​ផ្អើល​ពេញ​ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​រឿង​ផ្សឹក​ព្រះសង្ឃ​៣​អង្គ​នៅ​វត្ដ​ធម្ម​សណ្ដោស​ពុទ្ធិ​វិន័យ​

0

 

​ប្រជាពលរដ្ឋ​ពេញ​ក្រុង​សំរោង មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ចាប់​ផ្សឹក​ព្រះសង្ឃ ៣​អង្គ នៅក្នុង​វត្ដ​ធម្ម​សណ្ដោស​ពុទ្ធិ​វិន័យ​នៃ​គណៈ​ធម្ម​យុ​ត្ដិកៈ​និកាយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុងនោះ​ក៏មាន​ចៅអធិការ​វត្ត​មួយអង្គ​ផងដែរ​។​
​លោក ឆឹ​ម តឿ ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បានឱ្យដឹងថា លោក​បាន​ចាប់​ផ្សឹក​ព្រះសង្ឃ​(​ឱ្យ​លាចាក​សិក្ខាបទ​) ដោយសារតែ​ព្រះអង្គ​ប្រ​ព្រឹ​ត​ខុស​នឹង​វិន័យ​របស់​ព្រះពុទ្ធសាសនា ហើយ​ថែមទាំង​មិន​ទទួល​ការអប់រំ​ពី​មន្ត្រី​សង្ឃ​ឡើយ​។​b2
​លោក​ក៏បាន​លើកឡើង​ជុំវិញ​ខ្លឹមសារ​ក្នុង​សេចក្ដីសម្រេច​របស់​គ​ណះ​សង្ឃនាយក​នៃ​គ​ណះ​ធម្ម​យុ​ត្ដិក​និកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថា​៖ មុននឹង​ឈានដល់​ចាប់​ផ្សឹក​ព្រះសង្ឃ ដោយសារ​ព្រះសង្ឃ​ទាំង​៣​អង្គ​នេះ ពុំ​ព្រម​ទទួលយក​គោលការណ៍​ដឹកនាំ​របស់​គណៈសង្ឃ​នាយក​នៃ​គណៈធម្មយុត្តិកនិកាយ​និង​មាន​ពាក្យ​ប្រមាថមើលងាយ​ដល់​គណៈ​សង្ឃនាយក ធ្វើឱ្យប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា​។​b1
​ចំពោះ​ករណី​ចាប់​ផ្សឹក​ព្រះសង្ឃ ៣​អង្គ រួមមាន​ព្រះសង្ឃ ទី​១ ព្រះនាម អ៊ុំ វិចិត្រ ព្រះជន្ម ៣២​វស្សា ជា​ព្រះចៅអធិការ​វត្ត​ធម្ម​សណ្ដោស​ពុទ្ធ​វិន័យ ទី​២.​ភិក្ខុ ឡា ហួរ ព្រះជន្ម​២៥ វស្សា និង​ទី​៣.​ភិក្ខុ​ឃុន ឆេង​ព្រះជន្ម​២៧​វស្សា​។​b4
​ចំណែក​ព្រះគ្រូ អឿង សំអាង ព្រះ​បាឡាត់​គណៈ​ខេត្ត​នៃ​គ​ណះ​ធម្ម​យុ​ត​ក្តិ​ក​និកាយ​មាន​សង្ឃដីកា​រថា​៖ បញ្ហា​ខាងដើម​នេះ​វា​ធ្វើអោយប៉ះពាល់​ដល់​វិស័យ​ព្រះពុទ្ធសាសនា​យ៉ាងធ្ងន់ធ្ងរ ប៉ុន្ដែ​ព្រះសង្ឃ​ទាំង ៣​អង្គ​រួមទាំង​ចៅអធិការ​វត្ត​ផង​នោះ មិនបាន​ធ្វើ​ខុស​និង​សិល្ប​៥ គឺ​លួច​ទ្រព្យ​គេ សំលាប់​មនុស្ស និង​អួត​ពុទ្ធិ​រិម​នុស្ស​ធម៌​ខុស​នឹង​វិន័យ​សង្ឃ​ឡើយ ហេតុអ្វី​បានជា​ចោទប្រកាន់​ដល់​ព្រះសង្ឃ រហូតដល់​ចាប់​ផ្សឹក​ព្រះអង្គ​ទៀត បើតាម​ធម្ម​វិន័យ​សង្ឃ គ្រាន់តែ​ត្រូវ​អា​ប័ត្រ ហើយ​អនុវត្តន៍​ទៅតាម​ពុទ្ធសាសនា​តែ​ប៉ុំ​ណ្ណោះ​។​b6
​លោក ចាន់ រៀន អាយុ​៤៣​ឆ្នាំ​ជា​តំណាងឱ្យ​ពុទ្ធ​បរិ​ស័​ទ្ធ​ក្នុង​វត្ត​នៅ ភូមិ​ឈូក ដែល​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​លើកឡើងថា​៖ ពួកគាត់​មិន​ពេញចិត្ត​ចំពោះ​ចំណាត់ការ​របស់​មន្ទីរ​ធម្មការ​ធ្វើ​ដាក់​ព្រះសង្ឃ​បែបនេះ​ឡើយ បើ​ព្រះសង្ឃ​ខុស​និង​វិន័យ​បន្តិច​បន្តូច ក៏​មិនត្រូវ​ចេញ​អាកប្បកិរិយា ច្រ​ង៉េ​ង​ច្រ​ង៉ាង ចាប់​ផ្សឹក​ព្រះសង្ឃ ដូចជា​មានរឿង​គំនុំ​អ្វីមួយ​ជាមួយ​ព្រះសង្ឃ ។​
​មិនតែប៉ុណ្ណោះ​ក៏មាន​ព្រះសង្ឃ​ជាច្រើន​អង្គ មកពី​វត្ត​ធម្មយុត្តិកនិកាយ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ទៅ​តវ៉ា មុខផ្ទះ​អភិបាលខេត្ត​ដើម្បីអោយ​អាជ្ញាធរខេត្ត​ជួយ អន្តរាគមន៍​ដល់​ព្រះសង្ឃ​ទាំង​៣​អង្គ​ខាងលើ​។ ដោយ​ព្រះអង្គ​មាន​សង្ឃដីការ​លើកឡើង​ថា ព្រះសង្ឃ​ទាំង​៣​អង្គ​ខាងលើ បាន​ប្រព្រឹត្ត​អ្វី​ឱ្យ​ខុសពី​ច្បាប់​សង្ឃ​ឡើយ​។​b3
​គួរ​បញ្ជាក់ថា​៖ នៅក្នុង​វត្ត​ធម្ម​សណ្ដោស​ពុទ្ធិ​វិន័យ នៃ​គ​ណះ​ធម្ម​យុ​ត្ដិក​និកាយ ខេត្ត​ឧ​ត្ត​រ​មានជ័យ​នេះ កន្លងមក​តែងតែ កើតមានឡើង​នូវ​រឿងអាស្រូវ​ជា​យូរ​មកហើយ ដោយសារ​ភាពមិន​ចុះសំរុង​គ្នា​រវាង​ដូនជី និង​ព្រះសង្ឃ​នៅក្នុង​វត្ដ​ទាំងមូល ហើយ​ហេតុការណ៍​ដូចគ្នានេះ​ធ្លាប់​ផ្ទុះ​រឿង​ឡើងលើ​ព្រះសង្ឃ​ជា​ចៅអធិការ​វត្ត​៤​ជំនាន់​មកហើយ​៕