ក្រុម​ឃើ​ដ​ធ្វើ​សមរភូមិ​៤​ខែ​បណ្ដេញ ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ​

0

​នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៥ កង កម្លាំង​របស់​ក្រុម​ឃើ​ដ​បាន​គ្រប់គ្រង​ទី ក្រុង​ស៊ី​រី Kobani ក្រោយពី​ធ្វើ​សមរ ភូមិ​រយៈពេល​៤​ខែ​ប្រឆាំង​ក្រុម​អ៊‌ិ​ស្លាម បង្កើត​រដ្ឋ ។ ប៉ុន្ដែ ទោះបីយ៉ាងណា ទីក្រុង វ៉ាស៊ីនតោន​បានបញ្ជាក់​ថា សង្គ្រាម​រយៈ ពេល​៤​ខែ​នេះ នៅ​មិនទាន់​បញ្ចប់​ឡើយ​។​
​ក្រុម​អ្នកគាំទ្រ​ពួក​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ បាន​បញ្ចេញ​ទស្សនៈ​នៅតាម​ប្រព័ន្ធ ទំនាក់ទំនង​សង្គម Twitter ថា សមរភូមិ នៅ Kobani ដែលជា​ចំណុច​សំខាន់ របស់​សហគមន៍​អន្ដរជាតិ​ដើម្បី​តស៊ូ​ជា មួយក្រុម​អ៊‌ិ​ស្លាម​និយម​នោះ​នៅតែ​បន្ដ ធ្វើឡើង ។
​ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ​បាន​ប្រើ​កាំ​-​ភ្លើង​ធុន​ធ្ងន់​ដែល​ដណ្ដើមបាន​ពី​អ៊ីរ៉ាក់ មក​វាយប្រហារ​ចូល​ដណ្ដើម​គ្រប់គ្រង ទីក្រុង​ដែល​សម្បូរ​ជនជាតិ​ឃើ​ដ​រស់នៅ ក្នុង​ឆ្នាំ​២០១៤ ដោយ​បង្ខំ​មនុស្ស​រាប់ ពាន់​នាក់​និរទេស​ខ្លួន ។d1
​ក្រុម​សង្កេតការណ៍​សិទ្ធិមនុស្ស​ស៊ី​រី មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​បាន បញ្ជាក់ថា អង្គភាព​ការពារ​ប្រជាជន ឃើ​ដ​ស៊ី​រី​(YPG) ដណ្ដើមបាន​គ្រប់គ្រង ទីក្រុង​ឡើងវិញ ដែល​នៅ​ជិត​ព្រំដែន​ជា មួយ​ទួរគី ។ ដំណើរការ​នេះ​បាន​ប្រ​ព្រឹ​ត្ដ ទៅដោយ​ប្រុងប្រយ័ត្ន​បំផុត​ដោយសារ តែ​មុន​ចាក​ចេញទៅ​ក្រុម​អ៊‌ិ​ស្លាម​បង្កើត រដ្ឋ​បាន​កប់​គ្រាប់មីន​នៅ​ទីនោះ ។​d3
​ជនភៀសខ្លួន​ជនជាតិ​ឃើ​ដ​ម្នា​ក់រស់ នៅតាម​បន្ទាត់​ព្រំដែន​ទួរគី​បានបញ្ជាក់ ថា “​ខ្ញុំ​អាច​មើលឃើញ​ទង់​របស់​ក្រុម YPG ដែល​បក់​រវិចៗ​នៅ​ពីលើ​ទីក្រុង Kobani ។ មាន​សំឡេង​ឧទ្ធម្ភាគចក្រ ហោះហើរ​ពីលើ​នោះ​” ។ ប្រភព​បន្ដថា មនុស្សម្នា​បាននាំគ្នា​ច្រៀង រាំ និង​មាន ការបាញ់​កាំជ្រួច​អបអរសាទរ​ផងដែរ ។ មនុស្ស​គ្រប់គ្នា​ពិតជា​មានទឹក​ចិ​ត្ដ​ធូរ ស្បើយ​ខ្លាំងណាស់ ។d2
​ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ​បាន​រត់​ភៀស ខ្លួន​ទៅកាន់​បណ្ដា​ភូមិ ស្រុក​ក្បែរៗ​នោះ ហើយ​បាន​អំពាវនាវ​ឱ្យ​ក្រុមគាំទ្រ​ខ្លួន ចូលរួម​ធ្វើ​សកម្មភាព​ប្រឆាំង​លោក​ខាង លិច ហើយ​ពួកគេ​នឹង​ផ្ដល់​អាវុធ​គ្រប់ បែបយ៉ាង​តាមតែ​ចិ​ត្ដ​ចង់ ។d5
​កម្លាំង​សម្ពន្ធ​មិ​ត្ដ​ដឹកនាំ​ដោយ​សហ រដ្ឋ​អាមេរិក​បាន​វាយប្រហារ​ស្ទើរតែ រាល់ថ្ងៃ​ទៅលើ​ទីតាំង​របស់​ក្រុម​អ៊‌ិ​ស្លាម បង្កើត​រដ្ឋ​ដែល​លាក់ខ្លួន​ពួន​អាត្មា​នៅ តាម​ទីប្រជុំជន Ayn al-Arab ។ នៅ​ទី នេះ​ជា​សមរភូមិ​ក្ដៅ​ប្រឆាំង​ក្រុម​អ៊‌ិ​ស្លាម បង្កើត​រដ្ឋ​ដែល​ដណ្ដើម​កាន់កាប់ និង ពង្រីក​វិសាលភាព​គ្រប់គ្រង​ដែនដី​ស៊ី​រី និង​អ៊ីរ៉ាក់​ដើម្បី​បង្កើត​រដ្ឋ​អ៊‌ិ​ស្លាម Caliphate 9