ជាលើកទី១ដែលក្រុមអ៊ិស្លាម IS បានគំរាមផ្ទាល់ដល់ប្រធានាធិបតីអាមេ រិកបារ៉ាក់ អូបាម៉ា ថានឹងកាត់ក្បាល លោកទាំងនៅក្នុងសេតវិមានដែលមាន ការការពារយ៉ាងតឹងតែង។ ទន្ទឹមគ្នានោះ ក្រុម ISក៏បានប្រកាសថាចំណាប់ខ្មាំង ជនជាតិជប៉ុនម្នាក់និងជនជាតិហ្សកដង់ នៅសល់រយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ បើមិនមានការផ្ដល់ប្រាក់លោះទេនោះ ។
កាលពីថ្ងៃទី២៧មករា ក្រុម IS បាន ផ្សព្វផ្សាយឃ្លីបវីដេអូគំរាមកំហែងក្នុង នោះគំរាមកាត់ក្បាលលោកអូបាម៉ានិង កាត់ក្បាលចំណាប់ខ្មាំងជប៉ុនម្នាក់ទៀត រួមទាំងអាកាសយានិកហ្សកដង់ម្នាក់ ដែលត្រូវក្រុមនេះចាប់ខ្លួននាពេលកន្លងមកប្រសិនបើមិនបំពេញតម្រូវការចង់បានរបស់ក្រុម IS ទេនោះ ។
នៅក្នុងឃ្លីបវីដេអូត្រូវបានមជ្ឈមណ្ឌល ស្រាវជ្រាវពីមជ្ឈិមបូព៌ាបានបង្ហោះលើ គេហទំព័រកាលពីយប់ថ្ងៃទី២៧ មករា ដោយក្នុងនោះ ខ្មាន់កាំភ្លើង IS ៣នាក់ ឈរពីក្រោយខ្មាន់កាំភ្លើងជនជាតិឃើក ម្នាក់និងកាំជ្រួចមីស៊ីលមួយដើមនៅក្បែរ បានប្រកាសគំរាមកំហែងអាមេរិកនិង លោកខាងលិចពីសកម្មភាពរារាំងដល់ ការបង្កើតទឹកដីរបស់ក្រុមខ្លួន ។
នៅក្នុងការប្រកាសនោះ ក្រុម IS បានប្រកាសថា លោកអូបាម៉ា ត្រូវតែ ចងចាំថាសកម្មភាពដែលកំពុងតែធ្វើ នោះ នឹងធ្វើឱ្យអាមេរិករលាយសាបសូន្យ។ សូមចងចាំថា យើងនឹងកាត់ក្បាលអ្នក ដែលធ្វើការនៅសេតវិមាន ហើយប្រែ ក្លាយទឹកដីអាមេរិកទៅជាខេត្ដអ៊ិស្លាម១ ក្រោមការគ្រប់គ្រងរបស់ក្រុម IS ។
ក្រៅពីគំរាមកំហែងអាមេរិក ក្រុម IS ក៏បានគំរាមកំហែងដល់អឺរ៉ុបផងដែរ។ ក្រុម IS បានព្រមានបារាំងនិងប៊ែលហ្ស៊ិក ថា ខ្ញុំនឹងទៅកាន់ទីតាំងរបស់អ្នកជាមួយ រថយន្ដពោរពេញដោយគ្រាប់រំសេវផ្ទុះ និងកាត់ក្បាលលោកអ្នកទាំងអស់ ។
ក្រុម IS បានព្រមានដល់ក្រុមជនជាតិ ឃើកដែលក្រោកឈរឡើងប្រឆាំងក្រុម IS នៅក្នុងប្រទេសអ៊ីរ៉ាក់ថា គ្រប់រ៉ុក្កែត នីមួយៗដែលក្រុមជនជាតិឃើកបាញ់ទៅ លើទីតាំងក្រុម IS នោះ ក្រុមនេះនឹងត្រូវ កាត់ក្បាលអ្នកទោសជនជាតិឃើកម្នាក់ មានន័យថា រ៉ុក្កែត១គ្រាប់ប្ដូរជីវិត មនុស្សម្នាក់ ។
នៅក្នុងឃ្លីបវីដេអូនោះដែរ ក្រុម IS ក៏បានព្រមានសម្លាប់ចំណាប់ខ្មាំងជន ជាតិជប៉ុនម្នាក់ និងហ្សកដង់ម្នាក់ក្នុង រយៈពេល២៤ម៉ោង ប្រសិនបើហ្សកដង់ មិនព្រមដោះលែងស្ដ្រីម្នាក់មកពីក្រុម IS ដែលហ្សកដង់ចាប់ខ្លួន ។ ស្ដ្រីម្នាក់ នោះធ្លាប់ចូលរួមវាយប្រហារគ្រាប់បែក នៅទីក្រុងអាមេនប្រទេសហ្សកដង់កាល ពី៩ឆ្នាំមុនបណ្ដាលឱ្យមនុស្ស៦០នាក់ ស្លាប់ ។
ស្ដ្រីដែលក្រុម IS ប្រកាសឱ្យហ្សកដង់ ដោះលែងជាថ្នូរនឹងការដោះដូរចំណាប់ ខ្មាំងមានឈ្មោះ Sajida al-Rishawi ដែល ក្រុម IS ចាត់ទុកថាជាបងស្រីត្រូវបាន តុលាការហ្សកដង់ប្រកាសកាត់ទោស ប្រហារជីវិតកាលពីឆ្នាំ២០០៦ មកទល់ ពេលនេះស្ដ្រីរូបនោះរង់ចាំតែតុលាការ អនុវត្ដសាលក្រមប្រហារជីវិតប៉ុណ្ណោះ ។
ពាក់ព័ន្ធនឹងការគំរាមកំហែងដល់ សេតវិមានខាងលើ រដ្ឋាភិបាលអាមេរិក មិនទាន់មានប្រតិកម្មណាមួយជុំវិញ សកម្មភាពខាងលើនោះឡើយ ។ អាមេ រិកបានបង្កើនការយាមល្បាតត្រួតពិនិត្យសន្ដិសុខយ៉ាងតឹងតែងនៅតាមតំបន់និង ទីតាំងនានាទាំងក្នុងនិងក្រៅប្រទេស 9