លោកស្រី​វរសេនីយ៍ទោ​ ដួង​ ថាវ​រី​៖​ កម្លាំង​ជំនាញ​នឹងបន្ត​បង្ក្រាប​ហាង​ម៉ាស្សា​លួចលាក់​បំរើសេវា​ផ្លូវភេទ​រហូត​

0

សៀមរាប៖លោកស្រី​វរសេនីយ៍ទោ​ដួង​ថាវ​រី​បាន​ថ្លែង​អះអាងថា​កម្លាំង​ជំនាញ​និង​បន្ត​បង្ក្រាប​ហាង​ម៉ាស្សា​លួចលាក់​បំរើសេវា​ផ្លូវភេទ​រហូត​មិន​អនុ​ញា​ត្ត​ឲ្យ​មាននៅ​ក្រុង​សៀមរាប​ជាដាច់ខាត​។​ ​ការ​ថ្លែង​បែបនេះ​នៅក្នុង​ឧិ​កាស​ដែល​លោកស្រី​បាន​អនុ​ញា​ត្ត​ឲ្យ​ក្រុមអ្នកកាសែត​ធ្វើការ​បទសម្ភាសន៍​កាលពី​ព្រឹក​ម៉ិ​ញ​នេះ​នៅ​ស្នងការ​នគរបាល​ខេត្តសៀមរាប​បន្ទាប់ពី​កម្លាំង​ជំនាញ​របស់​លោកស្រី​បាន​ឃាត់ខ្លួន​នារី​១០​នាក់​សង្ស័យ​រកស៊ី​ផ្លូវភេទ​។​

​ស្ត្រី​អង្គុយចាំ​បំរើ​អារ​ម្ម​ណ៏​ភ្ញៀវ​ពេល​រាត្រី​នៅក្នុង​ហាង​ម៉ាស្សា​ចំនួន​១០​នាក់​ដែល​សង្ស័យថា​មាន​លួចលាក់​បំរើសេវា​ផ្លូវភេទ​(​វ៉ៃ​ស៊ិ​ច​)​បាន​ត្រូវ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ អ​នី​ត​ជន ឃាត់ខ្លួន​យកទៅ​សាកសួរ អប់រំ​និង​ធ្វើ​កិច្ចសន្យា​។​ ​ការឃាត់ខ្លួន​ស្ត្រី​សង្ស័យ​១០​នាក់​ខាងលើនេះ ធ្វើឡើង​នា​ម៉ោងជាង​១០​យប់​ថ្ងៃទី​១៩​ខែ​មិនា នៅ​ចំណុច ផ្លូវ​៣០​ម៉ែត្រ ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក​ក្រុង​សៀមរាប​។ ដែល​ដឹកនាំ​ដោយ​លោក​សំ​រិ​ទ្ធិ សុខុន ព្រះរាជ អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​។

ស្ត្រី​ចំនួន​១០​នាក់​ដែល​បាន​ឃាត់ខ្លួន មាន​ភាគ​ច្រើ​ជា​ជន​ជនជាតិ​វៀតណាម​។​ ​លោកស្រី​វរ​សេនី​យ៏​ទោ ដួង ថាវ​រី នាយការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ អនីតិជន​ខេត្ត​បាន​ឲ្យ​ដឹងថា ដោយ​ទទួល​ព័​ត៏​មាន​ពី​ពលរដ្ឋ​ក្បែរ​ខាង និង​មានការ​ស៊ើបអង្កេត​ពី​ជំនាញ​ផង កម្លាំង​បាន​ចុះ​ពិនិត្យ​ហើ​ឈានទៅ​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​១០​នាក់ មាន​វៀតណាម​២​នាក់ នៅក្នុង​ហាង​ម៉ាស្សា​៦​កន្លែង តាម​ដងផ្លូវ​៣០​ម៉ែត្រ​។

