​អគ្គីភ័យ​ឆាបឆេះ​នៅផ្ទះ​បើក​internet​នៅ​សង្កាត់​បឹង​សាឡាង ផ្អើល​ទាំង​កណ្តាលយប់​

0

​ភ្នំពេញ ៖​កាលពី​វេលា​ម៉ោង​១២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២១ មីនា ២០១៤ នេះ មាន​អគ្គីភ័យ​បាន​ឆាបឆេះ​ផ្ទះ​បើក​internet​មួយកន្លែង​នៅតាម​បណ្តោយ​ផ្លូវ​២៧១ ស្ថិត​ក្នុងភូមិ​១ ក្រុម​១​សង្កាត់ បឹង​សាឡាង ខណ្ឌទួលគោក ក៏មាន​ការអន្តរាគមន៍​ពី​រថយន្ត​ពន្លត់អគ្គីភ័យ ចំនួន​១​គ្រឿង​ជួយ​បាញ់​ទឹក​ពន្លត់​ភ្លាមៗ​៕ ​

បើតាម​សមត្ថកិច្ច បាន​ឲ្យ​ទៀតថា​ហើយ​ចំពោះ​អគ្គិភ័យ​នេះដែរ បង្កឡើង​ដោយសារ​ទុស្សេរ​ខ្សែភ្លើង​ចេញពី​ចំ​នាង​ផ្ទះ​បង្ក​ជា​អណ្តាតភ្លើង​និង​ផ្សែង​ចេញពី​ក្នុងផ្ទះ​បណ្តាល​ឲ្យ​មានការ​ភ្ងា​ក់​ផ្អើល​ដល់​ប្រជា​ពល​ដ្ធ​ដែល​រស់​នៅក្បែរនោះ​ក៏បាន​រាយ​ការ​ណ៏​ទៅ សមត្ថកិច្ច​ភ្លាមៗ​ឲ្យ​ចុះមក​អន្តរាគមន៍ ។​

​ទោះបីជា​យ៉ាង​ចេញ​ប្រតិបត្តិកា ដ៏​យកចិត្តទុកដាក់​ពី​មន្ត្រីនគរបាល​ពន្លត់​អគ្គិភ័យ និង​អាជ្ញាធរ សមត្ថកិច្ច​មូលដ្ឋាន ការឆាបឆេះ​ត្រូវបាន​រលត់ទៅវិញ​ប្រហែលជា​១០​នាទី ដោយ​ការប្រើប្រាស​រថយន្ត​ពន្លត់​អគ្គិភ័យ អស់​មួយគ្រឿង ទើប​កា​ឆាប់ឆេះ​នេះ​មិន​បង្ក​ឲ្យ​មានការ​រាលដាល​ដល់ផ្ទះ​អ្នកដទៃ​នោះទេ​។​ហើយ​ចំណែក​ការឆាប់ឆេះ​ខាងលើនេះ​មិន​បណ្តាល​ឲ្យ​មាន​មនុ​ស្សណា​ម្នាក់​រងរបួស​ឡើយ គ្រាន់តែ​រង​ការខូចខាត​សំភារៈ​មួយចំនួន​ប៉ុណ្ណោះ​៕​01 02 03 04