កម្លាំងការពារដែនអាកាសរបស់រុស្ស៊ី ADF រួមទាំងកងពលសហរដ្ឋរុស្ស៊ីបាន ធ្វើសមយុទ្ធជាទ្រង់ទ្រាយធំសម្រាប់សកម្ម ភាពការពារការវាយប្រហារពីលើដែន អាកាសចូលមកទឹកដីរុស្ស៊ី ។ ការធ្វើ សមយុទ្ធរូបនេះ គឺដើម្បីបង្កើនការត្រៀម លក្ខណៈរបស់កម្លាំងកាំជ្រួចមីស៊ីលការ ពារដែនអាកាសក្នុងពេលដែលប្រទេស ជាតិស្ថិតក្នុងការគំរាមកំហែង ។
អ្នកនាំពាក្យកងពលកាំជ្រួចមីស៊ីល ការពារដែនអាកាសរុស្ស៊ីវរសេនីយ៍ Alexei Zolotukhin បានប្រកាសឱ្យដឹងថា ការធ្វើ សមយុទ្ធដែលមានប្រកាសឱ្យដឹងជាមុន ដោយមានការចូលរួមពីប្រព័ន្ធកាំជ្រួច មីស៊ីលទំនើបៗបំផុតរបស់រុស្ស៊ីដែលមក ពី៦០កងពលនៅទូទាំងប្រទេស ។ លោក បន្ដទៀតថា រយៈពេលនៃការធ្វើសមយុទ្ធ កម្លាំងការពារដែនអាកាសបានរកឃើញ គោលដៅចំនួន១០ជាគោលដៅសិប្ប និមិត្ដចាត់ទុកថា គឺជាទីតាំងរបស់សត្រូវ ដល់កងកាំជ្រួចមីស៊ីលត្រូវតែវាយប្រហារ កុំឱ្យចូលមកទឹកដីរុស្ស៊ី ។ នៅក្នុងគោល ដៅសិប្បនិមិត្ដនោះ មានទាំងយន្ដហោះ ចម្បាំងកាំជ្រួចមីស៊ីលរបស់សត្រូវទៀត ផង ។ នៅពេលដែលឃើញយន្ដហោះ ចម្បាំងរបស់សត្រូវចូលមកដល់យន្ដ ហោះវាយស្ទាក់របស់រុស្ស៊ី Mic-31 បាន ហោះទៅស្ទាក់យន្ដហោះរបស់សត្រូវ ដោយមានកិច្ចសហប្រតិបត្ដិការជាមួយ កងពលកាំជ្រួចមីស៊ីលនានាទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាពបំផុត ។
ប្រព័ន្ធកាំជ្រួចមីស៊ីលការពារដែន អាកាសទំនើបបំផុតរបស់រុស្ស៊ី S-400 និង S-300 ក៏បានបាញ់ទៅលើគោលដៅ ព្រមទាំងប្រមាណ៥០គ្រាប់ដើម្បីកម្ទេច ទីតាំងកុំឱ្យសត្រូវតដៃរួច ។
ក្រសួងការពារជាតិរុស្ស៊ីបានញ្ជាក់ ថា ការធ្វើសមយុទ្ធដោយចៃដន្យនេះ ដើម្បីត្រួតពិនិត្យការត្រៀមលក្ខណរបស់ កម្លាំងទាហានការពារដែនអាកាសរបស់ មានការប្រុងប្រយ័ត្ន និងត្រៀមទប់ទល់ ហេតុការណ៍អាក្រក់បានដល់កំរិតណា ។ ចាប់តាំងពីប្រធានាធិបតីពូទីនឡើងកាន់ តំណែង រាល់ការធ្វើសមយុទ្ធយោធាមិន បានប្រកាសជាមុននោះឡើយ នៅពេល ដែលចង់ធ្វើគឺចាប់ផ្ដើមធ្វើឡើងភ្លាមៗ តែម្ដង។ ទាំងនោះហើយទើបធ្វើឱ្យកម្លាំង ទាហានមានការត្រៀមលក្ខណៈជានិច្ច 9