អ៊ីស្រាអែលនិងក្រុមហេសបូឡាស់ នៅលីបង់ កំពុងប្រឈមនឹងការផ្ទុះសង្គ្រាម ជាទ្រង់ទ្រាយធំ នៅពេលដែលកម្លាំង ទាហានអ៊ីស្រាអែលបើកការវាយប្រហារ សងសឹកទៅលើក្រុមហេសបូឡាស់ដែល បានបាញ់ប្រហារសម្លាប់ទាហានអ៊ីស្រា អែល២នាក់ ។
កាលពីថ្ងៃទី២៨មករា កម្លាំងទាហាន ក្រុមហេសបូឡាស់បានបាញ់កាំជ្រួច មីស៊ីល៥គ្រាប់ទៅលើក្បួនរថយន្ដយោធា អ៊ីស្រាអែល ស្ថិតនៅតំបន់ Shebaa Farms ភាគខាងត្បូងប្រទេសលីបង់ដែល គ្រប់គ្រងដោយប្រទេសអ៊ីស្រាអែល បំផ្លាញរថយន្ដ១គ្រឿងសម្លាប់ទាហាន២ នាក់និង៧នាក់រងរបួស ។ ទាហានរក្សា សន្ដិភាពរបស់អ.ស.ប.ម្នាក់មកពី អេស្ប៉ាញក៏បានស្លាប់នៅព្រំដែនអ៊ីស្រា អែលដោយសារការបាញ់ប្រហារគ្នានោះ ដែរ ។
ក្រោយការបាញ់ប្រហារពីក្រុមហេស បូឡាស់ កម្លាំងទាហានអ៊ីស្រាអែលក៏បាន បើកការវាយប្រហារសងសឹកដោយបាញ់ រ៉ុក្កែត២០គ្រាប់ចូលក្នុងទឹកដីលីបង់ ។ ភ្លាមៗនោះ ក្រុមហេសបូឡាស់ក៏បាញ់ តបតវិញជាលើកទី២ ដោយកាំភ្លើងត្បាល់ និងរ៉ុក្កែតទៅលើទីតាំងយោធាអ៊ីស្រាអែល ស្ថិតនៅកំពូលភ្នំ Hermon ដែលជាតំបន់ ទេសចរណ៍ដ៏ល្បីនៅទីនោះ ។
សកម្មភាពវាយប្រហារគ្នាទៅវិញទៅ មក គឺពិតជាមានគ្រោះថ្នាក់យ៉ាងខ្លាំង បន្ទាប់ពីសង្គ្រាមនៅប្រទេសលីបង់កាល ពីឆ្នាំ២០០៦ ។
កាលពីថ្ងៃទី១៨មករា ឧទ្ធម្ភាគចក្រវាយលុករបស់អ៊ីស្រាអែល មួយគ្រឿងបានវាយប្រហារសម្លាប់ទាហាន ហេសបូឡាស់៦នាក់និងមេទ័ពអ៊ីរ៉ង់ម្នាក់ ផងដែរនៅតំបន់ខ្ពង់រាមហ្គោលលែន ។ ការវាយប្រហាររបស់អ៊ីស្រាអែលទទួល រងការថ្កោលទោសយ៉ាងខ្លាំងពីប្រទេស អ៊ីរ៉ង់ ក៏ដូចជាកម្លាំងទាហានហេសបូឡាស់ ទាំងនោះហើយ ធ្វើឱ្យក្រុមនោះវាយ ប្រហារសងសឹកវិញ ។
មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃទី២៨មករា នាយករដ្ឋមន្ដ្រី អ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ប្រកាសថា អ្នកដែលនៅពីក្រោយហេតុ ការណ៍វាយប្រហារខាងលើ នឹងត្រូវទទួល ខុសត្រូវ ។ ឧបការីអ.ស.ប.នៅលីបង់ ក៏ បានអំពាវនាវដល់ភាគីពាក់ព័ន្ធបញ្ចៀស ការប្រឈមតានតឹងដាក់គ្នា អាចប្រែ ក្លាយទៅជាសង្គ្រាមជាទ្រង់ទ្រាយដូច កាលពីឆ្នាំ២០០៦ 9