​កម្លាំង​ប្រជា​ការពារ​ភូមិ​សង្កាត់​ទឹកថ្លា​ចាប់​ជនសង្ស័យ​ចោរលួច​ម៉ូតូ​ម្នាក់​ប្រគល់អោយ​នគ​បាល​ប៉ុ​សិ៏្ត​ទឹកថ្លា​

0

​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ​ម្នាក់​ត្រូវបាន​កម្លាំង​ប្រជា​ការពារ​ភូមិ​ទឹកថ្លា​សង្កាត់​ទឹកថ្លា​ចាប់ខ្លួនបាន​ភ្លាមៗ​រួច​យកមក​ប្រគល់អោយ​នគ​បាល​ប៉ុ​ស្តិ៏​ទឹ​ថ្លា បន្ទាប់ពី​រួប​គេ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​មិនបាន​សម្រេច​។​
​ការចាប់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​បានកើត កាលពី​រសៀល​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៥ នៅក្នុង ក្រុមទី​៧​ផ្លូវ​k4B ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​IMG-20150129-WA0041
​ជនជាប់ចោទ​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ​ឈ្មោះ​ឡុង នី ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មុខរបរ​កម្មករសំណង់​ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​។​
​ចំណែក​ជនរងគ្រោះ​មានឈ្មោះ​ឯម រី​ណា អាយុ​៣៣​ឆ្នាំ​ជា​ម្ចាស់​ម៉ូតូ​បាន​និយាយ​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គាត់​បាន​ចត​ម៉ូតូ​របស់គាត់​មួយគ្រឿង​ម៉ាក​ស្កូ​ពី​ពណ៌​សលាយ​ខៀវ​ពាក់​ស្លាក​លេខ ភ្នំពេញ​1P 2993 នៅមុខ​ផ្ទះ​ដោយ​ភ្លេច​ដកយក​សោ​ចេញពី​ម៉ូតូ​។IMG-20150129-WA0037

ក្រោយមក​ក៏​ស្រាប់តែ​ជនជាប់ចោទ​រូបនេះ​បានមក​លួច​យក​ម៉ូតូ​របស់​ជិះ​ចេញទៅ តែ​គាត់​ឃើញ​ក៏​ស្រែក​ចោរៗ​ឲ្យ​គេ​ជួយ ពេលនោះ​ក៏មាន​កម្លាំង​ប្រជា​ការពារ​ភូមិ​ដេញចាប់បាន​ភ្លាមៗ​តែម្តង​។​IMG-20150129-WA0039
​ដោយឡែក​ជនជាប់សង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ពី​ជនរងគ្រោះ​ពិតប្រាកដ​មែន ដោយសារតែ​ឃើញ​ម្ចាស់​មិនបាន​ដក​សោរ​ចេញពី​ម៉ូតូ​ទើប​ប្រថុយ​លួច​។ ប៉ុន្តែ​សំណាងអាក្រក់​ត្រូវគេ​ចាប់ខ្លួនបាន​តែម្តង​។​IMG-20150129-WA0040
​បច្ចុប្បន្ន​ជនសង្ស័យ​កំពង់​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ដើម្បី​ក៏​សាង​សំនុំរឿង​ប​ញ្ជួ​ន​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕
​ ​ ​ ​ ​ ​ ​ ​ ​ ​ ​