​កម្មករ​កម្ម​ការ​នី​ធ្វើការ​នៅ​សិប្បកម្ម​ផលិត​ស្បែកជើង (​ជួ​យួ​)​ប្រមាណ​ជាង​២០០​នាក់​បានធ្វើ​បាតុកម្ម​ទា​ម​ទា​អោយ​ថៅកែ​បើក​ប្រាក់ខែ​គ្រាប់​ចំនួន​

0

​ភ្នំពេញ ៖ កម្មករ​កម្ម​ការ​នី​ជាង​២០០​នាក់​នាក់​របស់​សិប្បក​ម្ម​ផលិត​ស្បែកជើង​មួយ​យីហោ​ “​ជូ​យូ​” ​បាននាំគ្នា​ធ្វើបាតុកម្ម​អហិង្សា​ទាមទារ​អោយ​ថៅកែ​សិប្ប​កម្មនេះ​បើកប្រាក់​ខែ​ដល់​ពួកគាត់​អោយ​គ្រាប់​ចំនួន​(​កុំ​ខ្វះ​)​នឹង​លក្ខ​ខ័​ណ្ឌ​ការងារ​ចំនួន​៤​ចំណុច​។​
​ការធ្វើ​បាតុកម្ម​ដោយ​អហឹ​ង្សា​នេះ​បាន​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៥​នៅមុខ​ទីតាំង​សិប្បកម្ម​នោះ នៅតាម​បណ្តោយ​ផ្លូវ​លេខ​១៩៨៦ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​m2
​តាម​ការ​អោយដឹងពី​ក្រុមកម្មករ​កម្ម​ការ​នី​ដែល​កំពុង​នាំគ្នា​តវ៉ា​នៅមុខ​ក្រុមហ៊ុន​បាន​និយាយ​ដូចៗ​គ្នា​ថា ការធ្វើ​បាតុកម្ម​នេះ​ផ្ដើមចេញពី​លោក​ថៅកែ​ក្រុមហ៊ុន​កិបកេង​កាត់លុយ​ប្រាក់ខែ​កម្មករ​ក្នុង​ម្នាក់ៗ​ចំនួន​២០​ដុល្លារ កាលពី​ខែធ្នូ ឆ្នាំ​២០១៤​។​ហើយ​កន្លងមក​ក្រុមហ៊ុន​នេះ​តែងតែ​ជុំពាក់​លុយ​កម្មករ​ស្ទើ​ជា​រៀង​រា​សល់​ខែ​ដោយ​ធ្វើអោយ​ពួកគាត់​ជួប​កា​លំបាក​ក្នុងកា​រស់នៅ​ដូចជា​អ្នកខ្លះ​ខ្វះ​លុយ​អោយ​ថ្លៃ​បន្ទាប់​ជួល​ជាដើម​។​ហើយ​ក្រុមកម្មករ​បាន​និយាយទៀតថា​ការទាមទា​m1

លក្ខ​ខ័​ណ្ឌ​ទាំង​៤​ចំណុច​នោះ​មាន​ទី​១ សុំអោយ​ថៅកែ​ក្រុមហ៊ុន​បើក​លុយ​ដែល​ជុំពាក់​នោះ​អោយ​គ្រាប់​ចំនួន ទី​២​ក្រុមហ៊ុន​ត្រូវគោរព​កិច្ចព្រមព្រៀង​ដែលមាន​កន្លងមក ទី​៣​សូម​ក្រុមហ៊ុន​ផ្ដល់​អត្ថ​ប្រ​យោ​ជ​ន៏ ១០០/:( មួយរយ​ភាគរយ​)​ក្មុង​អំឡុង​ពេលធ្វើ​កូដកម្ម​របស់​កម្មករ​នឹង​ពុំ​មានការ​គុំ​គួ​ន​មកលើ​កម្មករ​នឹង​ទី​៤​សុំ​ក្រុមហ៊ុន​ផ្ដល់​ភាពងាយស្រួល​ក្នុងកា​សុំច្បាប់​របស់​កម្មករ​។​ព្រោះ​កន្លងមក​ខាង​ក្រុមហ៊ុន​មានការ​តឹងតែង​ជាមួយនឹង​កម្មករ​ដែល​សុំច្បាប់​។​m4
​លោក ព្រំ សារឿន នាយរង​ប៉ុស្តិ៍នគរបាល​សង្កាត់​ភ្នំពេញ​ថ្មី​ដែល​ចុះមក​ការពារ​កម្មករ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ក្រុមកម្មករ​នៅក្នុង​សិប្បកម្ម​នេះ​មាន​ចំនួន​២៥០​នាក់ ពួកគេ​បានទាមទារ​លក្ខ​ខ័​ណ្ឌ​ការងារ​ចំនួន​៤​ចំណុច​ហើយ​ការធ្វើ​បាតុកម្ម​នេះ​ដោយ​អហឹ​ង្សា​។​
​ការទាមទារ​របស់​ក្រុមកម្មករ​នៅតែ​កំពុងធ្វើការ​តវ៉ា​នៅឡើយ ដោយសារ​លោក​ថៅកែ​គេចខ្លួន​មិន​ព្រម​ចេញ​មុខមក​ដោះស្រាយ​ជាមួយ​កម្មករ​៕m5
​ ​ ​ ​ ​ ​ ​ ​ ​