នេះ មាន សភាព​អាក្រក់​បំផុត ជាង​ការព្យាករណ៍ ទៅទៀត ហើយ​មាន​ទ្រង់ទ្រាយ​ធំ​ជាង ពេលណាៗ​ទាំងអស់ ។s5
​ព្យុះ​ព្រិល​អម​ទៅដោយ​ខ្យល់​មាន ល្បឿន​រហូតដល់​ទៅ​១២៩​គីឡូម៉ែត្រ​ក្នុង ១​ម៉ោង ។
​ក្រសួង​ព្យាករណ៍​អាកាសធាតុ​បាន បញ្ជាក់ទៀតថា ពលរដ្ឋ​២៨​លាន​នាក់ ត្រូវ​ប្រឈម​អាកាសធាតុ​ត្រជាក់​បំផុត និង​៥០​លាន​នាក់ ប្រឈម​នឹង​ព្រិល​ធ្លាក់ លើ​លំនៅឋាន មាន​កម្រាស​យ៉ាងតិច​១ ម៉ែត្រ ។ ទាំង​នោះបាន​បង្កឱ្យមាន​ក្ដី បារម្ភ​យ៉ាងខ្លាំង​ដែល​អាច​បាក់ស្រុត​ដំបូល ផ្ទះ បង្កឱ្យមាន​សោកនាដកម្ម​កើតឡើង​9