ក្រុមអ៊ិស្លាមបង្កើតរដ្ឋបាននិយាយថា ពួកគេនឹងសម្លាប់អាកាសយានិកជន ជាតិហ្ស៊កដង់“ភ្លាម” ប្រសិនបើទីក្រុង Amman មិនព្រមដោះលែងស្ដ្រីអ្នក ទោសក្នុងបទបំផ្ទុះគ្រាប់បែកមុនព្រះ អាទិត្យលិច នាថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៥ ខណៈដែលជប៉ុនកំពុងទន្ទឹងរង់ ចាំយ៉ាងអន្ទះសារចង់ដឹងដំណឹងពីចំណាប់ ខ្មាំងជាអ្នកកាសែតជនជាតិជប៉ុនដែល ត្រូវក្រុមឧទ្ទាមចាប់ធ្វើជាចំណាប់ខ្មាំង ផងដែរនោះ ។
នៅក្នុងខ្សែអាត់សំឡេងថ្មីមួយ ដែល គេស្គាល់ថា ជាសំឡេងរបស់ចំណាប់ ខ្មាំងជនជាតិជប៉ុន Kenji Goto បាន និយាយថា ពួកអ្នកចាប់ជំរិតខ្លួននឹង ប្រហារជីវិត Maaz al-Kassasbeh ប្រសិនបើស្ដ្រីអ្នកទោសជនជាតិអ៊ីរ៉ាក់ ដែលជាប់ទោសអស់មួយជីវិតនៅក្នុង ប្រទេសហ្ស៊កដង់មិនត្រូវបានដោះលែង ឱ្យបានមុនថ្ងៃលិចទេនោះ ។
ខ្សែអាត់សំឡេងនេះមិនត្រូវបាន បញ្ជាក់ពីប្រភពដើមនោះទេ ប៉ុន្ដែត្រូវ គេផ្សព្វផ្សាយនៅលើប្រព័ន្ធទំនាក់ទំនង សង្គម Twitter ដែលមានបណ្ដាញជា មួយក្រុមអ៊ិស្លាមបង្កើតរដ្ឋ ។ លោក Goto បាននិយាយថា “ប្រសិនបើ Sajida al-Rishawi មិនបានត្រៀម លក្ខណៈដោះដូរជាមួយជីវិតរបស់ខ្ញុំនៅ តាមបន្ទាត់ព្រំដែនជាមួយទួរគីនៅមុន ព្រះអាទិត្យលិច ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ម៉ោងនៅទីម៉ូស៊ូលនោះទេ អាកាសយានិកសញ្ជាតិហ្ស៊កដង់ Maaz al-Kassasbeh នឹងត្រូវសម្លាប់ភ្លាម”។
ខ្សែអាត់សំឡេងនេះត្រូវចាប់បាន ដោយក្រុមចារកម្មសម្ងាត់ SITE ហើយ ដែលគេមិនទាន់ប្រាកដនៅឡើយចំពោះ សារមួយនេះថា តើលោក Goto ឬ Kasasbeh នឹងត្រូវដោះលែងនោះទេ។ នាយករដ្ឋមន្ដ្រីជប៉ុន លោកស៊ីនហ្សូ អាបេបានថ្លែងប្រាប់សភាថា បានដឹង អីពីខ្សែអាត់វីដេអូនេះដែរ ហើយនោះ ជាការពិតមែន ។
បណ្ដាញទូរទស្សន៍ហ្ស៊កដង់បានផ្សព្វ ផ្សាយកាលពីថ្ងៃទី២៨ ខែមករា ដោយ ដកស្រង់ប្រភពពីអ្នកនាំពាក្យរដ្ឋាភិ បាលបញ្ជាក់ថា ហ្ស៊កដង់បានត្រៀម លក្ខណៈដោះលែងអ្នកទោស Sajida al- Rishawi នេះហើយ ប្រសិនបើអាកាស យានិកហ្ស៊កដង់ត្រូវដោះលែងដោយពុំ មានការធ្វើទារុណកម្ម ។ ប្រភពបន្ដថា តាំងពីដំបូងរៀងមក គោលជំហររបស់ ហ្ស៊កដង់គឺធានាដល់សុវត្ថិភាពដល់ អាកាសយានិករបស់ខ្លួនដែលមានឈ្មោះ Maaz al-Kassasbeh ។ អ្នកនាំពាក្យ រដ្ឋាភិបាលហ្ស៊កដង់មិនបានថ្លែងបែបឯ ណានីមួយពាក់ព័ន្ធចំណាប់ខ្មាំងជនជាតិ ជប៉ុន Kenji Got នោះឡើយ 9