​ពិធី​ក្រុង​ពាលី​ម​ត្រៃលោក ត្រៃ​ល័ក្ខណ​គម្រប់​ខួប​១​ឆ្នាំ លោកជំទាវ ម៉ែន សំអន ឧ​ប​នា​រដ្ឋមន្ត្រី តំ​ណា​ង់​ដ៍​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា

0

​កំពង់ធំ ៖ មជ្ឈមណ្ឌល​វប្បធម៌​សាសនា ទេសចរណ៍ ត្រៃលោក ត្រៃ​ល័​ក្ខ ត្រូវបាន​ប្រារព្វ​ពិធី បួងសួង ក្រុង​ពាលី តាម​ទំនាម​ទំលាប់​ព្រះពុទ្ធសាសនា គម្រប់​ខួប​១​ឆ្នាំ ថ្ងៃទី ២០ ខែ មិនា ឆ្នាំ ២០១៤ ដែល​បាន បើក សម្ពោធន៍​ជា​ផ្លូវការ ក្រោយ​អធិបតីភាព សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា រហូតមកដល់​ពេលនេះ ត្រូវបាន លោក ជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ប្រចាំការ និង​តំណាង​របស់​ប្រមុខ​រាជរដ្ឋាភិបាល បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ក្រុង​ពាលី នៅ រសៀល​ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៤ ក្រោម​ការចូលរួម ពី​សំណាក់ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត កំពង់ធំ និង​មន្ត្រីរាជការ ប្រធាន អនុប្រធាន​មន្ទីរ ចូលរួម​ផងដែរ​។​ ​

លោក ជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ខណៈ​នេះ​យើងទាំងអស់គ្នា កំពុងតែ អង្គុយ​នៅលើ​ក្បាល​សំពៅ ដែល​បាន​បែរមុខ​ទៅ​ទិសឥសាន ក៏​សូម​ជំរាប​អង្គ​ម្ចាស់​ទាំងអស់​ថា មិនមែនជា​ពិធី​ឆ្លង​សំពៅ​នោះទេ ការពិត​សំពៅ​នេះ​បាន​ប្រារព្វ​ពិធី​ឆ្លង​១​ឆ្នាំ​មកហើយ ក្រោម​អធិបតីភាព សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន រួម​ជា​មូ​យ​និង​

សម្តេច​គ​ត្តិ​ព្រឹ​ត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែ​ថ្ងៃនេះ​យើង ខ្ញុំ​ក្នុងនាម​រាជរដ្ឋាភិបាល ដែលមាន​សម្តេចនាយក​រដ្ឋមន្ត្រី លោក​ក៏បាន​ចាត់ ឲ្យ​យើងខ្ញុំ​មក​ចាត់​ពិធី​រំលឹក ខួប ១​ឆ្នាំ ដើម្បី​រំលឹក​ពិធី​ក្រុង​ពាលី ដើម្បី​បញ្ជៀ​ស​ទុក​សោក ដែលមាន​នៅក្នុង​ខេត្តកំពង់ធំ ក៏ដូចជា​នៅ​ជុំវិញ ព្រះរាជាណាចក្រ​កម្ពុជា ដែល​ឆ្នាំម្សាញ់​ជិត​ចប់​ហើយ ឆ្នាំមមី​នឹង​មកដល់ ដល់ពេល​

ឆ្នាំមមី​ចូលមក​ដល់ យើង ម្នាក់ៗ​មានការ​ងារ​មមា​ញឹ​ល​នៅក្នុង​គ្រួសារ ហើយ​យើង​ក៏​មិនបាន​ជួន​គ្នា ក្នុងនោះដែរ​សម្តេច​បាន​ប្រគល់ ភារៈកិច្ច​ឲ្យ​កសាង​សំពៅ​ត្រៃលោក ត្រៃ​ល័​ក្ខ ចំ​កណ្តាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ខេត្តកំពង់ធំ និង​សូម អរគុណ​ដល់​ឯកឧត្តម អភិបាលខេត្ត និង​រដ្ឋបាលខេត្ត ដែល​បាន​ចូលរួម ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ជួយ​តាម​ថែ រក្សា​ថ្នាក់ដឹកនាំ​

ប្រទេសជាតិ ដែលមាន​ប្រមុខ​ដឹកនាំ​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រឹទ្ធសភា​មាន សម្តេច​អគ្គ​ធម្ម​ពោធិ​សាល ជា ស៊ីម ជា​ប្រធាន និង​ជា​ប្រធាន​គណៈបក្ស កំពូល​ដឹកនាំ​រដ្ឋសភា​មាន សម្តេច​អគ្គ​ពញា​ចក្រី​ហេង សំរិន ជា​ប្រធាន និង​ជា​ប្រធាន​ក​ត្តិ​យស់​គណៈបក្ស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​

អនុប្រធាន​គណៈបក្ស​ប្រជាជន​កម្ពុជា ហើយ សម្តេច​ទាំងបី​នេះ មិនមែន​ត្រឹមតែ​ផ្តល់នូវ​ជំនឿ ឲ្យ​មានបាន​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​ទេ សាសនា​ដ៍ទៃ សម្តេច​តែងតែ​គាំទ្រ ឲ្យ​មាន​ការគោរព​ដូចគ្នា ដោយ​ពុំ​ការ​រ​អើ​ង​នោះទេ ថែមទាំង​ជម្រុញ​ឲ្យ​មានការ កសាង ព្រះវិហារ កសាង​វត្ត សាលារៀន ស្រះ​ទឹក អណ្តូង ផ្លូវថ្នល់ មណ្ឌល​សុខភាព និង​សមិទ្ធផល​ផ្សេងៗ​ជាច្រើន ទៀត ក្នុងការ​អភិវឌ្ឍន៍​។

ជាក់ស្តែង​ការ​ប្រារព្វ​ពិធី​ថ្ងៃនេះ ក៏​សូម​បួងសួង​ដល់​វត្ថុ​ស័ក្ក​សិទ្ធ ជួយ​បញ្ជៀ​ស​ភ័យ ទឹកជំនន់ បញ្ជៀ​ស​គ្រោះថ្នាក់​ចរាចរ ភ័យ​រាំងស្ងួត និង​អំពើ​ហឹ​ង្សា ដូច្នេះ​យើង​ត្រូវតែមាន​ជំនឿ​លើ​ព្រះពុទ្ធសាសនា ធ្វើបុណ្យ ធ្វើ​ទាន និង​សុំ​ឲ្យ​ខេត្តកំពង់ធំ ទទួលបាន​នូវ​ភោគផល សំបូរ​សប្បាយ នូវ​ដាំ​ណាំ​កសិកម្ម ដែល​រាជរដ្ឋាភិបាល កំពុងតែ​ជម្រុញ​ឲ្យ​នាំ​អង្ករ​ចេញ​ក្រៅប្រទេស ក្នុង​១​ឆ្នាំ ១​លាន​តោន ។​ ​Image48 Image49 Image50 Image51 Image52 Image53 Image54 Image55 Image56