នាយករដ្ឋមន្ដ្រីអ៊ុយក្រែន លោក Arseny Yatsenyuk កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥បានប្រកាសថា រដ្ឋា ភិបាលរបស់លោកបានប្រកាសដាក់រដ្ឋ នៅភាគខាងកើតអ៊ុយក្រែនឱ្យស្ថិតនៅ ក្នុងស្ថានការណ៍ប្រកាសអាសន្ន ដោយ សារតែនៅទីនោះមានការផ្ទុះអាវុធយ៉ាង ខ្លាំងក្លាកើតឡើង ។
លោកYatsenyuk ថ្លែងនៅក្នុងអង្គ ប្រជុំថា រដ្ឋាភិបាលបានសម្រេចប្រកាស ចាត់ទុកបណ្ដារដ្ឋនៅក្នុងតំបន់Donetsk និងតំបន់Lugansk ឱ្យស្ថិតនៅក្នុងស្ថាន ការណ៍គ្រាអាសន្ន ដើម្បីធានាដល់សុវត្ថិ ភាពប្រជាពលរដ្ឋដែលរស់នៅជិតតំបន់ សមរភូមិ ។
ក្រៅពីនេះ រដ្ឋាភិបាលបានណែនាំឱ្យ កងកម្លាំងសន្ដិសុខទូទាំងប្រទេសពង្រឹង សន្ដិសុខ បង្កាគ្រោះអាសន្នកើតឡើង ភ្លាមៗផងដែរ ។
ការសម្រេចរបស់គណៈរដ្ឋមន្ដ្រីអ៊ុយ ក្រែនខាងលើ បន្ទាប់ពីការប្រយុទ្ធគ្នា រវាងកងទ័ពអ៊ុយក្រែន នឹងក្រុមបះបោរ ទាមទារបំបែករដ្ឋនៅភាគខាងកើតអ៊ុយ ក្រែនកាន់តែខ្លាំងក្លាឡើងនៅប៉ុន្មានថ្ងៃ ចុងក្រោយនេះ ។
ចាប់តាំងពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៥រហូតមកដល់ពេលនេះ អំពើ ហិង្សា និងការផ្ទុះអាវុធក្នុងសមរភូមិ ភាគខាងកើតអ៊ុយក្រែនបានបណ្ដាល ឱ្យមនុស្សជិត៣០០នាក់បាត់បង់ជីវិត។ ជម្លោះអ៊ុយក្រែនគិតមកដល់ពេលនេះ មានរយៈពេលជាង៩ខែដែលបណ្ដាលឱ្យ ស្លាប់កើនឡើងជិត៥ពាន់នាក់ ។