​​​ខ័​ណ្ឌ​សីមា​ពុទ្ធា​ភិ​សេក​និង​ឆ្លង​សមិទ្ធផល​នានា​នៅ​វត្ត​ពោ​ធ៍​រោង​សេះ​ហៅ​វត្ត​សំរ​បូពិធីបុណ្យបញ្ចុះ

0

​កំពង់ធំ​= ពិធីបុណ្យ​បញ្ចុះ​ខ័​ណ្ឌ​សីមា​នៅ​វត្ត​ពោ​ធ៍​រោង​សេះ​ហៅ​វត្ត​សំបូរ​នេះ​បាន​ប្រា​រព​ទៅ​រយះពេល​៤​ថ្ងៃ គឺ ពីរ​ព្រហស្បតិ៍​១០​កើត ខែមាឃ ឆ្នាំមមី ពុទ្ធសករាជ​២៥៥៨ ត្រូវ​និង​ថ្ងៃទី​២៩​មករា ឆ្នាំ​២០១៥ រហូតដល់​ថ្ងៃទី​អាទិត្យ ១៣​កើត​ខែមាឃ​ឆ្នាំមមី​ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវ​Image46និង​ថ្ងៃទី​០១​ខែមករា​ឆ្នាំ​២០១៥​ជា​ថ្ងៃ​បញ្ចប់​នៃ​ពិធីបុណ្យ ក្នុង​ពិធី​នេះ​មានការ​ចូលរួម​ពីរ​ព្រះសង្ឃ​ចំនួន​១២០​អង្គ លោក​ឧក​ញ្ញ៉ា ហេង​សំណាង ព្រះ​បារមី​ធម្មបាល ស៊ិន​សោភ័ណ ព្រះ​បាឡាត់​គណ​ខេត្តកំពង់ធំ គ​ណះ​កម្ម​ការ​វត្ត​សំបូរ ពុទ្ធបរិស័ទ សប្បុរសជន​មកពីរ​ទីជិត​ទី​ឆ្ងាយ ព្រមទាំង​ប្រជា​ការពារ​ទាំង​៣​ប្រភេទ កងកំលាំង​រាជ​អាវុធហត្ថ នគរបាល កងទ័ព និង​ប្រជា​ពល​រដ្ន​ជាច្រើន​ពាន់​នាក់ ។​

Image48
​ក្នុង​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៥ ម៉ោង​១,៣០​រសៀល ការជួបជុំ​ពុទ្ធបរិស័ទ​គ្រប់​រង​ទិស ប្រារព្វ​ពិធី​ក្រុង​ពាលី , រហូតដល់​ម៉ោង​២,៣០​នាទី​ដង្ហែ​ដុំ​និ​មិ្ម​ត​សីមា និង​សក្កា​រះ​ផ្សេងៗ​៣​ជុំ​ព្រះវិហារ រួច​ឡើងលើ​ព្រះវិហារ​ថ្មី លុះ​ម៉ោង​៤,៣០​នាទី​និមន្ដ​ធម្ម​បញ្ញា កង​ឈន អនុគុណ​ស្រុក​ប្រាសាទ​សំបូរ​សំដែង​ធ​ម៍​ទេសនា ពេល​រាត្រី មានការ​សម្ដែង​សិ​ល្បះ​របស់​ក្រុម​ល្ខោនបាសាក​Image50

ខេត្តកំពង់ចាម លុះ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៥ ម៉ោង​០៩​ព្រឹក និមន្ដ​ព្រះសង្ឃ គោចរ ទម្រង់​បិណ្ឌបាទ​ជុំវិញ​ព្រះវិហារ​ចំនួន​១២០​អង្គ ម៉ោង​១០,៣០​ព្រឹក វេរ​ភត្តាហារ​ប្រគេន​ព្រះសង្ឃ​តាម​រោង​ទិស ម៉ោង​២​រសៀល ប្រគេន​ភេ​ស​ជ្ជះ​តាម​រោង​ទិស ម៉ោង​៣ និមន្ដ​ព្រះសង្ឃ​ចំរើន​ព្រះ​បរិត្ត និង​សម្ដែង​ធ​ម៍​ទេសនា​គ្រែ​ពីរ ម៉ោង​៤,៣០​នាទី​ពិធី​ពុទ្ធា​ភិ​សេក ម៉ោង​៧ យប់ ការសម្ដែង សិ​ល្បះ ក្រុម​ល្ខោនបាសាក់​ខេត្តកំពង់ចាម ដល់​ថ្ងៃទី​៣១ ខែមករា​ឆ្នាំ​២០១៥ ម៉ោង​៨​ព្រឹក ប្រារព្វ​Image51

ពិធី​សីមា​កម្ម (​ជាន់​តារាង​)​ដឹកនាំ​ដោយ​ព្រះ​បារមី​ធម្មបាល​ព្រះ​បាឡាត់ គណ​កំពង់ធំ លុះ ម៉ោង​៣​រសៀល​និមន្ដ​ព្រះសង្ឃ​ចំរើន​ព្រះ​បរិត្ត​និង​ស​ន្ដែ​ង​ធ​ម៍​ទេសនា​គ្រែ​បី ពេល​រាត្រី​មាន​ក្រុម​កំប្លែង នាយ​កុយ នាយ​ក្រឹម និង​ចាប៉ីដងវែង និង​ថ្ងៃអាទិត្យ​ទី​១​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៥ ម៉ោង​៨​ព្រឹក​ជួបជុំ​ប្រជា​ពល​រដ្ន មន្ដ្រីរាជការ ឧបាសក ឧបាសិកា ម៉ោង​៨,៣០​សំណេះសំណាល និង​ពិធី​កាត់​ខ្សែបូ​សម្ភោ​ធ​ព្រះវិហារ​ក្រោម​អធិបតីភាព ឧកញ៉ា ហេង​សំណាង ប្រធាន សភា​ពា​ណិ​កម្ម​ខេត្តកំពង់ធំ​និង​ព្រះវិហារ​និង​លោកជំទាវ​ពិធី​កាត់​ឬ​សីមា​ជា​កិច្ចបញ្ចប់​ពិធីបុណ្យ​៕​ប៊ុន​រិទ្ធី​

Image52