ជប៉ុនបានប្ដេជ្ញាធ្វើការជាមួយហ្ស៊ក ដង់ដើម្បីធានាការដោះលែងប្រកប ដោយសុវត្ថិភាពនូវចំណាប់ខ្មាំងជាអ្នក កាសែតជប៉ុនដែលត្រូវក្រុមអ៊ិស្លាម បង្កើតរដ្ឋចាប់ខ្លួន ជាមួយចំណាប់ខ្មាំង ម្នាក់ទៀតដែលក្រុមនេះបានសម្លាប់ ដោយកាត់ក្បាលកាលពីសបា្ដហ៍មុន ។ ប៉ុន្ដែទោះយ៉ាងណា ជប៉ុនបានអះអាងថា នឹងមិនបោះបង់គម្រោងប្រឆាំងក្រុម ភេរវកម្មនោះឡើយ ។
វិបត្ដិចំណាប់ខាងលើនេះបានក្លាយ ជាការសាកល្បងសមត្ថភាពរបស់ នាយករដ្ឋមន្ដ្រីស៊ីនហ្សូ អាបេដែលបាន ឡើងកាន់អំណាចកាលពីឆ្នាំ២០១២ ហើយបានកែប្រែកេរឈ្មោះរបស់ជប៉ុន ក្នុងតួនាទីរក្សាសន្ដិសុខពិភពលោក ។
លោកអាបេ កាលពីថ្ងៃមុននេះបាន ថ្កោលទោសដល់ការប្រហារជីវិតចំណាប់ ខ្មាំងជនជាតិជប៉ុន Haruna Yukawa ដោយក្រុមឧទ្ទាមនោះថាជាអំពើដ៏“យង់ ឃ្នង” និងបានអំពាវនាវឱ្យដោះលែងអ្នក ឆ្លើយឆ្លងព័ត៌មានជើងចាស់Kenji Goto ដែលក្រុមអ៊ិស្លាមបង្កើតរដ្ឋបានចាប់ខ្លួន នៅក្នុងទឹកដីស៊ីរីនោះ ។
រដ្ឋមន្ដ្រីការបរទេសជប៉ុន លោក Yasuhide Nakayama បានថ្លែងប្រាប់ ក្រុមអ្នកយកព័ត៌មាននៅហ្ស៊កដង់ថា “យើងមានបំណងធ្វើការជាមួយរដ្ឋាភិ បាលហ្ស៊កដង់ដើម្បីធានាដល់ការដោះ លែងប្រកបដោយសុវត្ថិភាពចំពោះ ចំណាប់ខ្មាំង Goto”។លោក Yasuhide ត្រូវបញ្ជូនទៅកាន់ហ្ស៊កដង់កាលពី សបា្ដហ៍មុនដើម្បីដោះស្រាយវិបត្ដិនេះ។
ក្រុមឧទ្ទាមបានទម្លាក់ចោលការទាម ទារប្រាក់លោះ ។ ពួកគេនិយាយថា នៅ ពេលនេះ ពួកគេនឹងដោះលែងGoto ជា ថ្នូរនឹងការដោះដូរ ដោះលែងSajida al Rishawi ជាអ្នកទោសដែលបំផ្ទុះគ្រាប់ បែកអត្ដឃាតនៅក្នុងអ៊ីរ៉ាក់ ហើយកំពុង ជាប់ឃុំនៅហ្ស៊កដង់នោះវិញ ។
ជាមួយគ្នានេះដែរ អាកាសយានិក ជនជាតិហ្ស៊កដង់ម្នាក់ដែលកាលពីពេល ថ្មីៗនេះក៏ត្រូវក្រុមឧទ្ទាមចាប់ខ្លួនផងដែរ បន្ទាប់ពីធ្លាក់យន្ដហោះដែលគេកំពុងតែ បើកធ្វើប្រតិបត្ដិការវាយប្រហារពីលើ ដែនអាកាសក្រោមការដឹកនាំអាមេរិក ប្រឆាំងទៅលីក្រុមអ៊ិស្លាមបង្កើតរដ្ឋ នោះជួបគ្រោះថ្នាក់ធ្លាក់នៅភាគខាងកើត ប្រទេសស៊ីរី ក្នុងខែធ្នូ ឆ្នាំ២០១៤។ លោក Nakayama បានថ្លែងថា ជប៉ុន និង ហ្ស៊កដង់អាចធ្វើការរួមគ្នាដើម្បីឈាន ដល់ការដោះលែងចំណាប់ខ្មាំងទាំងនេះ ផងដែរ ។