​យុវជន​២​ក្រុម​ដេញ​កាប់​គ្នា​ផ្អើល​ដល់​សមត្ថកិច្ច​ដេញ​ឃាត់​បាន​ម្នាក់​

0

​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​ចោមចៅ​ឃាត់ខ្លួន​យុវជន​ម្នាក់​បន្ទាប់ពី​រួប​គេ​និង​បក្ខពួក​ដេញ​កាប់​គ្នា​តាម​ដងផ្លូវ​ធ្វើ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កាលពី​វេលា​ម៉ោង​២៣​និង​១០​នាទី​យប់​ថ្ងៃទី​២០​ខែ​មិនា​ឆ្នាំ​២០១៤​នៅ​ចំណុច​មុខ​ប្រេង​ឥន្ទៈ​តេ​លា​តាម​បណ្ដោយ​ផ្លូវ​វែង​ស្រេង ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​យុវជន​ខាងលើ​និង​បក្ខពួក​បាន​យក​ដាវ​សាំ​ម៉ូ​រៃ​មួយ​ដើម​បាន​ដេញ​កាប់​គ្នា​និង​យុវជន​មួយក្រុម​ទៀត​តាម​ដង​ផ្លួ​វ​ធ្វើ​ឲ្យ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​និង​សមត្ថកិច្ច​ភ្លាមនោះ​សមត្ថកិច្ច​បាន​ដេញ​ឃាត់​បាន​យុវជន​ម្នាក់​ឈ្មោះ តូ បាន​ភ្លាមៗ​តែម្តង​។​ ​ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​នាំ​យុវជន​ខាងលើ​យកទៅ​នគរបាល​បុ​ស្តិ៍​រដ្ឋ​ចោមចៅ​ដើម្បី​ធ្វើការ​អប់រំ​៕​02 01