អាយុ​ថ្លៃ​ត្រូវ​សន្សើម​រស់​វិញ​ក្រោយពេល​ប្រុស​ស្នេហ៍​សំលាប់​ដើម្បី​យក​ម៉ូតូ​

0


បាត់ដំបង​: នារី​រងគ្រោះ​ម្នាក់​គឺ​នៅមាន​អាយុ​ថ្លៃ​បំផុត​ដែល​បាន​រស់​ឡើងវិញ​បន្ទាប់ពី​ដេក​ហាលសន្សើមអស់​រយ​:​ពេល​ពេញ​មួយ​យប់ ក្រោយពី​ខំ​ធ្វើដំណើរ​ស្កាត់​ឡើង​មកជួប​ប្រុស​ស្នេហ៍​កាលពី​ព្រលប់​ថ្ងៃទី​26-1-15 ហើយ​ត្រូវបាន​ប្រុស​ស្នេហ៍​រូបនោះ​រៀប​ផែនការ​សំលាប់​ដោយ​ធ្វើ​សកម្មភាព​វាយ​ទំលាក់​ទឹកស្រះ និង​ច្របាច់ ក អូស​យកទៅ​ចោល​នៅ​កណ្តាល​វាលស្រែ​ខាងកើត​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ស្ថិតក្នុង​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុងimage (3)

ខេត្តបាត់ដំបង រួចមក ។​ស្ថិតនៅក្នុង​មន្ទីរពេទ្យ​ដែល​ប្រកបដោយ​ស្ថានភាព​ធ្ងន់ធ្ងរ​នោះ​នារី​រងគ្រោះ​ឈ្មោះ សឿន ច​ន្ធូ​អាយុ​20​ឆ្នាំ រស់នៅ​ភូមិ​កំពង់ឆ្នាំង​1 ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង បាន​រៀប​រាប់ទាំង​លំបាក​ដើម្បី​ប្តឹងទៅ​សមត្ថកិច្ច​ថា រូបនាង​បាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​យុវជន​ម្នាក់​ឈ្មោះ អ៊ា​ន ច័ន្ទ​មុនី​ហៅ​ណុ​យ អាយុ​19​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​រៃ ឃុំ​តា​តោក ស្រុក​សំឡូត និង​ជា​និស្សិត UME បាត់ដំបង​អស់​រយ​:​ពេល​ជា​យូរ​មកហើយ ។​image (2)
> នា​រិ​រងគ្រោះ​បាន​រៀបរាប់​បន្តថា ក្នុង​រយ​:​ពេល​នៃ​ការទំនាក់ទំនង​គ្នា​នេះ​គឺ​សង្សារ​របស់​នាង​
> បាន​បោក​យក​របស់របរ​នាង​ទៅ​លក់​អស់​មួយចំនួន​ទៅហើយ​ដូចជា ខ្សែដៃ និង​ចិញ្ចៀន​ជាដើម ប៉ុន្តែ​ការស្រលាញ់​នៅតែ​ស្រលាញ់​ដដែល​ដោយ​មិន​មានការ​អាក់អន់ចិត្ត​អ្វី​ឡើយ ។

លុះ​នៅ​រសៀល​ថ្ងៃទី​26-1-15 ប្រុស​ស្នេហ៍​ក៏បាន​ទូរស័ព្ទ​ទៅ​នាង​ដោយបាន​និយាយ​ថាអោយ​នាង​ឡើងមក​បាត់ដំបង​ដើម្បី​ជួប​គាត់​នឹង​ទទួលយក​ខ្សែដៃ និង​ចិញ្ចៀន​នោះ​វិញ ដោយ​គាត់​បាន​ទិញ​អោយ​វិញ​ហើយ ពេលនោះ​នាង​ក៏បាន​ធ្វើដំណើរ​ឡើងមក​តាម​ពាក្យ​របស់គាត់​តាមរយ​:​ម៉ូតូ​របស់​នាង​ម៉ាក​Dream013 ព៌​ណ​ខ្មៅ​ពាក់​ស្លាក​លេខ​បាត់ដំបង 1N 9286 ទីបំផុត​image (1)