​លោកស្រី​បន្តថា សៀមរាប​ជា​ក្រុង​ទេសចរ​ណ៏ សេវា​បំរើ​ផ្លូវភេទ ជាមួយ​ការ​ប្រទាញប្រទង់ បែបនេះ​វា​បង្ក​អស្ថេរភាព​ក្នុងសង្គម​យ៉ាងខ្លាំង​។ បើទោះបីជា​ហាង​ម៉ាស្សា​ទាំង​៦​កន្លែង​ខាងលើ ពុំមាន​ថៅកែ​ពិត ប្រាកដ តែ​ពួកគាត់​បាន​ជួល​បន្ទប់​ស្នាក់នៅ ហើយ​បង្កើត​ហាង​ម៉ាស្សា​ដោយ​ខ្លួនឯង ដើម្បី​រងចាំ​លួចលាក់​បំរើ សេវា​ផ្លូវភេទ​។ ហេតុដូច្នេះ​ក្នុងនាម​សមត្ថកិច្ច​ជំនាញ ចាំបាច់​ត្រូវ​បង្ក្រាប រាល់​អំបើ​អាណា​ចារ​គ្រប់​ប្រភេទ​។​ ​

លោកស្រី បាន​បន្តថា ហាង​ម៉ាស្សា​នៅក្នុង​ក្រុង​សៀមរាប នាបច្ចុប្បន្ន​មាន​ច្រើន​កន្លែង​ណាស់ តែ​ហាង មួយចំនួនធំ​ពួកគាត់​មានច្បាប់ ដែល​ចេញ​ដោយ​ច្រកចេញចូល​តែមួយ​របស់​សាលាក្រុង​សៀមរាប​។ ពួកគាត់ មានច្បាប់​ធ្វើ​អាជីវកម្ម ម៉ាស្សា ប៉ុន្តែ​បើ​យើង​ស៊ើបអង្កេត​ឃើញថា ហាង​មួយណា​មាន​លួចលាក់​បំរើសេវា​ផ្លូវភេទ នឹង​ចុះបង្ក្រាប​ភ្លាម ហើយ​អាច​បិទ​អាជីវកម្ម​នោះ​ជា​បណ្តោះអាសន្ន​ទៀត​។​ ​

លោកស្រី​នាយការិយាល័យ បញ្ជាក់ថា ចំពោះ​នារី​១០​នាក់​ដែល​ឃាត់ខ្លួន​នៅ​ហាង​ម៉ាស្សា​ខាងលើ គឺ​ប្រ គល់​ឲ្យ​មន្ទីរ​សង្គមកិច្ច​យកទៅ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​។ ដោយឡែក​អាជីវកម្ម​របស់​ពួកគាត់ គឺ​ត្រូវ​បិទ​ជា​បណ្តោះ អាសន្ន​។​ ​លោកស្រី​លាន សុភា អនុប្រធាន​ការិយាល័យ​សុខភាព​សង្គម នៃ​មន្ទីរ​សង្គមកិច្ច​ខេត្ត ក៏បាន​បញ្ជាក់​ដែរ ថា​ក្រោយ​ទទួល​ពួកគាត់​(​នារី​ម៉ាស្សា​)​ទាំង​១០​នាក់​ទៅ ខាង​លោកស្រី​នឹង​ព្យាយាម​ពន្យល់​ពួកគាត់​ឲ្យ​ចេះ​កែប្រែ នូវមុខរ​បរដែ​លស​ង្គ​ម​ស្អប់ខ្ពើម​។ ដោយ​ឲ្យ​ពួកគាត់​ចាប់យក​មុខរបរ​ផ្សេងៗ តាម​អ្វីដែល​អាចធ្វើ​ទៅបាន​។

លោក ស្រី​បន្តថា មាន​ស្ត្រី​ច្រើនណាស់​ដែល​បាន​ផ្ញា​ក់​ខ្លួន​ហើយ​កែប្រែ តួយ៉ាង​ដូចជា​ស្ត្រី ដែល​ចាញ់បោក​គេ​តាមរយៈ ទៅ​រៀបការ​ប្តី​នៅ​ស្រុក​ចិន​ជាដើម​។​ គួរ​បញ្ជាក់ថា ក្រៅពី​ហាង​ម៉ាស្សា​៦​កន្លែង​ដែល​បាន​បង្ក្រាប​ខាងលើ នៅមាន​ហាង​ម៉ាស្សា រាប់សិប កន្លែង​ទៀត​នៅក្នុង​ក្រុង​សៀមរាប ហើយ​ហាង​ខ្លះ​ត្រូវបាន​ប្រភព​ទម្លាយ​ថា មាន​មន្ត្រី​ពាក់​ព​ន្ធ័​មួយចំនួន​បាន​ដើរ ដាក់​ខែ ទៀតផង​។​??????????????????????????????? ???????????????????????????????