កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ ទីក្រុងក្រឹមឡាំងបានអះអាងថា មេដឹក នាំជាន់ខ្ពស់សាធារណរដ្ឋប្រជាជាតិប្រជា ធិបតេយ្យកូរ៉េ(DPRK) លោកគីម ជុង អ៊ុននឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុង មូស្គូ នៅក្នុងខែមេសា ឆ្នាំ២០១៥ ដើម្បី ចូលរួមពិធីរំលឹកខួបទី៧០ឆ្នាំ ថ្ងៃជ័យ ជម្នះរបស់សហភាពសូវៀតទៅលើ របបណាហ្ស៊ី(Nazi)អាល្លឺម៉ង ។
ទីភ្នាក់ងារព័ត៌មានរបស់រុស្ស៊ី Inter-fax បានស្រង់ប្រភពពីអ្នកនាំពាក្យទីក្រុង ក្រឹមឡាំង លោក Smitry Peskov ផ្សព្វ ផ្សាយថា មេដឹកនាំកូរ៉េខាងជើងនឹងចូល រួមនៅក្នុងពិធីរំលឹកខួបនេះ ហើយរុស្ស៊ី ត្រៀមស្វាគមន៍ការមកដល់របស់មេ ដឹកនាំរូបនេះ ។
មួយសបា្ដហ៍មុន រដ្ឋមន្ដ្រីការបរទេស រុស្ស៊ី លោក Sergei Lavrov បានថ្លែង ថា ប្រទេសរុស្ស៊ីទទួលបានការឆ្លើយ ប្រកបដោយផលវិជ្ជមានពីដំណើរទស្សន កិច្ចរបស់មេដឹកនាំកូរ៉េខាងជើងទៅកាន់ ទីក្រុងមូស្គូ នៅក្នុងខែមេសាខាងមុខ ។
នៅថ្ងៃទី៩ ខែមេសា ជារៀងរាល់ឆ្នាំ រុស្ស៊ីតែងតែប្រារឰពិធីរំលឹកខួបថ្ងៃ ជ័យ ជម្នះរបស់សហភាពសូវៀតទៅលើរបប ណាហ្ស៊ីអាល្លឺម៉ង់ក្នុងសម័យសង្គ្រាម លោកលើកទី២ 9