ក៏បាន​ជួប​គាត់​មែន តែ​គាត់​មិនទាន់បាន​ប្រគល់​របស់​ទាំងនោះ​នៅឡើយ​ទេ​ដោយ​គាត់​បាន​បបួល​នាង​ទៅ​ដើរ​លែង​នៅ​ចំនុច​អូរអណ្តូង ស្ថិតក្នុង​ស្រុក​រតន​:​មណ្ឌល លុះ​ទៅដល់​ម្តុំ​ភ្នំ​សំពៅ​គាត់​ក៏​ឈប់​ម៉ូតូ​ហើយ​ដើរ​ចូលទៅ​ទិញ​បា​កាស់​មួយ​កំប៉ុង​ដោយ​បង្ខំ​អោយ​នាង​ផឹក​ទាល់តែ​អស់ ទើប​បន្តដំណើរ​ទៅមុខទៀត ចាប់ពីពេលនោះ​ហើយ​ដែល​រូបនាងហាក់​មាន​អការ​:​ឈឺក្បាល​បើកភ្នែក​លែង​ចង់​រួច​ដូចជា​អស់ដៃអស់ជើង​រលីង ស្រាប់តែ​គាត់​បាន​ដឹក​នាង​ត្រឡប់មក​បាត់ដំបង​វិញ​ដោយ​ចូល​ទៅតាម​ផ្លូវលំ​ខាងកើត​សឹក​រង​ខេត្តហើយ​បាន​រុញ​នាង​ទំលាក់​image
> ចូលទៅក្នុង​ទឹកស្រះ តែ​នាង​នៅមាន​ស្មារតី​ក៏​ស្រវា​ឡើងមក​វិញ​តែ​ត្រូវ​គាត់​វាយ​នាង​ជាច្រើន​កន្លែង​លើ​រាងកាយ​ព្រមទាំង​ច្របាច់ កនាង​ដើម្បី​សំលាប់​ដោយ​ចាប់ពីពេលនោះ​មក​គឺ​នាង​លែង​ដឹងខ្លួន​រហូត​ដល់​ម៉ោង​ប្រហែល​4​ទៀបភ្លឺ​ស្រាប់តែ​នាង​បានដឹងខ្លួន​ឡើងវិញ​ក៏​ខំប្រឹង​ដើរ​សួរ​គេ​ដើម្បី​រក​ម៉ូតូ​ព្រម​ទាំង​បាន​សុំ​ខ្ចី​ទូរស័ព្ទ​គេ​តេ​ទៅប្រាប់​ម្តាយ​អំពី​ហេតុ​ការដែល​បានកើត​ឡើង ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ក៏មាន​ការអន្តរាគមន៍​និង​ជួយ​ជូន​នាង​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ។​ដោយឡែក​កំលាំង​បង្ការ បង្ក្រាប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​

លើកឡើងថា នៅ​យប់នោះ​កំលាំង​បានចេញ​ប្រតិបត្តិការ​គ្រប់​ច្រកល្ហក​ក៏បាន​ប្រទះឃើញ​ម៉ូតូ​មួយគ្រឿង​ដែល​ជនសង្ស័យ​ទុកចោល​នៅ​ខាងក្រោយ​ស្នងការដ្ឋាន​ក្នុងភូមិ​រំចេក​3 ប្រហែលជា​ម៉ោង​12,30​នាទី​រំលង​អ​ធ្រា​ត ឈានចូល​ថ្ងៃទី​27-1-15​នៅពេលដែល​ជនសង្ស័យ​ប្រទះឃើញ​សមត្ថកិច្ច​ទើប​កំលាំង​បាន​នាំយកមក​រក្សាទុក​នៅ​ការិយាល័យ​ដើម្បី​ស្រាវជ្រាវ ប៉ុន្តែ​នៅ​ប្រហែល​ម៉ោង​10​ព្រឹក​ទើប​កំលាំង​អធិការ​ក្រុង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ចំនុច​ក្បែ​ផ្សា​របឹង​

ឈូក​យកមក​ធ្វើការ​សាកសួរ ទើប​ដឹងថា​នេះ​ជា​ករណី​ឃាតកម្ម​គិតទុក​ជាមុន​ដើម្បី​ប្លន់​ម៉ូតូ​សង្សារ​របស់ខ្លួន​យ៉ាងពិត​ប្រាកដ ។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​រៀបចំ​ឯកសារ​ដើម្បី​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ ហើយ​សម​តាម​ទង្វើ​ដែល​គេ​បាន​ប្រព្រឹត្ត ស្រប​ពេលដែល​ស្រី​ស្នេហ៍​របស់គេ​កំពុង​សំរាក​ព្យាបាល​នៅឯ​មន្ទីរពេទ្យ ៕