ទឹកជំនន់​នៅ​ម៉ូ​ហ្សាំ​ប៊ិក​ស្លាប់​កើន ១១៧​នាក់​

0

​ស្ថាប័ន​គ្រប់គ្រង​គ្រោះមហន្ដរាយ ជាតិ​(INGC) របស់​ម៉ូ​ហ្សាំ​ប៊ិក​បាន ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ នេះ​ថា ទឹកជំនន់​នៅ​ភាគ​កណ្ដាល និង ភាគ​ខាងជើង​តំបន់ Mozambique បាន​កើន​ដល់​១១៧​នាក់​ហើយ ។
​ប្រភព​បន្ដថា នៅតាម​បណ្ដា​ខេត្ដ ភាគ​ខាងជើង​ប្រទេស​នេះ ទឹកជំនន់​បាន បង្ខំ​ឱ្យ​ពលរដ្ឋ​ជាង​២០០.០០០​នាក់​រង ផលប៉ះពាល់ ។ សាលារៀន​១.៤០០​ថ្នាក់ និង​សិស្ស​៧៨.០០០​នាក់​ត្រូវ​ផ្អាក​ការ រៀនសូត្រ​បណ្ដោះអាសន្ន​ដោយសារតែ ទឹកជំនន់​វាយប្រហារ​ផងដែរ ។

d1
​ក្រៅពីនេះ នៅមាន​ស្ពាន ថ្នល់ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស​គឺ ដំណាំ​ស្រូវ​រហូត​ជាង​៣៣.៧០០​ហិកតា ក្នុង​តំបន់​២​របស់​ប្រទេស​នេះ​ត្រូវ​ទឹក​ជន់ លិច​អស់​គ្មាន​សល់ ។d2
​រដ្ឋាភិបាល​បាន​ចែក​ដី​ដល់​ពលរដ្ឋ​រង គ្រោះ​ដោយ​ទឹកជំនន់ ដូច្នេះ​ពួកគាត់​អាច សាងសង់​ទីតាំង​ថ្មី​នៅ​កន្លែង​ដែល​ទឹក ជំនន់​មិនអាច​ជន់​លិច​ដល់ ។ ដី​ជាង​២ ពាន់​ឡូត៍​ត្រូវ​រដ្ឋាភិបាល​បែងចែក​ជូន ពលរដ្ឋ​រងគ្រោះ​ដែល​ត្រូវការ ។d3
​ស្ថានីយទូរទស្សន៍ TVM របស់​ម៉ូ​ហ្សាំ ប៊ិក​បាន​ផ្សព្វផ្សាយ​ថា មនុស្ស​១៨​នាក់ បាន​បាត់​ខ្លួន​ស្ថិតនៅ​តំបន់ Zambezia​។ ជាមួយគ្នានេះ ជនរងគ្រោះ​១០​នាក់​បាន រត់ឡើង​ទៅលើ​ចុងឈើ​ដោយ​គ្មាន​អាហារ បរិភោគ រហូត​ទាល់តែ​ក្រុម​ជួយសង្គ្រោះ មកជួយ​ទាន់ពេលវេលា 9d5 d4