ខេត្តកំពង់ស្ពឺ ៖ នារីវ័យក្មេងម្នាក់លេបថ្នាំសម្លាប់កណ្តុរប៉ុងប៉ងសម្លាប់ខ្លួន តែត្រូវបានក្រុមគ្រួសារដឹងទាន់ក៏បញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីតូចចិត្តរឿងសុំម្តាយទៅដើរលេងជាមួយបងប្អូនជានាក់សីល្បះមិនបានដាចចិត្តលេបថ្នាំបំពុលកណ្ដុល បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៥ និង៥០នាទីព្រឹកថ្ងៃទី២៩ មករា ២០១៥ ស្ថិតនៅចំណុចភូមិអង្គទន្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រភពបានឱ្យដឹងថា នារីរងគ្រោះឈ្មោះព្រំ ស្រីលីន អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។តាមប្រភពពីស្ត្រីជាម្តាយបានឱ្យដឹងថា កូនស្រីគាត់បានលេបថ្នាំសម្លាប់កណ្តុរ ដើម្បីប៉ុនប៉ងសម្លាប់ខ្លួន ដោយសារខឹងនឹងគាត់មិនព្រមអនុញ្ញាតឱ្យទៅលេងល្ខោនបង ប្អូនជីដូនមួយដែលជាអ្នកសម្តែងល្ខោន ។
ស្ត្រីជាម្តាយបន្តថា ជារៀងរាល់ថ្ងៃ គឺកូនស្រីគាត់តែងតែភ្ញាក់នៅម៉ោង០៥ព្រឹក ហើយនៅថ្ងៃកើតហេតុ រូបគាត់មិនឃើញកូនចុះដីដូចសព្វដង បានឡើងទៅមើល ស្រាប់តែឃើញនាងកំពុងប្រកាច់បែកពពុះមាត់ ។ ឃើញដូច្នេះ រូបគាត់និងសាច់ញាតិបាននាំគ្នាជួយដឹកបញ្ជូនទៅសង្គ្រោះ មន្ទីរពេទ្យបង្អែកផងដែរ ។


































