ចិន​គំរាម​ឥណ្ឌា “​មិនត្រូវ​លេង​នៅ លើ​ទីលាន​របស់ខ្លួន​នោះឡើយ​”

0

​ទីក្រុង​បេ​កាំ​ង​បានប្រកាសថា ចិន និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​បាន ខិតខំ​ការពារ​សន្ដិភាព ស្ថ​រិ​ភាព​ក្នុង​តំបន់ សមុទ្រ​ចិន​ភាគខាងត្បូង ហើយ​ចិន​មិន អនុញ្ញាតឱ្យ​អាមេរិក ឥណ្ឌា​ជ្រៀតជ្រែក ចូល​ទីកន្លែង​នេះ ដែល​ចិន​ចាត់ទុកថា “​ជាទី​លាន​ផ្ទះ​របស់ខ្លួន​” ។
​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ប្រតិកម្ម​ខាង លើ​ក្រោយពេល​អាមេរិក​និង​ឥណ្ឌា​បាន ចេញ​សេចក្ដីប្រកាស​រួម​ស្ដីពី​ស្ថានភាព សន្ដិសុខ សេរីភាព​ចរាចរណ៍​នៅលើ ដែនសមុទ្រ និង​ដែនអាកាស​ក្នុង​តំបន់ សមុទ្រ​ចិន​ភាគ​ខា​ត្បូង ។f3
​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បានប្រកាសថា ស្ថានភាព​វិបត្ដិ​នៅ​ដែន សមុទ្រ​ចិន​ភាគខាងត្បូង ចាំបាច់​ត្រូវតែ ដោះស្រាយ​ដោយ​ការចរចា​រវាង​ភាគី ពាក់ព័ន្ធ ។ ស្ថានភាព​បច្ចុប្បន្ន​នៅ​ដែន សមុទ្រ​ចិន​ភាកខាងត្បូង គឺមាន​សុខ សន្ដិភាព បើទោះបី​នៅមាន​វិវាទ​មួយ ចំនួន​រវាង​ចិន​នឹង​ប្រទេស​អាស៊ាន​ក៏ដោយ​។f2
​កន្លងមក​ចិន​បានប្រកាសថា អា​មេ រិ​ក​និង​ឥណ្ឌា មិនត្រូវ​ព្រួយបារម្ភ​ពី​សេរី ភាព​ចរាចរណ៍​លើ​ដែនសមុទ្រ​និង​ដែន អាកាស​នៅ​តំបន់​សមុទ្រ​ចិន​ភាគ​ខាង ត្បូង​នោះឡើយ ។ ការប្រកាស​រួម​រវាង អាមេរិក​នឹង​ឥណ្ឌា មិនបាន​និយាយ​ផ្ទាល់ ដល់​ប្រទេស​ចិន​នោះឡើយ គ្រាន់តែ បង្ហាញ​ការព្រួយបារម្ភ​ពី​វិវាទ​នៅ​ដែន សមុទ្រ​ចិន​ភាគខាងត្បូង​តែប៉ុណ្ណោះ ។
​ចិន​បង្ហាញ​ការព្រួយបារម្ភ​យ៉ាងខ្លាំង ខ្លាច​អាមេរិក​-​ឥណ្ឌា​លូកដៃ​ចូលក្នុង ស្ថានភាព​ដែនសមុទ្រ​ខាងត្បូង​ដែលជា ទីលាន​ផ្ទះ​របស់​ចិន ជា​ផលប្រយោជន៍ ចម្បង​បំផុត​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ចិន ឱ្យក្លាយ​ទៅជា​ប្រទេស​មហាអំណាច សេដ្ឋកិច្ច​នៅលើ​ពិភពលោក​នាពេល អនាគត ។
​អ្វីដែល​ចិន​កាន់តែ​ព្រួយបារម្ភ​ជាង នេះ​ទៅទៀត​នោះ គឺ​ឥណ្ឌា​បាន​ឯកភាព លក់​កាំជ្រួច​មី​ស៊ី​ល​ឱ្យ​វៀតណាម​និង​ជំរុញ ឱ្យមាន​សកម្មភាព​យាម​ល្បាត​នៅតាម ដែនសមុទ្រ ។

សារព័ត៌មាន​ឥណ្ឌា​អ៊ិ​ច ហ្វ្រេស​កាលពី​ថ្ងៃទី​២៩​មករា បាន​ផ្សព្វ ផ្សាយ​ថា ឥណ្ឌា​-​អាមេរិក​មាន​គម្រោង ជួយ​ដល់​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាស៊ាន ដែលមាន​វិវាទ​ជាមួយ​ចិន ពិសេស​គឺ​ការ សម្រេច​លក់​មី​ស៊ី​ល​ទៅឱ្យ​ប្រទេស​វៀតណាម គឺ​ភាគី​ឥណ្ឌា ដែល​ចិន​ចាត់ទុកថា ជា​សកម្មភាព​ជំរុញឱ្យមាន​អសន្ដិសុខ​ក្នុង តំបន់ ។ ការគាំទ្រ​ដល់​ប្រទេស​ដែលមាន វិវាទ​ជាមួយ​ចិន​ជា​សកម្មភាព​ដែល​ភាគី ចិន​មិនអាច​ទទួលយក​បានឡើយ 9