អគ្គីភ័យ​ឆាបឆេះ​នៅផ្ទះ​បើក internet នៅ​សង្កាត់​បឹង​សាឡាង ផ្អើល ទាំង​កណ្តាលយប់​

​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​២១ មីនា ២០១៤  នេះ មាន​អគ្គីភ័យ​បាន​ឆាបឆេះ​ផ្ទះ​បើក internet មួយ​កន្លែង​នៅ​តាម​បណ្តោយ​ផ្លូវ​២៧១​ស្តួន  ស្ថិតក្នុង​ភូមិ​១ ក្រុម​១ សង្កាត់ បឹង​សាឡាង ខណ្ឌ​ទួលគោក ក៏​មាន​ការអន្តរាគមន៍​ពី​រថយន្ត​ពន្លត់​អគ្គីភ័យ ចំនួន​១​

គ្រឿង ជួយ​បាញ់​ទឹក​ពន្លត់​ភ្លាមៗ​។​
​បើ​តាម​សមត្ថកិច្ច បាន​ឲ្យ​ទៀត​ថា ហើយ​ចំពោះ​អគ្គិភ័យ​នេះដែរ បង្កឡើង​ដោយសារ​ទុស្សេរ​ខ្សែភ្លើង​ចេញពី​ចំ​នាង​ផ្ទះ​បង្ក​ជា​អណ្តាតភ្លើង​និង​ផ្សែង​ចេញពី​ក្នុង​ផ្ទះ​បណ្តាលឲ្យ​មាន​ការភ្ងាក់ផ្អើល​ដល់​ប្រជាពលដ្ធ​ដែល​រស់នៅ​ក្បែរ​នោះ​ក៏​បាន​រាយ​ការណ៏​ទៅ សមត្ថកិច្ច​ភ្លាមៗ ឲ្យ​ចុះ​មក​អន្តរាគមន៍ ។​
​ទោះបីជា​យ៉ាង​ចេញ​ប្រតិបត្តិកា ដ៏​យកចិត្តទុកដាក់ ពី​មន្ត្រី​នគរបាល​ពន្លត់​អគ្គិភ័យ និង​អាជ្ញាធរ សមត្ថកិច្ច​មូលដ្ឋាន ការឆាបឆេះ ត្រូវបាន​រលត់ទៅវិញ​ប្រហែលជា​១០​នាទី ដោយ​ការប្រើប្រាស​រថយន្ត​ពន្លត់​អគ្គិភ័យ អស់​មួយ​គ្រឿង ទើប​កា​ឆាប់ឆេះ​នេះ​មិន​បង្ក​ឲ្យមាន​ការរាលដា​ល​ដល់​ផ្ទះ​អ្នក​ដទៃ​នោះ​ទេ​។​ហើយ​ចំណែក​ការឆាប់ឆេះ​ខាងលើនេះ​មិន​បណ្តាលឲ្យ​មាន​មនុស្សណា​ម្នាក់​រងរបួស​ឡើយ ។​គ្រាន់តែ​រង​ការខូចខាត​សំភារៈ​មួយចំនួន​ប៉ុណ្ណោះ​៕

0 1 2