​មន្ត្រី​កងរាជអាវុធហត្ថ​ប្រចាំ​ស្នាក់ការ​សន្តិសុខ លេខ​២០៦ ឧ​ត្ត​រ​មានជ័យ​ព្រំប្រទល់​ខេត្តព្រះវិហារ ម្នាក់​រង​ការចោទប្រកាន់​ពីបទ​វាយ​ធ្វើបាប​គំរាម​បាញ់សម្លាប់​និង​ជំរិត​ទារប្រាក់​៧០០$​ពី​អ្នករកស៊ី​ឈើ​

0

​​ឧ​ត្ត​រ​មានជ័យ កម្មករ​ស៊ីឈ្នួល​បើក​គោយន្ត​កន្ត្រៃ​ដឹកឈើ​គ្រឿងផ្ទះ​ត្រូវបាន​មន្ត្រី​កងរាជអាវុធហត្ថ​ប្រចាំ ស្នាក់ការ សន្តិសុខ អ​.២០៦ ប្រចាំ​នៅ​ព្រំប្រទល់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​ខេត្តព្រះវិហារ​ដក​អាវុធខ្លី​អា​មេ​គំរាម​បាញ់សម្លាប់ តែ​ក្រោយមក​មន្ត្រី​កងរាជអាវុធហត្ថ​បាន​វាយ​និង​ទាត់​រហូតដល់​សន្លប់ បន្ទាប់មកទៀត​ទៅ​វាយ​ម្ចាស់​គោយន្ត​ស្ទើរ​ស្លាប់​ស្ទើរ​រស់​និង​នាំខ្លួន​ទៅ​ទីស្នាក់ការ​គំរាមកំហែង​ជំរិត​ទារលុយ​១០០០$ រហូតដល់​ជនរងគ្រោះ​អង្វរក​នៅសល់​ត្រឹម​២​លាន​៨០​ម៉ឺន​រៀល​។​v3
​ហេតុការណ៍​ខាងលើ​បានកើត​ឡើង នា​វេលា​ម៉ោង​១​យប់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៥ កន្លងទៅ លើ​កំណាត់​ផ្លូវជាតិ RP174 ស្ថិតនៅ​ក្នុងភូមិ​ត្រាំ​ចាន ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​v2
​ជនបង្ករ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ អ៊ុន ចាន់ថា ហៅ ថុល មាន​ឋានន្តរ​ស័ក្ក​ជា​អនុសេនីយ៍ទោ​មុខងារ​ផ្នែក​សេដ្ឋកិច្ច​រកលុយ​ចូល​អង្គរ​ភាព​។ ជនរងគ្រោះ​១.​ឈ្មោះ វិចិត្រ អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​រមាត ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្តសៀមរាប រងរបួស​សន្លប់ ២.​ឈ្មោះ ខន ឈួ​ញ អាយុ​៣៧​ឆ្នាំ ជា​ម្ចាស់​គោយន្ត​កន្ត្រៃ​រង​ការវាយដំ​យ៉ាងធ្ងន់ធ្ងរ​និង​មាន​អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ សេក សឿង អាយុ​៣៦​ឆ្នាំ រងរបួស​ស្រាល អ្នក​ទាំងបីរ​រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា​។​
​មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំងបីរ​នាក់​ខាងលើ​បាន​រៀបរាប់​អោយដឹងថា​នៅ​ម៉ោង​កើតហេតុ​ខាងលើ​ពួកគាត់​កំពុងតែ​បើក​គោយន្ត​កន្ត្រៃ ផ្ទុក​ឈើ​គ្រឿងផ្ទះ​ជាង​២​ម៉ែត្រគូប​នៅលើ​ដងផ្លូវ ស្រាប់តែ​ឃើញ មន្ត្រី​កងរាជអាវុធហត្ថ មានឈ្មោះ​ខាងលើ​បាន​ជិះ​រថយន្ត​ម៉ាក HILLUX មួយ​បាំង​កន្លះ ព​ណ៍សរ ពាក់​ស្លាក​លេខ ភ្នំពេញ 2A. 1552 មក​ពាំង​ពី​ខាងមុខ​គោយន្ត​ដែល​កំពុងតែ​រត់​យ៉ាង​លឿន ជ្រុល​ទៅ​ប៉ះ​កាង​រថយន្ត​ពី​ខាងក្រោយ​បន្តិចបន្តួច​ធ្វើអោយ​មន្ត្រី​ប៉េអឹម​ផ្ទុះ​កំហឹង​ឈានដល់​ការ​វាយតប់​មកលើ​ពួកគាត់ និង គំរាម​ប្រមាថ​បាញ់សម្លាប់​ចោល​ទៀតផង​។​v1
​លោក អ៊ុន ចាន់ថា ហៅ ថុល ជា​មន្ត្រី​កងរាជអាវុធហត្ថ​បានអោយដឹង​តាម​ទូរស័ព្ទ​ថា​ជា​រៀងរាល់​លើក​នៅពេល​យប់​តែងតែមាន​សកម្មភាព​ចោរលួច​ធុង​ទឹកកក​អ្នកលក់​នៅតាម​ច​ញ្ចើ​ម​ផ្លូវ​បាត់​ជា​ហូរហែរ​រៀងរាល់​យប់​លោក​តែងតែ​ដើរល្បាត​រហូត នៅ​យប់កើតហេតុ​លោក​បាន​បើករថយន្ត​ទៅ​ឈប់​នៅខាងមុខ​គោយន្ត​ដឹកឈើ​ក៏​ជ្រុល​មក​បុក​រថយន្ត​របស់លោក​ខូចខាត​ផ្នែក​កាង​ខាងក្រោយ​ធ្វើអោយ​មន្ត្រី​កងរាជអាវុធហត្ថ​រូបនោះ​ទប់​កំហឹង​មិនបាន​ក៏​ជ្រុល​វាយ​អស់​ម្នាក់​២​ទៅ​៣​ដៃ​ទៅលើ​ជនរងគ្រោះ​ទាំង​៣​នាក់​ខាងលើ​៕